ភាគទី19:ការវិលត្រឡប់...ម៉ាក់!?

3.7K 109 2
                                    

.មន្ទីរពេទ្យ

" បងសុំទោស អូនសម្លាញ់...ហ្ហឹកៗ" ជុងហ្គុក អោនមុខចុះយំទាំងទឹកភ្នែកហូតមកឥតឈប់ព្រមទាំងចាបើដៃរាងតូចដាក់ជាប់នឹងទ្រូងរបស់នាយ។

.ក្រាក!!

"ចៅហ្វាយចោះរឿងអ្នកនាង អេនី តើចៅហ្វាយចង់ធ្វើបែបណាបន្តទៀត ទាន!" ភ្លាមនោះកូនចៅរបស់ជុងហ្គុកក៏បានបើកទ្វារចូលមក ព្រមទាំងអោនចុះសួរអំពីរឿង អេនី ចង់ដឹងថានាយចង់ចាត់ការបែបណាតទៀតចំពោះស្រីម្នាក់នោះ។

"ឯងចាប់នាងទៅឃុំហើយពិតទេ?" ជុងហ្គុកងើបមុខសួរទៅកូនចៅរបស់ខ្លួនទាំងមុខមាំ។

"បាទទាន ពួកខ្ញុំបានចាប់នាងយកទៅដាក់ក្នុងឃ្លាំងរួចរាល់អស់ហើយ ទាន!"

"ល្អ !! ឃុំនៅក្នុងនឹងហើយ បន្តិចទៀតយើងទៅ កុំភ្លេចមើលនាងឲ្យល្អផងកុំឲ្យនាងរត់រួចឲ្យសោះ" ដោយកូនចៅរបស់នាយរៀបនឹងបើកទ្វារចេញទៅហើយជុងហ្គុកក៏មិនភ្លេចបញ្ជាក់ឲ្យមើលនាងឲ្យល្អនោះដែរ។

.ក្រាក!!

គ្រាន់តែកូនចៅនាយចេញទៅផុតពេលនោះសម្លេងបើកទ្វារក៏បន្លឺឡើងម្តងទៀត ជុងហ្គុកក៏ងាកទៅមើលយ៉ាងលឿនចង់ដឹងថាជានរណា ។ ជុងហ្គុកចាប់ផ្តើមបើកភ្នែកធំៗទាំងចំហមាត់ភ្ញាក់ផ្អើលក្រោយពេលឃើញមនុស្សស្រីចំណាស់ម្នាក់ស្រករនឹងម្តាយគេ នៅចំពោះមុខ មើលទៅការតុបតែងខ្លួនរបស់គាត់ក៏មិនមែនជាមនុស្សស្រីមានឋាន:ធម្មតានោះដែរ។ តើម្នាក់នោះជានរណា?

"ម៉ាក់ក្មេក..??" ជុងហ្គុកងើបមុខឡើងព្រមទាំងងូតទាំងភ្នែកឲ្យស្អាត មុននឹងបន្លឺឈ្មោះមនុស្សចំណាស់ម្នាក់និងថាជាម៉ាក់ក្មេក។ ពិតណាស់ថាគាត់គឺជាម្តាយថេហ្យុងមិនបាច់ចម្លែកចិត្តទេថាហេតុអ្វីបានជុងហ្គុកស្គាល់មុខគាត់ព្រោះគេធ្លាប់បានឃើញរូបថតរបស់គាត់ពីអ្នកស្រីចន។

"ក្មួយ ជុង តើកូនថេយ៍យ៉ាងមិចទៅហើយ?" អ្នកស្រីគីមវ៉ា ប្រយ៉ាប់ដើរចូលមកគ្រែនាក់ជំងឺដែលមានរាងតូចកំពុងតែដេកស្តូកស្តឹង ទាំងទឹកភ្នែកធ្វើឲ្យគាត់ឈឺចុងចាប់ជាខ្លាំងដោយឃើញមុខមាត់កូនប្រុសស្លេកស្លាងបែបនេះ។

រឿង :🎉 I like your body 🔞🔥 (ចប់)Where stories live. Discover now