ព្រឹកឡេីងក៍បានមកដល់ ថ្ងៃនេះអកាសធាតុអំណោយផលខុសធម្មតាមេីលទៅមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងណាស់ ងាកមកមេីលគូរសេ្នហ៍របស់យេីងដែលកំពុងតែគេងនៅលេីគ្រែនៅឡេីយបន្ទាប់ពីសង្គ្រាមកាលពីយប់មិញមក ម្នាក់ៗមេីលទៅដូចជាអស់កម្លាំងដល់ហេីយ។ ឆេយ៉ុងបានភ្ញាក់មុនជេននីដោយនាងបានយកដៃញីភ្នែកបន្តិចដោយសារតែចាំងពន្លឺព្រះអាទិត្យដែលជះចូលមកតាមបង្អួច មុននឹងនាងងាកទៅមេីលទេពធីតាម្នាក់ដែលកំពុងតែគេងក្បែរនាងដោយដៃរបស់គេបានអោបនាងយ៉ាងណែន។ នាងញញឹមមុននឹងយកដៃអង្អែលសក់របស់ជេននីថ្នមៗរួចក៍សម្លឹងមេីលមុខនាងដោយខ្សែភ្នែកដែលពោរពេញទៅដោយការស្រលាញ់ដែលគ្មានថ្ងៃអាចពណ៍នាបានដោយគ្រាន់តែប្រេីពាក្យសម្តីនោះទេ។
"កូនឆ្មាតូច~ភ្ញាក់ឡេីងភ្លឺហេីយណា~" ឆេយ៉ុងនិយាយតិចៗមុននឹងអោនទៅថេីបមាត់របស់ជេននី
"អឹម~~ ចង់គេងតិចទៀត~" ជេននីនិយាយខ្សឹបៗរួចក៍ទាញុយកខ្នេីយមកបាំងមុខរបស់គេ
"អត់ទេ~~ ងេីបមោរ~~បងត្រូវមានរឿងធ្វេីជាមួយអូនច្រេីនណាស់ណា~ ថ្ងៃនេះជាថ្ងៃកំណេីតរបស់ដុងគូហា~" ឆេយ៉ុងបានព្យាយាមយកខ្នេីយចេញពីមុខរបស់ជេននី
"ហាស? ព្រះអេីយ! ម៉េចក៍មិនប្រាប់អូនឲ្យលឿនជាងនេះ" គ្រាន់តែលឺឆេយ៉ុងនិយាយពីថ្ងៃកំណេីតរបស់ដុងគូភ្លាមធ្វេីឲ្យជេននីភ្ញាក់ឡេីងមកដូចគេជះទឹកដាក់ចឹង
"ហរ~គ្រាន់តែបងនិយាយចឹងអូនក៍ភ្ញាក់មកលឿនដល់ហេីយ មេីលទៅអូនស្រលាញ់ដុងគូច្រេីនជាងបងហេីយនៀក~" ឆេយ៉ុងនិយាយធ្វេីមុខជូរបែបញិកញ៉ក់
"អេីយ~ ម៉េចក៍មកច្រណែនក្មេងទៅកេីតបងឯងនេះ! អូនស្រលាញ់ស្មេីរគ្នាទេតេី~មេីរអូនថេីបមួយ" ជេននីហួសចិត្តដែលឆេយ៉ុងចេញចរិកកូនក្មេងដាក់គេមុននឹងចាប់ឆេយ៉ុងថេីបដេីម្បីលួងចិត្តរបស់គេ
"ហាហា~ បងធ្វេីលេងតេីអាកូនឆ្មា~ ចឹងតោះប្រញាប់ងូតទឹកអាលបានទៅរៀបចំណា?" ឆេយ៉ុងនិយាយចប់ក៍មិនបង្អង់យូរគេបានចាប់បីជេននីហេីយរត់ចូលបន្ទប់ទឹកបាត់តែម្តង
ពួកគេក៍បានចាប់ផ្តេីមងូតទឹកជាមួយគ្នាតែអ្វីដែលចម្លែកនោះគឺពួកគេមិនត្រឹមតែងូតទឹកនោះទេតែក៍ឆ្លៀតញាំអាហារពេលព្រឹកក្នុងបន្ទប់ទឹកនោះដែរ ដោយមានសម្លេងគ្រលួចរបស់ជេននីនិងឆេយ៉ុងលាយលំគ្នាជាមួយនឹងសម្លេងទឹកធ្លាក់ចេញពីផ្កាឈូកក្នុងបន្ទប់ទឹកនោះ។ ប្រហែលកន្លះម៉ោងក្រោយមកពួកគេក៍បានរៀបចំខ្លួនរួចរាល់ហេីយក៍ចុះមកខាងក្រោមដោយឃេីញថាចាប់ផ្តេីមមានការរៀបចំបណ្តេីរៗក្នុងផ្ទះទៅហេីយ តែអ្វីដែលធ្វេីឲ្យជេននីរៀងមិនសប្បាយចិត្តនោះគឺវត្តមានរបស់ណេនស៊ីកំពុងតែនិយាយគ្នាសេីចសប្បាយជាមួយនឹងប៉ារបស់ឆេយ៉ុងមេីលទៅដូចស្គាល់គ្នាពីអង្គាលមកចឹង។ ពួកគេក៍បានដេីរសំដៅទៅរកអ្នកទាំងពីរដោយឆេយ៉ុងបានអោបចង្កេះជេននីដេីរទៅក្នុងគោលបំណងបង្ហាញណេនស៊ីថាជេននីគឺជារបស់នាងនឹងជាសញ្ញាបង្ហាញឲ្យគេឈប់មករញ៉េរញ៉ៃនឹងនាងទៀត។
YOU ARE READING
My Love My Lawyer | Rose x Jennie
Romanceកូនស្រីម្ចាស់ក្រុមហ៊ុនច្បាប់និងមេធាវីប្រែក្លាយជាមនុស្សសោះកក្រោះនិងបិទបេះដូងរបស់នាងមិនឲ្យអ្នកណាចូលមករញេរញៃម្តងទៀតបន្ទាប់ពីមានរឿងមួយបានកើតឡើងចំពោះនាង។ នាងសុំត្រឹមតែអាចមើលថែកូនប្រុសរបស់នាងឲ្យបានល្អទៅគឺគ្រប់គ្រាន់ហើយ តែសុខៗក៍បានមកជួបជាមួយនិងជេននីមេធាវីក...