ថ្ងៃនេះគឺជាថ្ងៃដែលឆេយ៉ុងត្រូវចេញពីមន្ទីេពេទ្យដោយអេនឌីនិងដុងគូជាអ្នកទៅយកគេចេញមកព្រោះវេលសុនបានសុំឲ្យជេននីនៅជួយរៀបចំអាហារពេលល្ងាចជាមួយនឹងគាត់ហើយជេននីក៍បានយល់ព្រម។ ម៉ាក់របស់ឆេយ៉ុងបានរៀបចំធ្វើម្ហូបច្រើនមុខខ្លាំងណាស់មានតែស៊ុបផង សាច់អាំងនិយាយរួមទៅច្រើនរាប់មិនអស់ហើយថ្ងៃនេះក៍មានវត្តមានអេលលីនិងលីសាមកចូលរួមផងដែរ។
ពេលដែលបានធ្វើម្ហូបរួចរាល់ពួកគេក៍បានទៅអង្គុយនិយាយគ្នាលេងនៅបន្ទប់ទទួលភ្ញៀវដោយជេននីក៍បានបើកទូរទស្សន៍មើលដូចគ្នាដែរ។ គិតទៅស្រីៗមិនដឹងមានរឿងអីនិយាយខ្លះទេ សើចផងអីផងមើលទៅដូចសប្បាយដល់ហើយ។"លោកយាយ អ្នកមីង~ ពួកយើងមកវិញហើយ~" សម្លេងរបស់ដុងគូស្រែកមកពីខាងក្រៅមុននឹងឃើញវត្តមានរបស់គេរត់មករកជេននីហើយជេននីក៍ចាប់គេពរឡើងមក
"ហ៊ូយ ដុងគូអាលូវស្រលាញ់តែជេននីទេហរ~? ឈប់ស្រលាញ់មីងហើយមែនទេ?" លីសាធ្វើជារឹកពារញិកញ៉ក់ធ្វើឲ្យអេលលីទប់សើចមិនជាប់
"ខ្ញុំនៅតែស្រលាញ់អ្នកមីងដដែលទេគ្រាន់តែស្រលាញ់អ្នកម៉ាក់ជេននីច្រើនជាង" ដុងគូនិយាយតែប៉ុននេះម្នាក់ៗឈ្លក់ទឹករួចក៍មើលមុខគ្នានឹងមុខរបស់ដុងគូព្រោះតែគេហៅជេននីថាអ្នកម៉ាក់
"អឹម~ ខ្ញុំសុំទៅមើលឆេយ៉ុងនៅផ្ទះបាយបន្តិចណា" ជេននីក៍មិននៅទីនោះយូរដែរមុននឹងដាក់ដុងគូចុះហើយក៍រត់ទៅផ្ទះបាយយ៉ាងលឿន
អ្នកទាំងអស់គ្នាដែលនៅបន្ទប់ទទួលភ្ញៀវក៍សម្លឹងមុខគ្នាម៉ងៗមុននឹងដុងគូដើរទៅរកលោកយាយរបស់គេ។ លីសាបំរុងនឹងសួរដុងគូបន្តទៅហើយតែក៍ត្រូវអេលលីវៃដៃមិនឲ្យសួរព្រោះពេលនេះអេនឌីក៍បានដើរចូលមកហើយអង្គុយចុះទាំងធ្វើមុខឆ្ងល់ព្រោះឃើញម្នាក់ៗដូចជាភ្ញាក់ផ្អើលនឹងអ្វីមួយ។
"ហើយនេះកើតអីហ្នឹងហា? ម៉េចបានជានាំគ្នាគាំងធ្មឹងអស់ទៅហើយ មុននឹងឃើញសើចពេញហ្នឹងសោះ" អេនឌីក៍លាន់មាត់ឡើង
"មិនអីទេគ្រាន់តែមុនហ្នឹងចៅរបស់បងឯងហៅជេននីថាម៉ាក់ទើបពួកខ្ញុំនេះរាងភ្ញាក់ផ្អើលហ្នឹងណាបង" វេលសុននិយាយរៀបរាប់
YOU ARE READING
My Love My Lawyer | Rose x Jennie
Romanceកូនស្រីម្ចាស់ក្រុមហ៊ុនច្បាប់និងមេធាវីប្រែក្លាយជាមនុស្សសោះកក្រោះនិងបិទបេះដូងរបស់នាងមិនឲ្យអ្នកណាចូលមករញេរញៃម្តងទៀតបន្ទាប់ពីមានរឿងមួយបានកើតឡើងចំពោះនាង។ នាងសុំត្រឹមតែអាចមើលថែកូនប្រុសរបស់នាងឲ្យបានល្អទៅគឺគ្រប់គ្រាន់ហើយ តែសុខៗក៍បានមកជួបជាមួយនិងជេននីមេធាវីក...