"Wow ច្រើនយ៉ាងនេះផងហេ៎.."អ្នកស្រីហ្វុងនីនិយាយទៅយកដៃរបស់គាត់ទៅចាប់យកលុយមួយដុំឡើងមកមើល ព្រមទាំងមានគ្រឿងអលង្ការ ជាច្រើនឈុតនៅនឹងមុខគាត់ទៀតផង។
"ចង់បានណាស់មែនទេ...?"លោកគីមហាសម្លឹងទៅមើលមុខអ្នកស្រីហ្វុងនីរួចនិយាយឡើង។
"ប្រាកដជាចឹងហើយ អ្នកណាដែលថាមិនចង់បានរបស់ដែលមានតម្លៃទាំងអស់នេះទៅ? " គាត់និយាយទាំងដៃទៅអង្អែលនៅលើឈុតអលង្កា ដែលកំពុងតែបញ្ចេញពន្លឺយ៉ាងស្រស់ស្អាតពីមុខគាត់នោះ។
"ចឹង នាងរើសទៅ បើត្រូវការមួយណាស្រឡាញ់មួយណាយកមួយនោះទៅ តែ..បានតែមួយប៉ុណ្ណោះ" លោកគីមនិយាយឡើងទាំងទឹកមុខមាំ ដែលចាប់ផ្តើមធ្វើឲ្យអ្នកស្រីហ្វុងនីដែលអង្គុយស្តាប់នោះលេចស្នាមញញឹមចេញមកយ៉ាងស្រស់ តែពេលស្តាប់ចប់ធ្វើឲ្យគាត់ ទម្លាក់ទឹកមុខមកសម្លក់គាត់យ៉ាងលឿន។
"ហេតុអ្វី? ក្រែងខ្ញុំក៏ជាអ្នកជួយចិញ្ចឹមវាដែលមែនទេ ហេតុអ្វីបានតែប៉ុណ្ណឹង?" មែនហើយក្រែងគាត់ក៏ជាអ្នកជួយចិញ្ចឹមថេយ៉ុងដែលមែនទេ? មានទាំងជួយប្រើជួយវៃទៀតផងហេតុអ្វីបានតែបិុននឹងមិនសមសោះ។
"យកឬអត់? បើមិនយកទេខ្ញុំយកទៅទុកអស់ហើយណា"លោកគីមហាមិនបានតបនឹងសម្តីរបស់អ្នកជាប្រពន្ធឡើងគាត់ក៏ងើបឈរអស់កម្ពស់មុននឹងនិយាយត។
"យក!" ដោយអស់ជម្រើសដូច្នេះគាត់មានតែរើសយកឈុតគ្រឿងពេជ្រដែលមានត្បូងចាំងជាងគេនោះ ។ហើយលោកគីមក៏បានឲ្យលុយទៅគាត់មួយចំនួនតូចផងដែរ។
"បានប៉ិននឹងក៏ល្អ ណាមួយយើងមិនមែនជាអ្នកបង្កើងវាផង" អ្នកស្រីហ្វុងនីញញឹមឡើងក្រោយពេលលោកគីមហាចាក់ចេញទៅបាត់ ហើយគាត់ក៏ដើរចូលទៅបន្ទប់របស់គាត់វិញដូចគ្នាដើម្បីយករបស់នោះទៅទុក ។
"តែបិុននេះយើងបានសងដើមមកវិញទៀតហើយ" គាត់ចេញពីបន្ទប់គាត់មកវិញដោយមិនភ្លេចយកលុយដែលលោកគីមហាបានឲ្យនោះ មួយចំនួនមកដើររាប់ដើម្បីទៅសងដើមនៅបន់ល្បែងទៀត។ គាត់រៀបបណ្តើរយកដៃទៅលិឌទឹកមាត់មករាប់បណ្តើរទាំងសប្បាយចិត្ត។
.វិមានចន
"ម៉ាក់ កំពុងធ្វើអ្វីនឹងបាទ?" ថេយ៉ុងដែលកំពុងតែដើររកជុងហ្គុកទៅវិញទៅមកពេញផ្ទះនោះក៏ក្រឡែកទៅឃើញអ្នកចនកំពុងតែឈរមើលរូបនរណាក៏មិនដឹងគេក៏សម្រេចចិត្តដើរចូលទៅសួរតែម្តងទៅ។
YOU ARE READING
រឿង :🎉 I like your body 🔞🔥 (ចប់)
Acciónshort novel ខ្នាតខ្លី🔥Bl .ប្រលោមលោកក្តៅសាច់ bl18+💦 សូមទោសរាល់ពាក្យពេចន៍មិនសមរម្យ🙏🙏