1

915 23 0
                                    

**ទីក្រុងសេអ៊ូល ម៉ោង​ ៨ ព្រឹក**

សម្លេងសេីចក្អាក់ក្អាយលេីចេញពីក្នុងបន្ទប់ Office មួយលាយលំជាមួយនឺងសម្លេងមនុស្សស្រីនិងមនុស្សប្រុសវ័យចំណាស់ម្នាក់កំពុងតែនិយាយគ្នាពីក្រុមបាល់ទាត់ដែលពួកគេចូលចិត្តហេីយថាតេីក្រុមនោះអាចធ្វេីការយកឈ្នះទៅលេីក្រុមមួយទៀតនាការប្រកួតអាទិត្យនេះរឺក៍អត់ដោយពួកគេទាំងពីរបានធ្វេីការភ្នាល់គ្នាដោយអ្នកចាញ់នឹងត្រូវទទួលពិន័យដោយខានពុំបាន។​ ពួកគេនាំគ្នានិយាយលេងដោយលែងរវល់ជាមួយនឹងរឿងក្តីដែលត្រូវការឲ្យពួកគេប្រញាប់ដោះស្រាយនោះបាត់ទៅហេីយមុនពេលដែលបុរសវ័យចំណាស់ម្នាក់នោះក៍អង្គុយចុះលេីកៅអីរបស់ខ្លួន។​

"ជេននីឈប់ទៅ នេះអ៊ុំសេីចឡេីងចុកពោះទៅហេីយនេះ ហាហា!"  អេនឌីនិយាយបណ្តេីរយកដៃជូតទឹកភ្នែកដែលហូរចេញមកព្រោះតែសេីចខ្លាំងពេកមុននេះ។​ ជេននីសេីចតិចៗនិងបន្តការនិយាយជាមួយបរុសវ័យចំណាស់ម្នាក់នោះដោយសារតែកូនក្តីរបស់នាងបានឈ្នះចឹងនាងក៍មានពេលសម្រាប់សម្រាកខ្លះដែរ។​

"ខ្ញុំមិនដឹងទេ!​​ លោកអ៊ំុត្រូវតែព្រមញាំក្រូចឆ្មាជាមួយម្ទេសបេីលោកអ៊ុំផ្នាល់ចាញ់ខ្ញុំលេីកនេះណា!"

"អេីៗ! អ៊ុំសន្យាជាមួយឯងទៅចុះចឹង, ឯងដឹងអត់អ៊ំុពិតជាចូលចិត្តនូវទេពកោសល្យនៃការដោះស្រាយរឿងក្តីរបស់ឯងខ្លាំងណាស់រួមជាមួយនឹងការបុិននិយាយកំប្លែងរបស់ឯងទៀតខ្ញុំគិតថាខ្ញុំមិនសូវអផ្សុកទៀតនោះទេ"  អេនឌីនិយាយដោយទឹកមុខមានមោទនភាពទៅលេីជេននីខ្លាំងតែម្តង

"មិនពូកែអីណាស់ណាទេលោកអ៊ុំ ខ្ញុំគ្រាន់តែព្យាយាមធ្វេីយ៉ាងណាអាចជួយកូនក្តីនិងបំបែកសំណុំរឿងបានល្អតែប៉ុណ្ណោះ" ជេននីនិយាយស្របពេលដែលគេក៍ធ្វេីការអង្គុយចុះលេីកៅអីរបស់គេដូចគ្នា

"ហាហា អ៊ុំដឹងថាយកឯងមកធ្វេីមេធាវីនៅទីនេះគឺមិនខុសនោះទេ។ ឯងមានចំណុចចាស់ទុំជាជាងបុគ្គលិកជាច្រេីននៅទីនេះ" អេនឌីនិយាយពេលដែលយកកាហ្វេរបស់គាត់មកផឹកនិងយកឯកសារខ្លះមកមេីល

"អាឡូជម្រាបសួរលោកចន? អូខ្ញុំប្រាប់ប៉ុន្មានដងហេីយលោកអេនឌីមិនទទួលយកសំណេីររបស់លោកនោះទេ សូមធ្វេីការសហការជាមួយខាងប៉ូលីសសម្រាប់រឿងនេះ អរគុណ!" ជេននីលេីកទូរសព្ទ័មកនិយាយជាមួយនឹងបុរសម្នាក់ដែលកំពុងទទូចសុំការសម្រួល

My Love My Lawyer | Rose x JennieWhere stories live. Discover now