" ខ្ញុំសូមទោសផងអ្នកស្រីផាក...." ជេននីប្រញាប់រេីខ្លួនចេញពីការចាប់របស់ឆេយ៉ុងមុនពេលដែលនាងអោនទៅរេីសក្រដាសឯកសារនិងអោនគោរពសំុទោសឆេយ៉ុងម្តងទៀត
ឆេយ៉ុងក៍ប្រែទឹកមុខបន្តិចពេលដែលលឺជេននីហៅនាងអ្នកស្រីបែបនេះ, នាងព្យាយាមគ្រប់គ្រងអារម្មណ៍ដោយក្តាប់ដៃយ៉ាងណែនដោយមិនចង់ឲ្យមានគេចាប់អារម្មណ៍។ នាងបានសម្លឹងមុខជេននីចុះឡេីងជាមួយនឹងខ្សែភ្នែកដែលអាចសម្លាប់មនុស្សបាន,
"នាងទៅណាមកណាឲ្យចេះមេីលគេមេីលឯងផង!" ឆេយ៉ុងនិយាយរួចក៍ដេីរសំដៅទៅរកជណ្តេីរយន្ត
ជេននីនៅគាំងនូវហ្នឹងកន្លែងខណះដែលកំពុងមេីលឆេយ៉ុងបាត់ខ្លួនបន្តិចម្តងតាមទ្វារជណ្តេីរយន្តដែលបានបិទនោះ។ ជេននីងាកមុខមកមេីលអេលលីដែលកំពុងឈរញញឹមមេីលមុខនាងបែបចំអកលេងដូចអ្វីដែលជីស៊ូបានធ្វេីមុននេះដោយសារតែឃេីញថាភ្នែករបស់នាងគឺសម្លឹងមេីលឆេយ៉ុងមិនដែលផុតម្តងណាសោះឲ្យតែបានឃេីញ។ ជេននីដកដង្ហេីមធំមុនពេលដែលដេីរទៅតុរបស់នាងហេីយក៍បានឆែកទាក់ទងនឹងសារអ៊ីម៉ែលមួយចំនួន, នាងមិនយល់ថាហេតុអីបានជាឆេយ៉ុងដូចជាចាត់ទុករឿងដែលបានកេីតឡេីងមុនហ្នឹងជារឿងធំណាស់ចឹង ប៉ុន្តែនាងបានត្រឹមតែបន់ស្រន់យ៉ាងណាកុំឲ្យនាងបានជួបឆេយ៉ុងម្តងទៀតប៉ុណ្ណោះព្រោះនាងក្លាយថានឹងត្រូវឆេយ៉ុងវៃរឺស្តីឲ្យនាងម្តងទៀត។
ឆេយ៉ុងដេីរចេញពីជណ្តេីរយន្តសំដៅទៅឡានរបស់ពេលដែលសម្លេងតីងបានបន្លឺឡេីងជាសញ្ញាបង្ហាញថាដល់ជាន់ខាងក្រោមហេីយស្របពេលដែលម្នាក់ៗបាននាំគ្នាជៀសផ្លូវឲ្យនាងដេីរចេញពីទីនោះដែលធ្វេីឲ្យនាងមានអារម្មណ៍ថានាងមានអំណាចខ្លាំងណាស់ ខណះដែលមិត្តជិតស្និតរបស់នាងកំពុងតែចាំនាងនៅក្នុងឡាន ស្របពេលដែលសន្តិសុខបានធ្វេីការបេីកទ្វារឡានឲ្យនាងតែនាងក៍បានចូលឡានទាំងគ្មានពាក្យអរគុណមួយម៉ាត់នោះទេ។
"ឆាប់បេីកទៅផ្ទះទៅ" នាងនិយាយសម្លេងបែបធ្ងន់ធ្វេីឲ្យអ្នកដែលបេីកឡាននោះក៍បានមេីលមុខនាងតាមកញ្ចក់តូចក្នុងឡាន
YOU ARE READING
My Love My Lawyer | Rose x Jennie
Romanceកូនស្រីម្ចាស់ក្រុមហ៊ុនច្បាប់និងមេធាវីប្រែក្លាយជាមនុស្សសោះកក្រោះនិងបិទបេះដូងរបស់នាងមិនឲ្យអ្នកណាចូលមករញេរញៃម្តងទៀតបន្ទាប់ពីមានរឿងមួយបានកើតឡើងចំពោះនាង។ នាងសុំត្រឹមតែអាចមើលថែកូនប្រុសរបស់នាងឲ្យបានល្អទៅគឺគ្រប់គ្រាន់ហើយ តែសុខៗក៍បានមកជួបជាមួយនិងជេននីមេធាវីក...