***ការិយាល័យមេធាវី***"អា~! ទីបំផុតធ្វេីវារួចហេីយលោកអេីយ!" ជេននីស្រែកឡេីងមកទាំងរីករាយព្រោះទីបំផុតនាងបានធ្វេីការងាររបស់នាងបានរួចរាល់ហេីយ ជីស៊ូក៍សេីចឡេីងមកដែរព្រោះនាងអស់សំណេីចនឹងជេននីដែលស្រែកឡេីងមកដូចកូនក្មេងបែបនេះ
"បីម៉ោងណា ដែលឯងបញ្ចប់រឿងក្តីនេះហេីយ! បងមិនឆ្ងល់នោះទេដែលអេនឌីតែងតែសរសេីរឯងនោះ" ជីស៊ូលេីកមេដៃឲ្យជេននីដែលកំពុងរៀបចំអីវ៉ាន់របស់នាង
"ហាហាចឹងខ្ញុំទៅសិនហេីយបង ព្រោះត្រូវទៅឆ្លៀតទៅយកជីអាផងមុនពេលដែលប៉ាម៉ាក់របស់នាងចេញទៅម៉ាកាវ" ជេននីនិយាយទាំងរៀបនឹងដេីរចេញទៅ
"បងភ្លេចបាត់ហេីយ ជីអាអាយុប៉ុន្មានហេីយ?" ជីស៊ូសួរទៅជេននី
"នាងអាយុ ៥ ឆ្នាំជិតចូល ៦ ឆ្នាំហេីយ, ខ្ញុំក៍បានសួរអេនឌីថាអាចយកនាងទៅជាមួយបានអត់ពេលដែលត្រូវទៅផ្ទះរបស់អេនឌីដេីម្បីជួយការងារសម្អាតសួនរបស់គាត់នោះ ហេីយគាត់ក៍យល់ព្រមដែរ" ជេននីងាកទៅមេីលមុខជីស៊ូដែលកំពុងតែញញឹម
"ល្អហេីយចឹង ឯងអាចមេីលថែនាងនិងឲ្យនាងលេងជាមួយអេនឌីបានផង"
ពួកគេក៍បានលាគ្នាត្រឹមនោះហេីយជេននីក៍បានប្រញាប់បេីកឡានទៅផ្ទះរបស់បងស្រីនាង។ នាងចំណាយពេលប្រហែល ៣០ នាទីក៍បានទៅដល់ទីនោះ នាងក៍បានចុះពីលេីឡានទាំងទឹកមុខរីករាយដោយសារតែនាងបាននឹងចំណាយពេលនៅជាមួយក្មួយរបស់នាង។ គ្រាន់តែជេននីចុះពីលេីឡានមិនទាន់ក៍មានក្មេងស្រីម្នាក់រត់មករកនាងដោយនាងបានចាប់អោបគេឡេីងមក បេីទាញមិនខុសទេនោះប្រាកដជាក្មួយស្រីរបស់នាងមិនខាន។
"ជីអា~ មីងនឹកឯងណាស់ដឹងអត់~" ជេននីនិយាយដោយថេីបថ្ពាល់របស់ជីអាដែលកំពុងតែសេីច
"ខ្ញុំនឹកអ្នកមីងជាង~! អ្នកមីងកុំភ្លេចទិញការ៉េមឲ្យខ្ញុំញាំផងណា?" ជីអានិយាយមុនពេលដែលធ្វេីមុខកំសត់ដោយសារនាងចង់ឲ្យជេននីទិញការ៉េមឲ្យញាំ
ជេននីក៍ងក់ក្បាលមុនពេលដែលបីជីអាចូលក្នុងផ្ទះ។ វ៉ុនជេនិងសាគូរ៉ាក៍បានមកជួបជេននីទាំងដែលម្នាក់ៗក៍បានយួរវាលីមកម្នាក់មួយរួចហេីយដែរ។ ពួកគេបានផ្តាំផ្ញេីរប្រាប់ជេននីយ៉ាងច្រេីនព្រោះលេីកនេះពួកគេទៅម៉ាកាវដល់ទៅ ៣ អាទិត្យឯណោះ។ បន្ទាប់ពីផ្តាំរួចរាល់ហេីយជេននីក៍ឲ្យជីអាលាប៉ាម៉ាក់របស់នាងមុនពេលដែលជេននីនាំជីអាឡេីងឡានហេីយឆ្ពោះទៅផ្ទះរបស់អេនឌីតែម្តងព្រោះអេនឌីបានពឹងឲ្យនាងទៅជួយដាំផ្កានៅក្នុងសួនផ្ទះរបស់គាត់។
YOU ARE READING
My Love My Lawyer | Rose x Jennie
Romanceកូនស្រីម្ចាស់ក្រុមហ៊ុនច្បាប់និងមេធាវីប្រែក្លាយជាមនុស្សសោះកក្រោះនិងបិទបេះដូងរបស់នាងមិនឲ្យអ្នកណាចូលមករញេរញៃម្តងទៀតបន្ទាប់ពីមានរឿងមួយបានកើតឡើងចំពោះនាង។ នាងសុំត្រឹមតែអាចមើលថែកូនប្រុសរបស់នាងឲ្យបានល្អទៅគឺគ្រប់គ្រាន់ហើយ តែសុខៗក៍បានមកជួបជាមួយនិងជេននីមេធាវីក...