ភាគទី16:ដុសតែខ្នងតែហ៎...?🔞

4.7K 107 4
                                    

"មិចក៏អូននិយាយបែបនេះ ដរាបណាមានបងនៅទីនេះហើយគ្មាននរណាម្នាក់អាចមកធ្វើអ្វីប្រពន្ធបងបាននោះទេ បងសន្យា" ជុងហ្គុកនិយាយទាំងសូកដៃទៅចាប់កាន់ដៃថេយ៉ុងផ្តោបគ្នា។

"ជុង...បងគិតដល់ណាហើយអូនគ្រាន់តែនិយាយលែងសើចតែប៉ុណ្តោះ"ថេយ៉ុងបន្លឺហៅឈ្មោះអ្នកជាស្វាមីដែលមិនទាន់បានរៀបការ ព្រមទាំងសើចស្ញាញទៅកាន់ជុងហ្គុក។

"តែទោះជាយ៉ាងណាអ្វីដែលបងនិយាយវាគឺជាការការពិតបងនឹងការពារអូនមិនឲ្យនរណាម្នាក់មកធ្វើអ្វីអូនបានឡើយ ជឿបង" និយាយចប់សេចក្តី ជុងហ្គុកក៏បានអោនទៅបឺតជញ្ជាក់មាត់រាងតូចនៅក្នុងការវិធី ដោយមិនខ្មាស់អៀនចំពោះភ្ញៀវនៅក្នុងមង្គលការនេះឡើយ ពួកគេធ្វើដូចជាថ្ងៃការរបស់ខ្លួនយ៉ាងចឹង។

"មិនដឹងថាការយើងឬក៏ការវានោះទេ" យ៉ុងហ្គី

"Oh!! ពួកគេពិតជាផ្អែមល្ហែមខ្លាំងណាស់" គ្រប់ភ្ញៀវដែលមានវត្តមាននៅទីនេះបាននាំគ្នាក្រឡេកទៅមើលគូរថេហ្គូកដែលកំពុងតែសារសងភាពផ្អែមល្ហែមជាមួយគ្នានោះក៏បន្លឺឡើង។ ដោយមិនភ្លេចទះដៃជាការជូនពរចំពោះសេ្នហារបស់ពួកគេឡើយ។

អ្នកគ្រប់គ្នាត្រេកអរនឹងឆ្ងើចសរសើរចំពោះស្នេហារបស់ពួកគេគ្រប់គ្នាដោយឡែកខុសប្លែកតែនារីរូបស្រស់ម្នាក់នេះមិនដឹងមកតាំងតែពីពេលណានោះទេ ឈរសម្លឹងទៅមើលថេហ្គុកទាំងក្រខ្សែភ្នែកដែលមិនអាចស្មានត្រូវ។

"ក្តីសុខសិនចុះឯង បន្តិចទៀតនឹងជួបរបស់ពិតជាមិនខាន់នោះទេ គីម ថេយ៉ុង!" សម្លេងបន្លឺឡើងនៅមិនឆ្ងាយពីថេហ្គូកប៉ុន្មាននោះទេ ដែលនាងកំពុងតែឈរក្តោបដៃសឹងតែចេញឈាមនោះសម្លឹងមើលទៅថេហ្គុកដែលកំពុងតែផ្អែមល្ហែមនឹងគ្នាចំពោះមុខអ្នករាល់គ្នាដោយគ្មានការអៀនខ្មាស់ នោះទាំងខឹងចង់បែកសរសៃរឈាមទៅហើយ។

.បន្ទាប់ពីលោកអាចារ្យបាននិយាយជូនពរចំពោះគូរស្វាមីភរិយាថ្មីថ្មោងរួចមកហើយនោះក៏ត្រូវវគ្គពួកគេបោះផ្កា ដើម្បីស្វែងរកអ្នកដែលមានសំណាងនៅថ្ងៃបន្ទាប់។

"ត្រៀមណាអ្នកទាំងគ្នា!" ជេមីនកាន់បាច់ផ្កានៅក្នុងដៃរួចក៏បន្លឺឡើង។ ដោយមិនភ្លេចញាក់ភ្នែកដាក់ជុងហ្គុកនោះឡើយ។

រឿង :🎉 I like your body 🔞🔥 (ចប់)Where stories live. Discover now