@ព្រឹកថ្ងៃថ្មី✨
ព្រឹកនាថ្ងៃថ្មី ព្រះអាទិត្យបានរះបំភ្លឺដល់ផ្ទៃផែនដី រុក្ខជាតិក៏ចាប់ផ្តើមរីកស្រស់បំព្រង ចំណែកមនុស្សក៏នាំគ្នាភ្ញាក់ពីដំណេកដើម្បីទៅបំពេញភារកិច្ចរបស់ខ្លួន នានា
Jayបានភ្ញាក់ដឹងខ្លួនបន្ទាប់ពីសម្រាកជាច្រើនម៉ោង ត្របកភ្នែកស្អាតចាប់ផ្តើមបើកទទួលយកនូវថ្ងៃទាំងរីករាយ បន្ទាប់មកគេក៏ងើបពត់ពែនខ្លួន គេរៀបចំកន្លែងគេងឱ្យស្អាតបាត រួចក៏ដើរទៅរកទូរស័ព្ទគេមើល ព្រោះគេបានបញ្ចូលចោលតាំងពីយប់មកម៉្លេះ
" ឱព្រះអើយ!! "Jayភ្ញាក់ដូចអ្នកណាវាយមួយដៃ បន្ទាប់ពីឃើញ Missed call ជាច្រើន
[Sunghoon=20]
[Jake=10]
[Ni-ki=6]" តែប៉ុណ្ណេះពួកគេដឹងតែរអ៊ូដាក់ខ្ញុំទៀតហើយ "Jay ស្រដីឡើងម្នាក់ឯងទាំងដកដង្ហើមធំមួយខ្សាកចេញ រួចគេក៏សម្រេចចិត្តរៀបចំទៅសាលារៀន
បន្ទាប់ពីងូតទឹករួចហើយJay ក៏ចុះមកក្រោមដើម្បី ទទួលទានអាហារពេលព្រឹកជាមួយម៉ាក់និងប៉ារបស់គេ
" អរុណសួស្តីលោកប៉ា..អ្នកម៉ាក់ "Jayស្រែកចុះមកតាំងតែនៅមុខទ្វារបន្ទប់ទទួលទាន
" អរុណសួស្តីកូនសម្លាញ់ "អ្នកស្រីPark តបវិញ ដោយញញឹមយ៉ាងស្រស់
" អរុណសួស្ដីJay, និយាយអញJayយប់មិញទៅណាមែនទេ បានជាSunghoon call សួរប៉ារឿងឯងទៅវិញ? "លោកPark សួរJay ព្រោះគាត់រវល់នៅក្រុមហ៊ុនណាស់មិនសូវដឹងរឿងអ្វីទេ ទើបគាត់មិនដឹងថាJay នៅផ្ទះនោះ
" យប់មិញខ្ញុំនៅគេងផ្ទះធម្មតាទេលោកប៉ា "Jayតប គាត់វិញ ព្រមទាំងដាក់ខ្លួនអង្គុយ
" បើអញ្ចឹងម៉េចក៏Sunghoon បែរជាCall សួរប៉ាទៅវិញ? "លោកPark សួរ គាត់តឹងរឹងបែបនេះ ព្រោះJay ជា Omega ប្រាកដណាស់ គាត់ច្បាស់ជាបារម្ភពីកូនគាត់ហើយ
" ខ្ញុំក៏មិនដឹងដែរលោកប៉ា ប្រហែលជាគេCall មកខ្ញុំមិនចូលហើយលោកប៉ា "Jayតបវិញទាំងភ័យៗ គេដឹងថាប៉ាគេបារម្ភពីគេ ប៉ុន្តែពេលគាត់បែបនេះគឺគួរឱ្យខ្លាចខ្លាំងណាស់
" ពួកកូនឈ្លោះគ្នាឬយ៉ាងម៉េច? "លោកPark សួរទៅវិញទាំងចម្ងល់ គាត់មិនយល់ពីពួកគេទាំងពីរទេ
YOU ARE READING
The Pain💔
Storie breviគឺជារឿងរ៉ាវដែលនិយាយអំពីក្ដីស្រឡាញ់របស់មនុស្សប្រុសម្នាក់ដែលបានលង់ស្រឡាញ់ទៅកាន់មនុស្សម្នាក់ទៀត ដោយអ្នកម្ខាងទៀតមិនបានចាប់អារម្មណ៍ឬស្រឡាញ់គេវិញទេ ផ្ទុយទៅវិញមនុស្សម្ខាងទៀតបែរជាទុកគេត្រឹមមិត្ត ក៏ព្រោះតែអ្នកម្ខាងទៀតបានលង់ស្រឡាញ់អ្នកដទៃទៀត។ ⚠️Warning⚠️ សាច់...