12 (18+)

580 13 0
                                    

នៅសុខៗជេននីក៍ងាកមកមេីលមុខឆេយ៉ុងហេីយអោនមកក្បែរដោយបានធ្វេីជាផ្លុំត្រចៀករបស់ឆេយ៉ុងធ្វេីឲ្យអ្នកដែលកំពុងបេីកឡាននោះព្រឺសម្បុរហេីយងាកមកមេីលមុខរបស់ជេននី។ នាងមិននិយាយអ្វីមួយម៉ាត់ដោយគ្រាន់តែបង្ហាញស្នាមញញឺមបែបមានមុនស្នេហ៍ធ្វេីឲ្យឆេយ៉ុងធ្វេីអារម្មណ៍មិនត្រូវ។ ឆេយ៉ុងគិតក្នុងចិត្តថាម៉េចបានសុខៗជេននីមកធ្វេីអីបែបនេះនាងស្ទេីរតែបែកអារម្មណ៍បេីកឡានមិនត្រង់ផ្លួវទៅហេីយ។​

"នាងស្គាល់ផ្ទះខ្ញុំដែរ?" ជេននីសួរទៅឆេយ៉ុង

"អត់ទេ... មិនមែនទេវតាឯណានៀក" ឆេយ៉ុងនិយាយហេីយក៍ចេះតែបន្តបេីកឡានទៅ

"មិនចង់ទៅផ្ទះរបស់នាងទេ~~ ទៅកន្លែងណាផ្សេងបានអត់?" ជេននីលាន់មាត់និយាយបែបរាងសេដៗ

"អឹម... ទៅផ្ទះផ្ទាល់ខ្លួនរបស់ខ្ញុំទៅចឹង? គិតម៉េចដែរ?"  ឆេយ៉ុងក៍ចុចឆែកមេីល Map នៅលេីអេក្រង់ LCD ក្នុងឡានរបស់គេ

"មានផ្ទះផ្ទាល់ខ្លួនទៀត? ទៅក៍បានដែរចឹង" ជេននីនិយាយតែប៉ុណ្ណឹងក៍ឈ្ងោកទៅចុចទូរសព្ទ័ធ្វើមិនដឹង

ប្រហែលជិតមួយម៉ោងពួកគេក៍បានមកដល់ផ្ទះផ្ទាល់ខ្លួនឆេយ៉ុងដោយជេននីក៍សម្លឹងមើលដោយគិតក្នុងចិត្តថាពួកអ្នកមានអស់នេះក៍សំបូរផ្ទះម្ល៉េះទេ មានពីរបីកន្លែងបើសិនជានាងវិញនាងសុខចិត្តយកលុយនោះទៅចំណាយលើការជួយអ្នកដែលក្រខ្សត់វិញ។ ពួកគេក៍បានចុះពីលើឡានដោយមានឆេយ៉ុងជាអ្នកនាំផ្លូវជេននីចូលទៅផ្ទះរបស់គេដោយគ្រាន់តែចូលមកដល់ក្នុងផ្ទះភ្លាមជេននីក៍បានចាប់អូសដៃឆេយ៉ុងទៅកាន់សាឡុងដែលនៅក្នុងបន្ទប់ទទួលភ្ញៀវរកតែឆេយ៉ុងធ្វើអីមិនទាន់។

ជេននីក៍បានរុញឆេយ៉ុងឲ្យអង្គុយលើសាឡុងនោះមុននឹងនាងក៍ឡើងមកអង្គុយលើភ្លៅរបស់ឆេយ៉ុងដូចគ្នាធ្វើឲ្យនារីម្នាក់ដែលនាងអង្គុយលើមុននេះភ្ញាក់ផ្អើលឡើងបេីកភ្នែកធំៗមើលមកកាន់នាងទៅហើយ។

"យ៉ាងម៉េចខ្លាចហេស?" ជេននីខ្សិបតិចៗល្មមតែឆេយ៉ុងអាចស្តាប់លឺបាន

"នេះ... នេះជេននីគិតចង់ធ្វើអីហ្នឹង?" ឆេយ៉ុងសួរទាំងរដាក់រដុបព្រោះជេននីពេលនេះក៍ចាប់ផ្តើមយកដៃរបស់នាងស្ទាបពីករបស់ឆេយ៉ុងទៅស្មារបស់គេ

My Love My Lawyer | Rose x JennieWhere stories live. Discover now