ការបាញ់ប្រយុទ្ធប្រហារគ្នានៅតែឮសម្លេងបាញ់កាំភ្លើងមិនឈប់មិនឈរ មិនថាកូនចៅរបស់ វ៉ូរ៉ាន់និងកូនចៅរបស់រាងក្រាស់ Vegas យើងនោះទេពេលនេះទាំងសងខាងក៏មានការសម្លាប់គ្នាជាហូរហែរផងដែរ ។ ចំណែក Vegas ពេលនេះគេបានតាមរកវ៉ូរ៉ាន់ដើម្បីបានយកឯកសាររបស់គេមកវិញអោយបាន ព្រោះមិនចង់អោយវាធ្លាក់ទៅក្នុងដៃមនុស្សអាក្រក់មនុស្សក្បត់សូម្បីតែមិត្តសម្លាញ់ខ្លួនឯងតាំងតែពីជំនន់លោកប៉ាមកដល់ពួកគេទៀត ។« ឯងមករកក្តីស្លាប់ខ្លួនឯងហើយ » វ៉ូរ៉ាន់ នាយសង្ហារចេញមកពីខាងក្រោយខ្នងរបស់រាងក្រាស់យើងទាំងលើកកាំភ្លើងមកតំរង់នាយយើងដោយនៅឆ្ងាយពីគ្នាប្រហែលជា5ម៉ែត្រនោះ ។
« បើមជ្ជរាជចង់បានយើងនោះ យើងក៏មិនភ្លេចយកឯងដូចគ្នាដែរ » Vegas នាយចោលស្នាមញញឹមចំអកមកវិញ ។
« បើឯងមិនចង់ស្តាយក្រោយដូចប៉ាឯងនោះទេ ក៏ប្រគល់ឯកសារក្រុមហ៊ុនមកយើងវិញមក យើងនឹងទុកជីវិតអោយឯង » Vegas នាយនៅតែនិយាយល្អនិងវ៉ូរ៉ាន់ ។
« ចង់បានណាស់មែនទេ យកទៅ ផាំងៗៗ...» វ៉ូរ៉ាន់ ដោយទ្រាំនិងការមើលងាយរបស់គេលែងបានហើយនោះគេក៏ចិត្តឆៅបាញ់រាងក្រាស់យើងដោយមិនប្រណី ឯ Vegas ដោយមានរបួសដៃផងជើងគេម្ខាងទៀតនោះ នាយបានត្រឹមតែបាញ់តបត.ខ្លះៗទៅដើម្បីតែការពារខ្លួន តែក៏មិននឹកស្មានថាក្បាលរបស់គេត្រូវមានអ្នកម្ខាងទៀតភ្ជុងពីខាងក្រោយទៅហើយ បើទោះចង់រត់ក៏មិនរួចដែរ នាយក្រាស់បានត្រឹមតែនៅស្ងៀមដោយប្រឹងក្រោយឈរតិចៗតាមការបញ្ជារអ្នកម្ខាងទៀត ។
« បងវ៉ូ ...ពេលនេះកូនទន្សាយត្រូវយើងចាប់បានហើយ មិនគិតថាវាងាយស្រួលបែបនេះទេណា » Build រាងតូចចាប់ដើមដៃគេអោយដើរចេញមកខាងក្រៅហើយថែមទាំងចំអកអោយគេទៀតផង ។
« យ៉ាងម៉េចហើយ ហេតុអ្វីមិនខ្លាំងទៀតទៅ ឯងនេះពិតជាគ្រាន់បើណាស់មែនទេ ឌឹបៗៗ...» វ៉ូរ៉ាន់ ម្តងនេះបញ្ចេញកំហឹងខ្លាំងណាស់ កំហឹងដែរគេលាក់ទុកមករាប់ឆ្នាំទៅហើយ រស់ដោយការមើលងាយពីរាងក្រាស់យើងទៀតផង តែវាដូចជាទេវតានៅខាងនាយច្រើនទៅវិញ Vegas ចេញប្រយុទ្ធម្តងនេះគឺនាយមិនសូវជាមានកម្លាំងទេអាចមកពីមនុស្សដែរខ្លួនស្រលាញ់ត្រូវបានក្បត់នាយទៀត វាជាក្តីឈឺចាប់បំផុតណាស់សម្រាប់នាយព្រោះដូចដឹងតាំងតែពីដំបូងមកនាយទទួលតែការបាត់បង់និងក្បត់គ្រប់យ៉ាងពីមនុស្សសំខាន់ៗខ្លួន ។ វ៉ូរ៉ាន់ ទាំងវៃទត់ធាក់ធ្វើបាបរាងកាយគេគ្រប់សប់បែបយ៉ាងទៅហើយ រាងកាយនាយក៏មានហូរឈាមមកទៀតផង ។
