"ឆេយ៉ុងអា... កុំកើតអីឲ្យសោះណា នាងមិនអាចទៅណាចោលខ្ញុំទេដឹងអត់....ខ្ញុំសុំទោសគ្រប់យ៉ាងណា..." ជេននីនិយាយទាំងទឹកភ្នែកហូរមកស្របពេលដែលរត់តាមប្រង់កាដែលកំពុងរុញឆេយ៉ុងចូលបន្ទប់សង្គ្រោះបន្ទាន់
"បើឆេយ៉ុងកើតអីនោះ វាជាកំហុសរបស់ឯងតែម្នាក់គត់ជេននី!" សម្លេងស្រែករបស់លីលាក៍បានលឺឡើងមកស្របពេលដែលគេរត់មកជាមួយអេលលី
"ខ្ញុំអាក្រក់ណាស់... ខ្ញុំធ្វើបាបគេទាំងគេព្យាយាមគ្រប់យ៉ាងដើម្បីសុំទោសខ្ញុំ...ហឺៗ... ឆេយ៉ុងនាងល្អពេកហើយ" ជេននីដួលទៅលើឥដ្ឋក្នុងមន្ទីរពេទ្យហើយក៍ស្រែកយំមិនខ្វល់ថាអ្នកណាមើលនាងទៀតនោះទេ
"បានហើយឈប់បន្ទោសខ្លួនឯងទៅ គួរតែបន់ស្រន់កុំឲ្យឆេយ៉ុងកើតអីទើបប្រសើរណា" អេលលីរត់មកអោបជេននីដែលកំពុងតែស្រែកយំមិនឈប់នោះ
"ជេននី...! កើតអីហ្នឹងហា?" សុខៗក៍លេចចេញណេនស៊ីពីណាមកមិនដឹងរត់មករុញអេលលីចេញហើយក៍អោបជេននីធ្វើឲ្យលីសាសឹងតែហក់ទៅទះគេទៅហើយតែត្រូវអេលលីទប់
"ចេញ...ចេញពីខ្ញុំទៅណេនស៊ី!" ជេននីព្យាយាមរុញណេនស៊ីចេញព្រោះនាងគិតថាបើថ្ងៃនោះនាងមិនព្រមទៅជាមួយគេហើយនៅជាមួយឆេយ៉ុងក៍គ្មានរឿងនេះកើតឡើងដែរ
"យ៉ាងម៉េចហ្នឹងជេន...." ណេនស៊ីសម្លឹងមើលជេននីដោយភ្ញាក់ផ្អើលមុននឹងលោកគ្រូពេទ្យក៍ចេញមកដូចគ្នា
"នាងបាត់បង់ឈាមច្រើនខ្លាំងណាស់ សម្ពាធឈាមក៍ដើរមិនស្របគ្នាដែរ... ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាត្រៀមចិត្តបើសិនជាការសង្គ្រោះនាងដោយប្រើ ស៊ីអាយភី មិនបានជោគជ័យ" លោកគ្រូពេទ្យអោនមុនចុះមុននឹងដើរចូលបន្ទប់វិញដើម្បីចាប់ផ្តើមធ្វើការសង្គ្រោះតាមបែប ស៊ីអាយភី
ម្នាក់ៗគ្រាន់តែលឺបែបនោះក៍សឹងតែដួលសន្លប់ទៅហើយជាពិសេសគឺជេននី នាងមិនដឹងថាត្រូវធ្វើចិត្តបែបណាដើម្បីទទួលយករឿងនេះបាននោះទេ នាងបានត្រឹមតែបន្ទោសខ្លួនឯងដែលមើលរំលងអំពើល្អរបស់ឆេយ៉ុងដែលព្យាយាមតាមនាង។ ជេននីបានត្រឹមតែអង្គុយរងចាំលទ្ធផលដែលចេញមកពេលដែលគ្រូពេទ្យបានព្យាយាមជួយទៅលើឆេយ៉ុងតែប៉ុណ្ណោះ អេលលីនឹងលីសាក៍បានមកអង្គុយក្បែរនាងគ្រាន់បានជាគ្នា។
YOU ARE READING
My Love My Lawyer | Rose x Jennie
Romanceកូនស្រីម្ចាស់ក្រុមហ៊ុនច្បាប់និងមេធាវីប្រែក្លាយជាមនុស្សសោះកក្រោះនិងបិទបេះដូងរបស់នាងមិនឲ្យអ្នកណាចូលមករញេរញៃម្តងទៀតបន្ទាប់ពីមានរឿងមួយបានកើតឡើងចំពោះនាង។ នាងសុំត្រឹមតែអាចមើលថែកូនប្រុសរបស់នាងឲ្យបានល្អទៅគឺគ្រប់គ្រាន់ហើយ តែសុខៗក៍បានមកជួបជាមួយនិងជេននីមេធាវីក...