មិនយូរប៉ុន្មានឡានពេទ្យក៍បានបេីកមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យក៍បានប្រញាប់ប្រញាល់នាំជេននីទៅសង្គ្រោះបន្ទាន់ដោយសារតែតាមផ្លូវមកកាន់មន្ទីរពេទ្យនាងបានហូរឈាមអស់ច្រេីនខ្លាំងណាស់។ ឆេយ៉ុងបានត្រឹមតែរត់តាមគ្រូពេទ្យរហូតដល់មុខបន្ទប់សង្គ្រោះបន្ទាន់ហេីយគេបានត្រឹមតែដួលទៅនឹងដីហេីយយំស្តាយនូវអ្វីដែលបានកេីតឡេីងប៉ុណ្ណោះ។ ប៉ាម៉ាក់របស់នាងបានមកដល់តាមក្រោយរួចក៍បានសម្លក់មុខឆេយ៉ុងដោយពួកគាត់មានអារម្មណ៍ថារឿងរ៉ាវដែលកេីតឡេីងនេះមានជាប់ទាក់ទងនឹងគេជាមិនខាន។ ឆេយ៉ុងក៍បានអោបជីអាដែលឈរនៅក្បែរគេនោះដែលមានអារម្មណ៍ថាខុសខ្លាំងចំពោះមីងក្មួយទាំងពីរនាក់នេះខ្លាំងណាស់។
"ប៉ាសង្ឃឹមថាកូននឹងបកស្រាយរឿងឲ្យបានច្បាស់ថាវាយ៉ាងម៉េច" អេនឌីនិយាយដោយសម្លេងមាំនឹងទាញជីអាចេញពីឆេយ៉ុងហេីយក៍បានពរនាងចេញពីទីនោះទៅ
"កូនស្រីម្តាយ....តេីកូនបានធ្វេីអ្វីខ្លះទៅហា...?" ម៉ាក់របស់ឆេយ៉ុងក៍បានយំអោបនាងដោយគាត់ក៍មិនដឹងត្រូវធ្វេីយ៉ាងណាដូចគ្នាដែរ
ការជួយសង្គ្រោះជេននីធ្វេីឡេីងទៅអស់រយះពេលជាងមួយម៉ោងហេីយតែនៅមិនទាន់ឃេីញលោកគ្រូពេទ្យដេីរចេញមកនោះធ្វេីឲ្យឆេយ៉ុងនិងម៉ាក់របស់នាងកាន់តែបារម្មណ៍ខ្លាំងឡេីងៗក្លាយថានាងមានគ្រោះថ្នាក់អីធ្ងន់ធ្ងរ។ ឆេយ៉ុងបានក្រឡេកឃេីញសាររបស់សឹងវ៉ុនបានផ្ញេីរដោយគេបានជូនពរឲ្យជេននីបានស្លាប់ព្រោះបេីរឿងនោះកេីតឡេីងមែននោះគេនឹងបានសម្រេចបំណងសងសឹកនាងដូចគ្នា។ ឆេយ៉ុងគ្រាន់តែឃេីញហេីយនាងចង់តែផ្ទះរបស់គេហេីយសម្លាប់គេចោលនៅនឹងកន្លែងឲ្យបាត់នោះទេតែនាងមិនអាចទៅណាចោលជេននីបានទេនៅពេលនេះ។
"អ្នកណាជាគ្រួសាររបស់អ្នកជម្ងឺដែរ?" លោកគ្រូពេទ្យដេីរចេញមកពីបន្ទប់សង្គ្រោះបន្ទាន់ហេីយក៍សួររកសាច់ញាតិរបស់ជេននី
"ខ្ញុំ! ពួកខ្ញុំជាគ្រួសាររបស់នាង! តេីពេលនេះជេននីយ៉ាងម៉េចហេីយលោកគ្រូពេទ្យ?" ឆេយ៉ុងប្រញាប់រត់មករកលោកគ្រូពេទ្យភ្លាមៗពេលដែលឃេីញគាត់ដេីរចេញមក
YOU ARE READING
My Love My Lawyer | Rose x Jennie
Romanceកូនស្រីម្ចាស់ក្រុមហ៊ុនច្បាប់និងមេធាវីប្រែក្លាយជាមនុស្សសោះកក្រោះនិងបិទបេះដូងរបស់នាងមិនឲ្យអ្នកណាចូលមករញេរញៃម្តងទៀតបន្ទាប់ពីមានរឿងមួយបានកើតឡើងចំពោះនាង។ នាងសុំត្រឹមតែអាចមើលថែកូនប្រុសរបស់នាងឲ្យបានល្អទៅគឺគ្រប់គ្រាន់ហើយ តែសុខៗក៍បានមកជួបជាមួយនិងជេននីមេធាវីក...