"ប្អូនជុង មានរឿងអ្វីមែនទេ?" ថេណាន់ក៏ស្ទុះបើកទ្វារចូលមក ក៏ឃើញថាជុងហ្គុកព្យាយាម ចុចទូរស័ព្ទទៅនរណាក៏មិនដឹង ហើយថែមទាំងទាក់ទងមិនបានទៀតផង។
"បងថ្លៃ ! ឆាប់ទាក់ទាំងទៅអ្នកផ្ទះបន្តិចទៅ តើថេយ៍គេនៅទីនោះឬក៏អត់?" ឃើញថេណាន់ចូលមកបែបនេះជុងហ្គុកក៏ប្រយ៉ាប់ដើរមកឈរទល់មុខពីរួចនិយាយទាំងអារម្មណ៍សាប់រសល់ ដើរទៅវិញទៅមកនឹងមុខថាណាន់។
ទឺងៗ
"Hello ម៉ាក់...ហាស់ ម៉ាក់ថាយ៉ាងមិចប្រពន្ធខ្ញុំបាត់ខ្លួន?"ភ្លាមនោះសម្លេងទូរស័ព្ទរបស់នាយក៏ស្រាប់តែរោទ៍ឡើងល្មម ជុងហ្គុកដោយស្គាល់ថាជាលេខនរណានាយក៏ប្រយ៉ាប់ចុចទទួលយ៉ាងលឿន។
<ពិតមែនហើយកូន ម៉ាក់ព្យាយាមទាក់ទងទៅកូនថេយ៍ជាច្រើនដងតែគ្មានការឆ្លើយតបទល់តែសោះ>
"ខ្ញុំដឹងហើយម៉ាក់ ខ្ញុំនឹងប្រយ៉ាប់ទៅតាមរកគេឥឡូវនេះ" និយាយចប់នាយក៏ចុចបិត។
"យ៉ាងមិចហើយ មានដំណឹងខ្លះទេ?" ជុងហ្គុកក៏គ្រវីក្បាលឡើយ ទាំងដកដង្ហើមធំ។
.វិមានចន
ដោយយល់ថា ពេលវេលាចុងក្រោយថេយ៉ុងនៅវិមាន ជុងហ្គុកនឹងថេណាន់ក៏ប្រយ៉ាប់មកកាន់វិមានយ៉ាងលឿន ខ្លាចមានតម្រុយខ្លះពីរាងតូច។
"នេះមែនទេ ជាកាំមេរ៉ា ដែលចាប់បានរូបអូនថេយ៍ចុងក្រោយនោះ?" ជុងហ្គុកសួរទៅកាន់ថេណាន់ដែលកំពុងតែឆែកកាំមេរ៉ាក្នុងវិមាន មើល។
"ប្រហែលហើយ !" នាយកំអូសចុះឡើយរួចនិយាយតបជាមួយជុងហ្គុក។
"ឈប់ៗ...បងពង្រីកកន្លែងបន្តិចនេះឲ្យជិតបន្តិចទៅ" ថេណាន់ក៏ចូលទៅឆែកមើលក្នុងបន្ទប់របស់ជុងហ្គុកម្តង ព្រោះក្នុងបន្ទប់នាយមាន បង្កប់កាំមេរ៉ាមួយគ្រាប់តូចក្បែរទូរសម្លៀកបំពាក់។ តែកាំមេរ៉ានោះបានបិតកន្លែងដែលត្រូវមើលឃើញរូបភាពបាត់ទៅហើយ គឺឮតែសម្លេងតែប៉ុណ្ណោះហើយបើមើលឃើញនោះគឺបានត្រឹមរូបភាពព្រិលៗ។
"បើកសម្លេងបន្តិចទៀតទៅ" ដោយឃើញតែរូបព្រិលៗជុងហ្គុកក៏ឲ្យថេណាន់បើកសម្លេងឲ្យឮខ្លាំងបន្តិច។
YOU ARE READING
រឿង :🎉 I like your body 🔞🔥 (ចប់)
Actionshort novel ខ្នាតខ្លី🔥Bl .ប្រលោមលោកក្តៅសាច់ bl18+💦 សូមទោសរាល់ពាក្យពេចន៍មិនសមរម្យ🙏🙏