ភាគទី09:ថ្នាំសម្រើប🔞

8K 154 0
                                    

"គេជាប្រពន្ធយើងឈ្មោះថា ផាក់ជេមីន"យ៉ុងហ្គីចាប់កាន់ដៃជេមីនរួចងាកទៅនិយាយណែនាំប្រាប់អ្នកជាមិត្ត។

"ប្រពន្ធ?នេះឯងរៀបការជាមួយគ្នាតាំងពីពេលណា មិចក៏យើងមិនដឹងសោះចឹង?"ជុងហ្គុកក៏សួរឡើងដោយងាកទៅមើលមុខជេមីននឹងយ៉ុងហ្គីឆ្លាស់គ្នា។

"ក៏...ពួកយើងរៀបការជាមួយគ្នាបានបីខែមកហើយ ហ៎ ហើយដែលយើងមិនបានប្រាប់ឯងក៏ព្រោះតែយើង យល់ថាឯងរវល់ខ្លាំងនឹងការងារក្រុមហ៊ុន ណាមួយទៀតពួកយើងមកទីនេះក៏ព្រោះតែ ជេមីន គេចង់រៀបការម្តងទៀតតាមបែបប្រពៃណី កូរ៉េយើង" យ៉ុងហ្គីនិយាយរៀបរាប់មួយៗទៅកាន់អ្នកជាមិត្ត។

" អឺចោះនេះឯងគិតគូររៀបការម្តងទៀតនៅ ថ្ងៃណា?" ជុងហ្គុកក៏ទាញទឹកមកផឹកបន្តិចរួចសួរទៅកាន់យ៉ុងហ្គី

"ក៏..ពួកយើងថាសប្តាហ៍ក្រោយនឹងឯង" ជេមីនងាកមកឆ្លើយជំនួសយ៉ុងហ្គី

"ហើយយើងមកនេះក៏មកប្រាប់ឯងអំពីរឿងនឹងដូចគ្នា"យ៉ុងហ្គីនិយាយបន្ត

" ល្អហើយចឹងនោះតែ ស្តាយណាស់យើងមិនបាននាំប្រពន្ធយើងមកដែរ កុំអីណែនាំឲ្យឯងស្គាល់តែម្តង"

"ប្រពន្ធ?"

"ពិតហើយប្រពន្ធយើង តែលើកក្រោយទៅណា តែថាថ្ងៃនេះយើងមិននៅញាំុបាយជាមួយឯងនោះទេ ប្រយ៉ាប់ទៅជួបមុខប្រពន្ធយើងបាយ" និយាយចប់ជុងហ្គុកក៏ងើបដើរទៅរកឡានរបស់នាយបាត់។

"នេះវាក៏មានប្រពន្ធដោយមិនប្រាប់ឯងដែរ? ហើយនៅឆ្លៀតខឹងនឹងឯងទៀត" យ៉ុងហ្គីនិយាយរអ៊ូតែម្នាក់ឯង ធ្វើឲ្យអ្នកអង្គុយក្បែរអត់ឆ្ងល់មិនបាន។

"បងនិយាយអ្វីនឹងយ៉ុង?"

"អរ..គឺគ្មានទេអូនសម្លាញ់ ឆាប់ញាំុទៅ ព្រោះយប់នេះអូនត្រូវប្រើកម្លាំងច្រើនទៀត" យ៉ុងហ្គីនិយាយទាំងញញឹមខិលទៅកាន់រាងតូចធ្វើឲ្យគេអៀនមុខឡើងក្រហម។

"ឆ្កួត!បងនិយាយអ្វីនឹងខ្មាស់គេណា "

"ខ្មាស់អ្វីទៅបើវាជាការពិត" យ៉ុងហ្គីនៅតែញ៉ោះជេមីនព្រមឈប់ធ្វើឲ្យការញាំអាហារមួយពេលនេះកាន់តែមានភាពផ្អែមល្ហែមមួយកម្រិតទៀត។
.......______________...........

រឿង :🎉 I like your body 🔞🔥 (ចប់)Where stories live. Discover now