« Vegas...ផាច់...» សម្លេងលឺសូរតែផាច់ ដូចរន្ទះបាញ់ខែប្រាំង ធ្វើអោយអ្នកដែលកំពុងតែអកស្រាអស់ពីមួយកែវហើយមួយកែវទៀត ទាំងពេលនេះវាកណ្តាលអាធ្រាតទៅហើយ តែនាយនៅតែអកស្រាមិនឈប់មិនឈរ ហើយក៏ជារៀងរាល់យប់ទៅហើយ Vegas តែងតែធ្វើរឿងនេះជារឿយៗរហូតដល់អ្នកជាបងប្រុសអត់ទ្រាំមិនបានដែលត្រូវទ្រាំមើលសភាពប្អូនប្រុសខ្លួនស្ទើរតែក្លាយទៅជាមនុស្សប្រមឹកទៅហើយ ។ ម្រាមដៃធ្ងន់ក្រាស់បានទម្លាក់ចុះមកទើរត្រឹមផ្ទៃមុខដែលមានពកមាត់ស្រមូវអោយងាកទៅម្ខាងតាមកម្លាំងដៃនោះ ។« ពេលណាឯងស្វាងខ្លះ តើឯងចង់ធ្វើខ្លួនបែបនេះរហូតមែនទេ ? » Jonathan អ្នកជាបងប្រុសដោយមិនអាចអត់ទ្រមើលទង្វើរបស់ប្អូនប្រុសបន្តទៀតបានទើបនាយចូលខ្លួនមកនិយាយ តែពេលមើលឃើញសភាពនាយក្រាស់បែបនេះគេក៏មិនអាចអោយបាយបណ្តោយនាយខុសបន្តទៀតទេ ។
« ខ្ញុំផឹកតែស្រវឹងខ្ញុំដេកហើយ » Vegas ប្រយោគខ្លីដូចមិនខ្វល់ពីអ្នកដែរឈរនៅត្រង់នេះ ។
« ស្រវឹង ហើយថ្ងៃណាឯងស្វាងស្រវឹងទៅ ឯងមានសភាពខ្លួនឯងពេលនេះ មនុស្សមិនចំមនុស្ស មិនខុសអីពីជនអាណាថានោះទេ » Jonathan ម្រាមដៃក្រាស់ក្របួចក.អាវរបស់អ្នកជាប្អូនអោយក្រោបឈរនៅនិងមុខកញ្ចក់ជំហរនោះ ឲ្យមើលដឹងពីស្ថានភាពខ្លួន ។
« បងមិនមែនជាខ្ញុំ បងមិនដឹងនោះទេ បានហើយបងចេញទៅវិញទៅ » Vegas រាងក្រាស់ជាប្អូនមើលខ្លួនឯងក្នុងកញ្ចក់ហើយក៏ទម្លាក់មុខចុះបន្តិច ទើបនាយប្រាស់ខ្លួនដើរទៅតុស្រារបស់គេវិញ ។
« Vega ...» Jonathan
សម្លេងសង្រឺតជើងធ្មេញបន្លឺក្រោយខ្នងនាយក្រាស់ដើរចេញទៅ ។« Jonathan » វីរីណែត នារីរូបស្រស់ស្រវាអោបដៃរាងក្រាស់អង្រួនតិចៗដោយចង់អោយនាយជាស្វាមីសម្រួលចិត្តបន្តិច ។
« យ៉ាងម៉េច បងមិនពេញចិត្តដែលឃើញសភាពខ្ញុំបែបនេះមែន ខ្ញុំមិនមានជីវិតល្អប្រសើដូចបងនោះទេ ខ្ញុំមិនមានគ្រួសារល្អដូចបងទេ ជីវិតខ្ញុំវាជួបតែរឿងសោកបែបនេះ មិនដូចបងដែលមានអ្វីគ្រប់យ៉ាងនោះទេសូម្បីតែ....» Vegas រាងក្រាស់ងាកមករកបងប្រុសដោយលឺនាយសង្កត់សម្លេងហៅខ្លួន ទើបនាយអត់ទ្រាំនិងការដែលនាយចូលចិត្តដាក់កំហិតមកលើខ្លួនមិនសុខពីលោកប៉ារបស់គេធ្វើមកលើខ្លួនកន្លងមក ។ Vegas ជីវិតដែលទទួលបានតែរឿងសោកសៅតាំងតែពីរឿងលោកប៉ាស្លាប់រហូតមកដល់ពេលជួបភីត តែនាយក៏នៅតែជួបរឿងឈឺចាប់លើសដើមថ្វេរដង ដែលអាចជាជំងឺចាក់ស្រេះក្នុងចិត្តនិងបេះដូងរបស់គេទៅហើយ សួរតើនាយចង់ឲ្យខ្លួនឯងជួបរឿងបែបនេះឬ គេមិនចង់នៅតែ គេក៏មិចង់ធ្វើជសមនុស្សដែលដេកលង់លក់ដោយសារតែស្រានោះទេ គេក៏ចង់ដកខ្លួនចេញពីរឿងដ៏ឈឺចាប់នោះដូចគ្នាដែរ តែចិត្តនិងបេះដូងគេវាដក់ជាប់ជាមួយភីតយ៉ាងជ្រាវជ្រៅខ្លាំងណាស់ទៅហើយ ព្រោះអ្វីដែលសំខានក្នុងជីវិនាយវាក៏ត្រូវរលាយគ្មានសល់ទៅហើយ ។
