Ep : 12

473 61 22
                                    

ពិធីរៀបមង្គលការរបស់ជំនិតដៃស្តាំនិងដៃឆ្វេងរបស់ Vegas ក៏ត្រូវបានបញ្ចប់ទៅដោយក្តីរីករាយ ហើយពេលវេលាក៏យប់រៀងជ្រេបន្តិចដែរទៅហើយ ភ្ញៀវដែលបានចូលរួមក៏ត្រូវត្រឡប់មកផ្ទះវិញហើយ នៅតែសាច់ញាតិរបស់កូន
កម្លោះទាំង2នាក់របស់យើងនោះទេ ។

« ខ្ញុំពិតជាអរគុណ ចៅហ្វាយខ្លះណាស់ដែលបានចូលរួមក្នុងកម្មវិធីរបស់ពួកខ្ញុំ » ភូរះកេត ផ្ទៃមុខញញឹមស្រស់ដែលគេមិនដែលនឹកគិតថាពួកគេអាចនិងមានថ្ងៃនេះនោះទេ បើមិនមានការជ្រោមជ្រេងពីនាយក្រាស់ផងនោះ ។

« មិនអីទេ យ៉ាងណា ផាណុបក៏ជាមនុស្សជំនិតរបស់ខ្ញុំដែរ ហើយខ្ញុំឲ្យពេលពួកឯងសម្រាក់មួយសប្តាហ៍ទៅដើរលេងអោយសប្បាយទៅ នេះជាការដូបន្តិចបន្តួចរបស់យើង » Vegas រាងក្រាស់ស្រស់សង្ហារឈរទល់មុខនិងក្រុមគ្រួសារបស់លោកភីរះកេតនិងកូនចៅគេផ្ទាល់ផងដែរ ហើយក៏បានដកកាតខ្មៅមួយយកមកដាក់ក្នុងដៃរបស់ផាណុប ដែលវាជាកាដូរដែល
នាយតាំងចិត្តយកមកជូនពួកគេក្នុងថ្ងៃល្អរបស់នាយកម្លោះទាំង2នាក់នេះតែម្តង ។

« ចៅហ្វាយ ខ្ញុំពិតជាអរគុណលោកខ្លាំងណាស់ តែរបស់មួយនេះច្រើនពេកហើយសម្រាប់ពួកខ្ញុំ ហើយលោកក៏បានជួយខ្ញុំមកច្រើនដូចគ្នា ខ្ញុំពិតមិនអាចទទួលយកបានពិតមែន »
ផាណុប នាយកម្លោះបានបដិសេដក្នុងការឲ្យកាដូរមួយនេះ ព្រោះពាក្យថា កាត់ខ្មៅ គឺជាការដែលមានទឹកប្រាក់ច្រើនហួសកំណត់ការប្រើប្រាស់ដោយមិនខ្វល់ថាត្រូវអស់សាច់ប្រាក់នោះទេ កាតបែបនេះគឺមានតែពួកមហាសេដ្ឋីលំដាប់ពិភពលោកឬអ្នកមានមហាសាលនោះទេដែលភាគច្រើនគេប្រើកាតមួយនេះ ។

« បើនៅទុកយើងជាមិត្តនិងគ្នា ក៏យកវាទៅ ឯងក៏ដឹងថាយើងមិនចិត្តល្អច្រើននោះទេ ម្យ៉ាងឯងមិនចង់បាន
តែភូរះកេតគេចង់បាន ព្រោះក្រុមហ៊ុនថ្មីក៏ត្រូវការប្រើប្រាស់លុយច្រើនដូចគ្នា ហើយចាប់ពីពេលនេះទៅឯងមិនចាំបាច់មកបម្រើយើងវិញទេ ទុកពេលវេលានេះសាងគ្រួសានិងសងការប៉ះប៉ូវអោយលោកភីរះកេត នៅការដែលឯងទៅយកកូនប្រុសគាត់វិញទៅ » Vegas ទឹកមុខមាំរាបស្មើរ
ដែលប្រកដប្រជាជាមួយនិងជំនិតឬហៅថាជាមិត្តម្នាក់ទៀតដែលកាន់តែស្និតជាងផុងថះទៅទៀត ព្រោះការធំធាត់របស់ Vegas និងផាណុបគឺមកជាមួយគ្នាតែម្តង ។ ហើយចាប់ពីពេលនេះទៅ រវាងរាងក្រាសនិងផាណុបលែងមានពាក្យថាជាចៅហ្វាយនិងកូនចៅទៀតហើយ តែគឺត្រឹមតែជាមិត្តនិងគ្នាដូចដើម ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now