« Pete ថ្ងៃនេះឯងទៅទទួលអ្នកប្រុសតូចផង នាងអាំ វាឈឺហើយ ហើយនេះយកវាទៅអោយអ្នកគ្រួទៅគាត់ដឹងហើយ » ម៉ែដោះ ដើរញាប់ៗមករកក្មេងតូចដែលកំពុងតែបោកខោអាវរបស់ចៅហ្វាយនាយរបស់ខ្លួន ដោយសម្លេងម៉ែដោះញ័រៗបែបនេះទៀត ភីតយើងក៏ក្រោបមកទទួលតាមបញ្ជាររបស់គាត់ ទើបចូលទៅបន្ទប់រៀបចំខ្លួន ហើយក៏ដើរទៅរកតៃកុងឡានដែលចាំជាស្រេច ។
« ជំរាបសួរបាទ ខ្ញុំមកទទួលអ្នកប្រុស Venice បាទ » Pete លើកដៃមកសំពះទៅអ្នកគ្រូដែលកំពុងតែចាំនាំកូនសិស្សមកអោយឪម្តាយគេ ។
« ច៎ា គឺថា អ្នកប្រុសVenice កំពុងតែនៅក្នុងបន្ទប់ប្រជុំ ដោយមុននេះមានរឿងវ៉ៃគ្នាជាមួយមិត្តរួមថ្នាក់ផងដែល ចា៎ » អ្នកគ្រូក៏បានប្រាប់ទៅ
Pete ឲដឹងហើយក៏ប្រញាប់ចូលទៅដោះស្រាយបញ្ហាតែម្តងទៅ ។« បាទៗ...» Pete
« Venice កូនពិតជាបានវ៉ៃមិត្តពិតមែនទេ កូន » លោកគ្រូនិយកក៏នៅតែសួរសំនួរដ៏ដែល តែក៏មិនបានចម្លើយអ្វីទាំងអស់ អ្នកប្រុសតូចយើងក៏នៅតែមិននិយាយបានត្រឹមតែក្តាបដៃសម្លឹងមើលទៅក្មេងប្រុសដែលមានវ័យប្រហែលគ្នាកំពុងតែពេបមាត់ជ្រេញឌឺមកឲគេ ។
« បើកូននូវតែមិននិយាយបែបនេះ មានន័យថាទទួលកំហុសខ្លួនឯងហើយមែនទេ បើបែបនេះ លោកគ្រូនិងអោយ អៃយ៉ា វៃកូនវិញហើយណា » លោក
និយកក៏មិនដឹងថាគួនិយាយអ្វីបន្តទៀត បើសួរអ្វីក៏មិនឆ្លើយ មានតែធ្វើតាមការស្នើរពីម្តាយជនរង់គ្រោះហើយ ។« ឯងអាងប៉ាឯង ជាអ្នកមានមែនទេ គិតថាយើងមិនហ៊ានវៃហ៎ ឯងវៃកូនយើង ម្តងនេះយើងនិងវៃឯងជំនួសកូនយើងវិញ » ម៉ាក់របស់ អៃយ៉ា ក៏លាដៃមកទះទៅលើក្មេងតូចដែលមានមុខមាំមិនលែងនេះ មិនថាអ្នកណានិយាយអ្វីក៏ដោយក៏មិនខ្លាចនៅតែឈរទ្រឹងសម្លឹងមុខក្មេងនោះមិនដាក់ភ្នែក ។
« ឈប់ភ្លាម » សម្លេងស្រែកខ្លាំងសមល្មមដែលបន្លឺពីខាងក្រៅដែលហោះចូលមកតាមមាត់ទ្វា ធ្វើឲគ្រប់គ្នាមើលទៅម្ចាស់សម្លេងនោះ ឯអ្នកប្រុសតូចយើងក៏ងាកមករកប្រភពសម្លលេងនោះដូចគ្នាទាំងទឹកមុខឆ្ងល់បន្តិច ដោយដឹងថានេះមិនមែនជាសម្លេងលោកប៉ាឬនាងអាំនោះទេ តើគេជាអ្នកណាទៅ ។