ឈានចូលដល់ថ្ងៃថ្មី ជុងហ្គុកបានខលប្រាប់ជំនិតរបស់នាយដែលត្រូវជាបងប្រុសរបស់រាងតូចនោះឲ្យទៅ យករបស់ប្រើប្រាស់ដែលចាំបាច់សម្រាប់រាងតូច ។ ដោយឡែកកាលពីយប់មិញ boyគេមិនបានទៅគេងនៅឯណាឡើងគឺគេគេងនៅបន្ទប់ក្នុង Club ជុងហ្គុកនឹងឯង ព្រោះនៅទីនោះគឺមានបន្ទប់ច្រើនស្រាប់។
"ឈូ..! "
"នេះអ្នកស្រីធ្វើអ្វីនឹង?" គ្រាន់តែឈានជើងចូលដល់ក្នុងរបងផ្ទះភ្លាមថេណាន់ក៏ត្រូវអ្នកស្រីហ្វុងនីដែលកំពុងតែឈរស្រោចផ្តានោះជះទឹកដាក់នាយទទឹកជោកតែតែម្តង។
"មកធ្វើអីបាត់ទៅជាច្រើនឆ្នាំយើងស្មានតែឯងងាប់បាត់ទៅហើយ!"
"ជៀសចេញ..!"
"ទីនេះជាផ្ទះរបស់យើងនោះទេអ្នកណា អនុញ្ញាតឲ្យឯងចូលមកឆ្វេកឆ្វាចបែបនេះ..?" គាត់និយាយឡើងដោយងាកទៅសម្លឹងមុខរបស់ថេណាន់ រួចបែបមកស្រោចផ្ការបស់គាត់វិញ។
"ប៉ាខ្ញុំនៅឯណា..?" ថេណាន់មិនចង់មានរឿងច្រើនក៏ងាកទៅសួររកឪពុករបស់ខ្លួនដោយមិនភ្លេចសម្លឹងទៅម្តាយចុងអប្រិយម្នាក់នឹងឡើយ។
"នេះមករកប៉ាឯងហ៎..យើងស្មានតែឯងភ្លេចខ្លួនគ្មានប៉ាទៅហើយ ឃើញរត់ចេញទៅយូរយារណាស់មកហើយមិនសំនៅរស់សោះ!"
"សម្តីនៅតែអាក្រក់ដូចដើម ចឹងតើបានអត់កូនប្រើ !" ថេណាន់ដាក់មួយឃ្លានធ្វើឲ្យអ្នកស្រីហ្វុងនីចាប់ផ្តើមក្តៅស្លឹកត្រចៀក ចង់តែហក់ទៅទះអាកូនក្រៅខោនឹងឲ្យបែកមាត់ទេ។
"កុំមកសម្តីខ្លាំងដាក់យើងពេក អាកូនអត់មានម៉ែឪប្រដៅ"
" ចាស់ហើយនៅតាមចាស់ទៅ កុំមករវល់រឿងក្មេងច្រើនពេកប្រយ័ត្នងាប់មុនអាយុ អ្នកស្រីហ្វុងនុយ!"ថេណាន់និយាយឡើយដោយមិនភ្លេចសង្កាត់ចំឈ្មោះអ្នកស្រីហ្វុងនីធ្ងន់ៗនោះឡើយ។
"អា៎..អាក្មេងឆ្កួតឯងបន្លំជេរយើងមែនទេ!" អ្នកស្រីហ្វុងនីនិយាយទាំងក្តៅក្រហាយ នេះបើជាថេយ៉ុងវិញគាត់និងវៃឲ្យបែកខ្នងមិនខាន។
"នៅទីនេះមានតែខ្ញុំនឹងអ្នកស្រីប៉ុណ្ណោះ គិតតាមការគួរទៅណា ជៀស!" និយាយចប់ថេណាន់ក៏ដើរទៅបំបុកស្មាអ្នកស្រីហ្វុងនីចូលទៅក្មុងផ្ទះ ដើម្បីទៅយកសម្ភារ:ប្រើប្រាស់របស់ថេយ៍នឹងនិយាយរឿងខ្លះជាមួយលោកគីមហាប៉ារបស់គេផងដែរ។
YOU ARE READING
រឿង :🎉 I like your body 🔞🔥 (ចប់)
Actionshort novel ខ្នាតខ្លី🔥Bl .ប្រលោមលោកក្តៅសាច់ bl18+💦 សូមទោសរាល់ពាក្យពេចន៍មិនសមរម្យ🙏🙏