« ល-លោកប៉ា » Venice« បាទ ប៉ាមកទទួលកូនចេញពីរៀនណា » Vegas
« លោកប៉ា..ហឹកៗ...» Venice
« បានហើយ កុំយំអី កូនមានអ្វីមែនទេ ហឺស...» Vegas
កន្លងទៅជាច្រើនថ្ងៃដែលតាំងតែពីរាងក្រាស់និងបងប្រុសគេបាននិយាយគ្នាកាលពីថ្ងៃមុននោះមក ពេលនេះ Vegas គេបានកែប្រែច្រើនណាស់ ហើយនូវថ្ងៃនេះទៀតនាយក៏បានចេញពីធ្វើការក៏មកទទួលកូនប្រុសពីសាលារៀនទៀតផង ដោយជាការធ្វើឲ្យក្មេងតូចខ្វះភាពកក់ក្តៅមកមួយរយះនេះ ដែលធ្វើឲ្យក្មេងតូចនេះមានការភ្ញាក់ផ្អើលជាខ្លាំងហើយក៏មិនទម្លាប់ទៀតផង ដោយនិយាយរួចនាយជាប៉ាក៏បានលើកកូនប្រុសមកពរនិងដៃហើយដើរសំដៅចូលទៅក្នុងរថយន្តរបស់ខ្លួន ។« ប៉ា សុំទោសណា ដែលបា៉មិនបានធ្វើជាប៉ាល្អសម្រាប់កូន ប៉ាសុំទោសណា » Vegas នាយក្រាស់លើករាងតូចល្អិតតែមួយយកមកដាក់លើភ្លៅរឹងរបស់ខ្លួនហើយក៏អោនថើបក្បាលកូនប្រុសមួយខ្សឺត ។
« កូនទៅវិញទេ ដែលមិនអាចជួយអ្វីលោកប៉ាបាន កូនសុំទោសលោកប៉ាណា » Venice ម្រាមដៃតូចលើកមកអង្អែលថ្ពាល់លោកប៉ាគេថ្នមៗដោយក្តីយល់ថាលោកប៉ាគេក៏មានទុកលំបាក់ផងដែរ ។
« ប៉ាសន្យាថាចាប់ពីពេលនេះ បា៉និងធ្វើជាប៉ាល្អរបស់កូនណា » Vegas ម្រាមដៃធំក្រសោបមុខតូចហើយមើលដោយក្តីស្រលាញ់មានចំពោះកូនតូចគេ ។
« កូនក៏សន្យាថានិងធ្វើជាកូនល្អរបស់លោកប៉ាវិញដូចគ្នា កូនស្រលាញ់លោកប៉ាណា » Venice ដៃខ្លីតូចក៏ស្រវាអោបរាងកាយធំមិនជុំដៃខ្លួន ហើយក៏ប្រាប់បន្តទៀតដែរថាគេស្រលាញ់លោកប៉ាគេណាស់ ។
« អញ្ចឹង ថ្ងៃនេះយើងនាំគ្នាដើរលេងទៅ » Vegas
« ហឺស...ពិតមែនឬលោកប៉ា » Venice
ក្មេងតូចក៏ស្រាប់តែភ្ញាក់ផ្អើលបន្តិចបន្ទាប់ពីលឺលោកប៉ាខ្លួននិយាយបែបនេះ ។« អាន់ដា ចេញឡានទៅ ប៉ាមិនកុហកក្មេងនោះទេ » Vegas បបូរមាត់ក្រាស់ផ្តើមរីកធំបន្តិចហើយក៏បណ្តឹងរង្វង់ដៃរួមរឹតខ្លួនតូចរបស់កូនដោយក្តីគ្រឺតខ្នាញ់ពេញស្រលាញ់តែម្តង ។