EP : 14

478 65 34
                                    

រុស្ស៉ី
សម្លេងរថយន្តសេរីទំនើបបានមកសំចតនៅខាងមុខភូមិគ្រឹះដ៏ធំមួយដែលមានការរៀបចំរចនាបថតាមបែបនៃប្រទេសរុស្ស៉ី ដំណើរដ៏ស្វាហាប់បាននាំរាងកាយក្រាស់អោយចូលទៅខាងក្នុងនៃបន្ទប់ធំរបស់ភូមិគ្រឹះ LyDakov ដែលគេស្គាល់ថាគឺជាបងប្រុសរបស់លោក Lydenl ជាឪពុករបស់រាងក្រាស់ Vegasយើងនេះឯង ។ បន្ទប់ធំរៀបចំដោយប្រណិតស្រស់ស្អាតហើយតាមសម័យស៉ីវិល័យតាមបែបនៃប្រទេសមួយនេះហើយក៏តាមបែបអ្នកមានប្រចាំទេសដូចគ្នា ។

« តើខ្យល់ខាងណាបក់ឯងមកដល់ទីនេះ ? » សម្លេងគ្រហឹមដើមក.បន្តិចតែក្នុងន័យចំអកអោយទៅអ្នកដែលកំពុងឆ្ពោះទៅរកបន្ទប់ផ្ទាល់ខ្លួននាយ ។

បុរសក្នុងអាវរឹបរាងនិងអាវខ្វាហ្សេខ្មៅរឹបរាងខាងក្រៅសមសួននិងខោខ្មៅស្បែកជើងប្រេន មើលទៅមួយតួខ្លួនគឺសមជាបុរសពិតពេញលក្ខណៈ ផ្ទៃមុខស្ទូងបបូរមាត់ចងភ្ជាប់នៅស្នាមញញឹមចុងមាត់ជានិច្ច ច្រមុះខ្ពស់ស្រួចមានខ្ទង់កែវភ្នែកធំតែគួរឲ្យស្តាយព្រោះតែត្រូវ
មានវែនតាមីញូពាក់ជាប់ជានិច្ចនោះ ។

« មិនធ្លាប់គិតទេថា ផ្ទះនេះមិនស្វាគមន៍ខ្ញុំទេ » Vegas រាងសង្ហារងាកមករកសម្លេងដែរបង្ហើរមកកាន់នាយមុននេះ ។

« រាប់ឆ្នាំហើយ ទើបឃើញថាត្រឡប់មកផ្ទះវិញ យើងស្មានថាឯងភ្លេចផ្លូវមកផ្ទះហើយតើ » សម្តីឌឺដងមកកាន់អ្នកដែលកំពុងតែប្រឈមមុខគ្នា តែនៅតែមានស្នាមញញឹមជានិច្ចមិនប្រែ ។

« បានហើយណាលោក Jonathan LyDakov យ៉ាងណាខ្ញុំក៏មិនភ្លេចកំណើតខ្លួនឯងដែរ ខ្ញុំមកគ្រាន់តែនឹកលោកអ៊ុំនិងបងប្រុសដូចគ្នាទេ » Vegas ប្រសប់ឈ្មោះរាងក្រាស់ដែលឈរអោបដៃមើលមកគេទាំងរកពាក្យនិយាយអ្វីមិនចេញជាមួយនេះឯង

Jonathan LyDakov គឺជាកូនប្រុសទោលរបស់លោកLyDakovហើយក៏ជាបងប្រុសជីដូនមួយរបស់ Vegas ផងដែរ ដោយសារតែតាំងតែពីតូចមក Vegas ត្រូវបានរស់នៅក្រោមការគ្រប់គ្រង់របស់លោក LyDakov ទៀតផង ទើបភូមិគ្រឹះឬផ្ទះមួយនេះនាយអាចចេញចូលបានតាមចិត្ត នាយនឹកឃើញចង់មកលេងក៏មក តែចាប់តាំងតែពីប្រពន្ធរបស់នាយស្លាប់ទៅរាងក្រាស់យើងក៏មិនសូវបានមកលេងភូមិគ្រឹះនេះញឹកញាប់ផងដែល បើទោះនាយមានការងារត្រូវមកធ្វើនៅប្រទេសនេះក៏ដោយ ក៏នាយមិនដែលឈាងចូលមកលេងនោះទេ ដោយប្រើលេសរវល់ការងារប្រទេសថៃច្រើនជាង ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now