ជេននីរត់ចុះមកដល់ខាងក្រោមទាំងមានទឹកភ្នែកហូរកាត់ផែនថ្ពាល់របស់នាង អារម្មណ៍របស់នាងពេលនេះគឺស្អប់ឆេយ៉ុងដល់ឆ្អឹងព្រោះនាងមិនដែលគិតថាឆេយ៉ុងនឹងហ៊ានធ្វើទង្វើរបែបនេះមកកាន់នាងដែរ។ នាងមានអារម្មណ៍នាងក្លាយជាមនុស្សដែលប្រឡាក់ប្រឡូកជាមួយនឹងជីវិតគ្រួសារអ្នកដទៃទោះនាងមិនដឹងច្បាស់ថាប្តីរបស់ឆេយ៉ុងនៅទីណាក៍ដោយតែនាងក៍នៅតែជាមនុស្សដែលរៀបការរួចសម្រាប់ជេននីដដែល។
នាងបានប្រញាប់រត់ឡើងឡានហើយក៍បើកចេញពីនោះភ្លាមៗជាមួយនឹងទឹកភ្នែកដែលហូរមកមិនឈប់សោះ។ មិនយូរប៉ុន្មាននាងក៍បានទៅដល់ផ្ទះរបស់អេលលី ហើយក៍បានគោះទ្វារខ្លាំងៗ ខណះពេលដែលអេលលីបើកទ្វារមកនោះនាងស្ទើរតែស្រកាំងកាំងទៅហើយព្រោះឃើញជេននីឈរយំនៅនឹងមុខនាងមុនពេលដែលនាងក៍ទាញជេននីមកអោបហើយក៍អង្អែលខ្នងតិចៗជាការលោងលោម។
"នេះឯងកើតអីហា? ម៉េចបានជាយំខ្លាំងយ៉ាងនេះ?" អេលលីក៍ចាប់ផ្តើមសួរពេលដែលនាំជេននីមកអង្គុយលើសាឡុង
"យើងស្អប់ឆេយ៉ុងណាស់អេលលី.... គេបានថើបយើងណា" ជេននីនិយាយទាំងសម្លេងនៅខ្សឺតខ្សតពីការយំនៅឡើយ
"ស្អីគេ!? ក្រែងនាងមានប្តីហើយមែនទេ ម៉េចនៅមកធ្វើរឿងឡប់ៗចឹងទៀតព្រះអើយ!" អេលលីនិយាយមកទាំងខឹងនឹងឆេយ៉ុងដែលធ្វើដាក់ជេននីបែបនេះ
"យើងមិនដឹងទេ... តែយើងស្អប់នាងណាស់... នាងធ្វើឲ្យយើងមានអារម្មណ៍ថាដូចមនុស្សទី៣ចឹង!" ជេននីនិយាយរួចក៍ជូតមាត់របស់នាងចេញម្តងទៀត
"មនុស្សរៀបការរួចមកធ្វើរឿងបែបនេះទៅកើត... ឯងទៅផ្ទះគេប៉ុន្មានដងហើយដែលឃើញប្តីគេអត់?" អេលលីក៍កើតចម្ងល់ចេញមកបន្ថែមទៀត
"អត់ទេ.... តែយើងឃើញរូបគេក្នុងបន្ទប់របស់នាង យើងមិនចង់ដឹងអីទៀតទេ ដឹងត្រឹមតែយើងស្អប់នាងប៉ុណ្ណោះ!" ជេននីនិយាយទាំងខឹងមុនពេលដែលអេលលីអោបនាងហើយព្យាយាមឲ្យនាងសម្រួលអារម្មណ៍
***ព្រឹកថ្ងៃអាទិត្យ***
ឆេយ៉ុងមិនបានគេងលក់ពេញមួយយប់បន្ទាប់ពីរឿងដែលបានកើតឡើងកាលពីល្ងាចម្សិលមិញ។ នាងគេងគិតពីវាពេញមួយយប់ដោយមិនយល់ថាម៉េចបានទៅធ្វើចឹងដាក់ជេននី នេះជាលើកទីមួយដែលឆេយ៉ុងចេះមានអារម្មណ៍ដឹងថាខ្លួនឯងធ្វើខុស ប្រហែលដោយសារស៊ីមួយកំផ្លៀងរបស់ជេននីពីម្សិលមិញហើយមើលទៅទើបប្រែជាចេះដឹងខុសត្រូវបែបនេះ។
YOU ARE READING
My Love My Lawyer | Rose x Jennie
Romanceកូនស្រីម្ចាស់ក្រុមហ៊ុនច្បាប់និងមេធាវីប្រែក្លាយជាមនុស្សសោះកក្រោះនិងបិទបេះដូងរបស់នាងមិនឲ្យអ្នកណាចូលមករញេរញៃម្តងទៀតបន្ទាប់ពីមានរឿងមួយបានកើតឡើងចំពោះនាង។ នាងសុំត្រឹមតែអាចមើលថែកូនប្រុសរបស់នាងឲ្យបានល្អទៅគឺគ្រប់គ្រាន់ហើយ តែសុខៗក៍បានមកជួបជាមួយនិងជេននីមេធាវីក...