ភាគទី3:នឹកនា

8K 182 0
                                    

បន្ទាប់ពីដាក់ថេយ៉ុងឲ្យគេនឹងលាបថ្នាំងឲ្យគេរួចរាល់ហើយជុងហ្គុកក៏ឡើងទៅគេងជាមួយរាងតូចអោបគ្នាយ៉ាងស្អិតរមួតតែម្តង។

.ពេលវេលាចេះតែដើរទៅមុខជារឿយៗដល់នេះក៏ឈានចូលមកដល់ពេលព្រឹកដែលបរិកាសអាកាសថ្ងៃនេះខុសពីសព្វមួយម្តង។

"អ្ហឹម...!" ជុងហ្គុកភ្ញាក់ដឹងខ្លួនឡើងក៏អោនទៅថើបមនុស្សដែលបានផ្តល់ក្តីសុខជាមួយគ្នាកាលពីយប់មិញនោះដែលមិនទាន់ក្រោក គេញញឹម ទៅមើលមុខរាងតូចទាំងអារម្មណ៍ល្អ ក្មេងម្នាក់នេះពិតជាអស្ចារ្យណាស់ រាងកាយរបស់គេកាលពីយប់មិញធ្វើឲ្យនាយចងចាំមិនភ្លេចនោះឡើយគឺវាស្អាតគ្មានកន្លែងទេសនោះទេ អាចនិយាយបានថាស្អាតគ្រប់កន្លែងតែម្តង។

"គេងបន្តទៀតចោះយើងទៅធ្វើការសិនហើយ!សឺត" ជុងហ្គុកងើបទៅងូតទឹករួចរាល់គេក៏និយាយទៅកាន់ថេយ៉ុងដែលគេងមិនដឹងអីនោះ រួចក៏ចាក់ចេញទៅដោយមិនភ្លេចទុកកាតATMឲ្យរាងតូចនោះដែរ។

"កុំភ្លេចចូលទៅមើលគេផង អរមែនហើយពេលគេដឹងខ្លួនជូនគេត្រឡប់ទៅផ្ទះវិញផងទៅ!" ជុងហ្គុកបានចេញពីបន្ទប់មកក៏ឃើញនាយ boyឈរយាមនៅមុខបន្ទប់គេក៏និយាយឡើង មុននឹងចាត់ចេញទៅបាត់ទុក boyជាអ្នកមើលថែថេយ៉ុងពេលដឹងខ្លួន។

"តើគាត់ ពិតជាចង់ដោះលែងឯងពិតមែនហេ៎?" Boy ដើរចូលមកក្នុងបន្ទប់ក៏ឃើញថាថេយ៉ុងគេនៅគេងនៅឡើង នេះប្រហែលជាយប់មិញត្រូវធ្ងន់ណាស់ហើយតាមមើល។គេក៏ដើរទៅអង្គុយក្បែរថេយ៉ុងរួចយកដៃទៅអង្អែលក្បាលរបស់រាងតូវតិចៗ។

"ហ្ហឹម...!បងប្រុស? " ថេយ៉ុងបើកភ្នែកមកក៏ឃើញថាបុរសដែលនៅចំមុខគេនោះគឺជាបងប្រុសរបស់គេមិនមែនជាបុរសដែលគេមានក្តីសុខជាមួយគ្មាកាលពីយប់មិញនោះឡើង ធ្វើឲ្យគេមានអារម្មណ៍ថាអន់ចិត្តជាខ្លាំងចំពោះរាងក្រាសដែលទុកគេចោល។

"ភ្ញាក់ហើយមែនទេ ងើបទៅងូតទឹកចេញទៅបងជូនឯងត្រឡប់ទៅវិញ!" Boy ងើបឈរអស់កម្ពស់រួចនិយាយទាំងមុខស្មើទៅកាន់រាងតូច

"ចោះ..ចោះគេនោះ?" ថេយ៉ុងទោះដឹងចម្លើយថាគេទៅចោលខ្លួនហើយក៏ដោយក៏គេនៅទេសួររករាងក្រាសទៀត។

រឿង :🎉 I like your body 🔞🔥 (ចប់)Where stories live. Discover now