ក្រោយការឆ្លើយតបហើយ អ្នកទាំង5 ក៏បានដើរចេញមកពីកន្លែងលេងបាល់បោះនោះ ចេញមករកJay និងក្រុមមនុស្ស4-5 នាក់ទៀត
“ សិស្ស..សិស្សច្បងមកទីនេះធ្វើអី? ”ម្នាក់ក្នុងចំណោមនោះសួរទាំងភ័យៗ ព្រោះថាសិស្សច្បងពួកគេនេះជាប្រធាននិស្សិតទៀតផង
“ យើងមកធ្វើអ្វីមានទាក់ទងនឹងពួកឯងទេ? ”Keh សួរទៅពួកគេទាំងទឹកមុខស្មើនិងអោបដៃសម្លឹងមើល ពួកគេសឹងធ្លុះដល់ពោះវៀន
“ អត់ទេៗ ”អ្នកផ្សេងទៀតខំប្រកែកយ៉ាងលឿនព្រោះតែខ្លាច
“ ពួកឯងមិនខ្មាស់គេទេឬដែលអាងគ្នាច្រើនធ្វើបាប គ្នាតិចបែបនេះ? ”Fūmaធ្វើជាសួរពួកគេ ទាំងដែលការពិតគេសឹងតែហក់ទៅប្រដៅចេញហើយ
“ ពួកយើងមិនបានធ្វើបាបគេទេ ពួកយើងគ្រាន់តែ.. គ្រាន់តែសួរនាំប៉ុណ្ណោះ ”ម្នាក់ក្នុងចំណោមនោះតបវិញ ដោយប្រកែកដោះសារ
“ គិតថាពួកយើងខ្វាក់មើលមិនឃើញថាពួកឯងធ្វើអ្វីមែនទេ? ”Nichoនិយាយដោយបញ្ចេញខ្សែភ្នែក ពិឃាតរបស់គេ
“ ពួកយើងគ្មានបំណងទេ ”ពួកនោះនិយាយទាំងភ័យខ្លាច ហើយក៏ព្យាយាមថយខ្លួនចេញឆ្ងាយពីJay ដើម្បីរក្សាកំហឹងសិស្សច្បងនោះផង
“ ម៉េចមិនទៅនៅធ្វើអ្វីទៀត ចង់ឱ្យពួកយើងហៅលោកសាស្ត្រាចារ្យមកទេ? ”Eujooនិយាយសម្លុត ពួកទាំងនោះ ទើបពួកនោះនាំគ្នារត់ចែកជើងគ្នាអស់បាត់ទៅ សល់ត្រឹមJay នៅឈរភ័យមិនទាន់បាត់
“ យ៉ាងម៉េចឯងមិនអីទេ? ”EuijooសួរទាំងដើរមករកJay ដោយញញឹមតិចៗកុំឱ្យគេខ្លាច
“ ខ្ញុំមិនអីទេ អរគុណHyung ណាស់ ”Jayតបទៅ វិញយ៉ាងសមគួរព្រមទាំងឱនគោរពជាការអរគុណផងដែរ
“ ម៉េចក៏នៅដល់យប់ម៉្លេះ? ”Nichoសួរទៅកាន់គេ តាមធម្មតា ក៏ព្រោះតែគេជាប្រធាននិស្សិត គេអាចស្គាល់Jay បាន ណាមួយគេក៏បានធ្វើProject ជាមួយJay ផងដែរ
“ គឺខ្ញុំបង្ហើយកិច្ចការឱ្យហើយដើម្បីជូនដល់Hyung ប៉ុន្តែមិនបានមើលម៉ោងក៏នៅដល់យប់ទៅ ”Jayតប ទាំងញញឹមតិចៗបែបខ្មាស់ ពេលនេះគេមិនមានអារម្មណ៍ខ្លាចទេ ព្រោះតែអ្នកដែលបានជួយគេនោះ ជាមនុស្សដែលគេស្គាល់ស្រាប់
YOU ARE READING
The Pain💔
Contoគឺជារឿងរ៉ាវដែលនិយាយអំពីក្ដីស្រឡាញ់របស់មនុស្សប្រុសម្នាក់ដែលបានលង់ស្រឡាញ់ទៅកាន់មនុស្សម្នាក់ទៀត ដោយអ្នកម្ខាងទៀតមិនបានចាប់អារម្មណ៍ឬស្រឡាញ់គេវិញទេ ផ្ទុយទៅវិញមនុស្សម្ខាងទៀតបែរជាទុកគេត្រឹមមិត្ត ក៏ព្រោះតែអ្នកម្ខាងទៀតបានលង់ស្រឡាញ់អ្នកដទៃទៀត។ ⚠️Warning⚠️ សាច់...