បន្ទាប់ពីបានវគ្តខ្លាចប្រពន្ធរួចមក ថ្ងៃនេះជុងហ្គុកបាននាំថេយ៉ុងមកដើរផ្សារដើម្បីឡូឈុតសម្រាប់កម្មពិធីមង្គលការរបស់ជេមីននឹងយ៉ុងហ្គីនៅយប់នេះ។
"បងថាមួយនេះយ៉ាងមិចដែរ?" ថេយ៉ុង គេរើសយកឈុតមួយក្នុងឈុតមួយជួរមកបង្ហាញជុងហ្គុកដោយរាងតូចដាក់វាជាប់នឹងខ្លួនរួចងាក់មកសួរនាយ។
"មានអី បងថាសមនឹងអូនណាស់"
"ចឹងបងយកមួយដែលទៅ ពាក់បានមួយគូរ" ថេយ៉ុងក៏ហុចឈុតមកទៀតដែលជាគូរជាមួយឈុតគេឲ្យទៅជុងហ្គុក។ (នៅក្នុងហាងដែលTaekookចូលគឺជាហាងដែលមានលក់សម្លៀកបំពាក់ឈុតបុរសដែលស្រឡាញ់ភេទដូចគ្នា)
"ចឹងយើងចូលទៅ ឡូជាមួយគ្នាទៅ" ជុងហ្គុកយកឈុតពីដៃថេយ៉ុង រួចនិយាយឡើងទាំងញញឹមខិល។
"អត់ទេ! បងចូលមុនចោះអូនចាំឡូតាមក្រោយ" គ្រាន់តែឮជុងហ្គុកនិយាយបែបនេះភ្លាមថ្ពាល់ថេយ៉ុងក៏ចាប់ផ្តើមឡើងក្រហមព្រោះតែគេអៀន។ ថេយ៉ុងក៏រុញជុងហ្គុកឲ្យចូលទៅប្តូរវាមុន។ ដោយឃើញថាជុងហ្គុកចូលទៅហើយ ថេយ៉ុងក៏ដើរមើលនេះមើលនោះបន្តទៀតនៅក្បែរៗនេះ។
"អ្នកនាងចង់បានវាមែនទេ?" ថេយ៉ុងក៏ដើរចូលក្នុងហាងដែលមានលក់ការបូបមួយកន្លែងដែលនៅមិនឆ្ងាយពីកន្លែងដែលជុងហ្គុកឡូឈុតឡើយ។
"ត្រូវហើយ !ឲ្យមកនេះ"នារីរូបស្រស់ បបូរមាត់ក្រហមឆ្អៅ ដែលអ្នកណាៗក៏ស្គាល់ថាជាកូនអ្នកមានអំណាចមួយរូបនៅប្រចាំទីក្រុងសេអ៊ូលនេះ។ អេនី បានកំឆក់កាបូបម៉ាក់ដ៏ល្បីដែលមានតែមួយនៅក្នុងហាងនេះពីដៃរបស់រាងតូច។
"តែមួយនេះខ្ញុំជាអ្នកចាប់យកវាមកបានមុននោះទេណា"ថេយ៉ុងមិនបានចុះចេញនឹងនាងឡើយគេក៏ទាញកាបូបនោះមកជាប់នឹងខ្លួនរបស់គេវិញ។
" អៅ!..យើងស្មានតែនរណាតាមពិតជាក្មេង បម្រើភ្ញៀវពេលយប់ដូចជាឯងសោះ ឯងមានសមត្ថភាពទិញវាដែលមែនទេអាក្មេងលក់ខ្លួន?" អេនី ដោះវ៉ែនតាសម្លឹងមើលទៅក្មេងប្រុសដែលហ៊ានដណ្តើមកាបូបពីដៃនាង ក៏រៀងធ្វើឲ្យនាងរាងភ្ញាក់បន្តិចព្រោះនាងដូចជាធ្លាប់បានស្គាល់ក្មេងម្នាក់នេះហើយក៏ស្គាល់ច្បាស់ទៀតថាក្មេងម្នាក់នេះហើយដែលបំបែកបំបាក់ស្នេហារបស់នាង។
YOU ARE READING
រឿង :🎉 I like your body 🔞🔥 (ចប់)
Actionshort novel ខ្នាតខ្លី🔥Bl .ប្រលោមលោកក្តៅសាច់ bl18+💦 សូមទោសរាល់ពាក្យពេចន៍មិនសមរម្យ🙏🙏