ភាគទី:10🔞បណ្តាការ🔥

6.6K 137 2
                                    

បន្ទាប់ពីបញ្ចប់សង្គ្រាមរួចជុងហ្គុកក៏បានបីថេយ៉ុងទៅសម្អាតខ្លួនរួចស្លៀកពាក់ឲ្យរាងតូចយ៉ាងរៀបរយមុននឹងគេឡើងមកគេងអោបគ្នា។

"ជុង..!" ជុងហ្គុកបិតភ្នែកគេងបានបន្តិចថេយ៉ុងក៏ត្រូបើកភ្នែកឡើងព្រោះគេមានអារម្មណ៍ថាហែវ ដោយកាលពីល្ងាចមិញរាងតូចមិនទាន់បានញាំុអ្វីបន្តិចឡើងលៃរង់ចាំជុងហ្គុកមកញាំុជាមួយគ្នា។

"អ្ហឹក?" ជុងហ្គុកស្រាប់តែក្រហឹមឡើងក្រោយពេលដែលនាយដូចជាមានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែគេងយំក្បែរនាយអណ្តក់អណ្តើត ក្បែរត្រចៀកគេ។

"ថេយ៍..?អូនកើតអ្វីមែនទេ? ឈឺត្រង់ណាប្រាប់បងមក បងសុំទោសមុននេះបងលែងធ្ងន់ដៃបន្តិចហើយ ឈប់យំទៅណា" ជុងហ្គុកពេលដែលបើកភ្នែកឃើញសំណព្វចិត្តកំពុងតែគេងយំបែបនេះនាយក៏ស្រវេស្រវាងើកអង្គុយព្រមទាំងទាញថេយ៉ុងមកអោបជាប់ទ្រូងជាការលោមលួង។

"អត់នោះទេជុង.."ថេយ៉ុងគ្រវីក្បាលញាប់ស្អេក។

"បើចឹងអូនកើតអី ប្រាប់បងមក" ជុងហ្គុកទាញថេយ៉ុងចេញពីការអោបរបស់នាយមុននឹងអោនមុខទៅសួររកហេតុផលរបស់រាងតូច។

"គឺ..គឺអូនឃ្លាន" ថេយ៉ុងនិយាយធ្វើឲ្យជុងហ្គុកដែលចាំស្តាប់នោះស្ទើរតែផ្តាបផ្កា ។

"នេះឃ្លានរហូតដល់ថ្នាក់នេះមែនទេ? " ជុងហ្គុកសួរឡើងថេយ៉ុងគេក៏ងក់ក្បាលតិចៗជាការឆ្លើយតប។

"ចាំបងទីនេះហើយបងនឹងទៅរកអ្វីឲ្យអូនញាំុ "

"អត់ទេ..!ជុងអូនចង់ទៅជាមួយបងដែរ នៅម្នាក់ឯងអូនខ្លាចណាស់" ថេយ៉ុងយកដៃគ្រវេសទឹកភ្នែកចេញរួចក៏ឈានជើងចុះពីលើពូកតែត្រូវអាក់ក្រោយពេលដែលស្តាប់អ្នកម្ខាងទៀតនិយាយ។

"កុំរឹងដាក់បង នៅទីនេះហើយ បន្តិចទៀតបងត្រឡប់មកវិញហើយ"

"តែអូនខ្លាច" ថេយ៍និយាយទាំងមុខរកយំម្តងទៀត ដោយអស់ជម្រើស ជុងហ្គុកក៏ព្រមឲ្យគេទៅជាមួយតែម្តងទៅព្រោះណាមួយមិនចង់ទុកក្មេងចោលផង។ ជុងហ្គុកបានបីថេយ៉ុងចុះមកដល់ក្រោមមុននឹងដាក់រាងតូចឲ្យអង្គុយនឹងសារឡុង រួចនាយក៏ដើរចូលទៅក្នុងផ្ទះបាយដោយរកមើលថាមានអ្វីដែលនៅសល់ក្នុងទូរទឹកកកដែលអាចញាំុបានខ្លះ។

រឿង :🎉 I like your body 🔞🔥 (ចប់)Where stories live. Discover now