"អ្នកម៉ាក់~" ដុងគូរត់មករកឆេយ៉ុងដែលកំពុងដេីរមកបន្ទប់ទទួលភ្ញៀវដោយឆេយ៉ុងក៍បានចាប់ពរគេឡេីង
"ព្រះរាជបុត្រតូចរបស់ម៉ាក់លេងហត់ហេីយមែនទេ~?" ឆេយ៉ុងនិយាយដោយឃេីញកូនប្រុសរបស់ខ្លួនយកដៃញីភ្នែករបស់គេ។
ដុងគូលឺម៉ាក់គេសួរបែបនេះក៍បានងក់ក្បាលធ្វេីឲ្យឆេយ៉ុងក៍បានហៅអេឡេនដេីម្បីយកគេទៅគេង។ ជីអាឃេីញដូចនោះក៍បានយកដៃទាញអាវរបស់ជេននីតិចៗជាសញ្ញាប្រាប់ថានាងក៍ចង់គេងដែរទេីបវេលសុនបានឲ្យអេឡេននាំជីអាទៅជាមួយដែរ។
"ចឹងខ្ញុំទៅបង្ហេីយការងារនៅខាងក្រៅសិនហេីយ" ជេននីនិយាយរួចក៍ដេីរចេញទៅដោយភ្នែករបស់នាងសម្លក់ឆេយ៉ុងធ្វេីឲ្យឆេយ៉ុងញាក់ចញ្ចេីមឌឺនាងដែលមុននេះគេបិះតែបានឲ្យនាងស្គាល់ថ្នាំខ្លាំងទៅហេីយ
អេនឌីឃេីញបែបនោះក៍គ្រហែមបនិ្តចមុនពេលដែលគាត់អង្គុយចុះលេីកៅអីដោយវេលសុនក៍បានអង្គុយក្បែរគាត់។ ឆេយ៉ុងឈរសម្លឹងមេីលជេននីពីខាងក្នុងផ្ទះដោយខួរក្បាលក៍ចាប់ផ្តេីមលេចចេញមកនឹងល្បិចទុកសម្រាប់ធ្វេីបាបជេននីឲ្យនាងខ្លាចគេទាល់តែបាន។
"មុននេះកូននិងជេននីមានរឿងអីមែនទេ?" សម្លេងសួររបស់ម៉ាក់នាងធ្វេីឲ្យឆេយ៉ុងភ្ញាក់មុននឹងដេីរមកអង្គុយលេីសាឡុង
"អត់ទេម៉ាក់ គ្រាន់តែដេីរជួបគ្នាតេី" ឆេយ៉ុងនិយាយបែបធម្មតាមុននឹងសេីចដាក់ម៉ាក់របស់នាង
"កុំមកកុហកម៉ាក់ណា មុនហ្នឹងទឹកមុខជេននីដូចក្រហមខ្លាំងណាស់" អេនឌីក៍បានឈ្លក់ទឹកពេលដែលលឺប្រពន្ធរបស់ខ្លួននិយាយបែបនេះហេីយក៍ក្រលេកមេីលមុខកូនស្រី
"កូននិយាយមែនណា គ្មានអីនោះទេម៉ាក់~ចឹងកូនទៅបន្ទប់គេងសិនហេីយ" ឆេយ៉ុងមិនបាននិយាយអ្វីច្រេីនរួចក៍ប្រញាប់ងេីបដេីរចេញទៅបន្ទប់នាងបាត់ទៅ
វេលសុនគ្រវីក្បាលមុននឹងសម្លឹងមេីលមុខរបស់អេនឌីដោយគាត់ក៍បាននិយាយរៀបរាប់ពីទឹកមុខរបស់ជេននីមុននេះនិងរបៀបដែលឆេយ៉ុងនិងជេននីដេីរចេញពីផ្ទះបាយមក។ ក្រោយពីដឹងរឿងហេីយអេនឌីគិតថាបេីជេននីឧស្សារមកទីនេះនាងប្រហែលជាអាចជួយឆេយ៉ុងឲ្យងេីបចេញពីអតីតកាលដែលឈឺចាប់របស់នាងបាន។
YOU ARE READING
My Love My Lawyer | Rose x Jennie
Romanceកូនស្រីម្ចាស់ក្រុមហ៊ុនច្បាប់និងមេធាវីប្រែក្លាយជាមនុស្សសោះកក្រោះនិងបិទបេះដូងរបស់នាងមិនឲ្យអ្នកណាចូលមករញេរញៃម្តងទៀតបន្ទាប់ពីមានរឿងមួយបានកើតឡើងចំពោះនាង។ នាងសុំត្រឹមតែអាចមើលថែកូនប្រុសរបស់នាងឲ្យបានល្អទៅគឺគ្រប់គ្រាន់ហើយ តែសុខៗក៍បានមកជួបជាមួយនិងជេននីមេធាវីក...