ភាគទី15🔥មិនថាមានរឿងអ្វីក៏ដោយបងនៅតែស្រឡាញ់អូន!

4.1K 123 6
                                    


.ផាច់!...

"ប៉ា...?" គ្រាន់តែអេនីឈានជើងចូលមកដល់ក្នុងផ្ទះភ្លាម នាងក៏ត្រូវបានសុីមួយកំភ្លៀងពីស្នាដៃរបស់ប៉ា នាងដោយមិនបានត្រៀមខ្លួន។ អេនីនាងដៃទៅស្ទាបថ្ពាល់រលោងដែលមានស្នាមម្រាមដៃដាបលើនោះទាំងបន្លឺហៅឈ្មោះអ្នកដែលមាននាមជាប៉ារបស់នាងដោយក្តីនឿយឆ្ងល់ ដែលសុខៗគាត់បែបជាមកទះនាងបែបនេះ។

"ឯងសមជាកូនចង្រៃរបស់យើងពិតមែន អេនី ឯងមិនដែលធ្វើឲ្យយើងមានមោទនភាពចំពោះឯងម្តងណាឡើយ មេកូនបំបង់បាយ" គាត់ស្រែកស្តីឲ្យអេនីទាំងកំហឹងដែលកំពុងតែមាននៅក្នុងខ្លួន។

"លោកប៉ា?..មិចក៏លោកប៉ានិយាយបែបនេះ? កន្លងមកប៉ាមិនដែលចាប់ទុកខ្ញុំជាកូនរបស់លោកប៉ាទេមែនទេ? លោកប៉ាមិនដែលលើកទឹកចិត្តខ្ញុំ លោកប៉ាមិនដែលខ្វល់ពីអ្វីដែលខ្ញុំធ្វើបានជោគជ័យទាំងការរៀនបានពិន្ទុល្អក៏ប៉ា មិនដែលត្រេកអរជាមួយខ្ញុំ ប៉ាមិនស្រឡាញ់ខ្ញុំ ខ្ញុំយល់តែខ្ញុំមិនបានទៅអ្វីឲ្យលោកប៉ាទើសចិត្តឡើយមិចក៏លោកប៉ាមកទះខ្ញុំបែបនេះ?" អេនី ងើបមុខឡើងសម្លឹងទៅកាន់ប៉ារបស់នាងដែលកំពុងតែឈរក្តាបដៃខឹងនឹងនាងដោយគ្មានហេតុផលនោះ។ នាងមិនដឹងឡើយថានាងបានទៅធ្វើអ្វីឲ្យគាត់មិនពេញចិត្តទៀតហើយ?

"នេះ..បើកភ្នែកមើលខ្លួនឯងឲ្យធំៗទៅថាឯងទៅបង្ករឿងអីខ្លះដល់យើង" គាត់បោះការសែតព៌ត័មានមួយច្បាប់ដែលនិយាយទាក់ទងទៅនឹងរឿងដែលអេនីបានបង្កនៅក្នុងផ្សារទំនើបនោះ ធ្វើឲ្យនាងបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល។

"............"

"យ៉ាងមិច? ពេញចិត្តឯងហើយមែនទេ ដែលព៌តមានគេចុះផ្សាយមកបែបនេះនោះ មិនមែនតែបិុននឹងទេសូម្បីតែគម្រោងការបង្កើតភាគហ៊ុនថ្មីរបស់យើងក៏ត្រូវដៃគូសហការផ្សេងៗទៀតផ្អាក់ដំណើរការជាមួយផងដែរ" លោក អាដា និយាយទាំងដាក់ខ្លួនអង្គុយទៅលើសាឡុង ដោយក្តីខកចិត្តចំពោះគម្រោងការថ្មីរបស់គាត់ ដែលគាត់ថានឹងត្រូវបានជោគជ័យទៅហើយតែបែបជាត្រូវរលាយដោយស្នាដៃកូនស្រីតែម្នាក់គត់របស់គាត់ដែលធ្វើអ្វីមិនចេះគិតបែបនេះ។

"ប៉ា..ខ្ញុំមិនគិតថារឿងវាធំដ៏ថ្នាក់នឹងនោះទេ តែរឿងនេះគឺ វា...គីមថេយ៉ុង វាជាអ្នកផ្តើមមុននោះទេលោកប៉ា" អេនី ខិតខ្លួនដាក់គូទអង្គុយក្បែរប៉ារបស់នាង ព្រមទាំងនិយាយចេញទៅដោយក្តីដឹងខុសជាមួយទឹកមុខគួរឲ្យអាណិត។

រឿង :🎉 I like your body 🔞🔥 (ចប់)Where stories live. Discover now