« Pete. Pete អូននៅណា Pete លឺបងហៅទេ Pete » Vegas សម្លេងក្រងួរៗបន្លឺទាំងមិនបានបើកភ្នែកមើលមកអ្នកនៅក្បែរខ្លួន ម្រាមដៃប្រវេប្រវារាវរករាងតូចដែលតែងតែគេងអោបក្រសោបគ្នារាល់រាត្រី តែពេលនេះក៏មិនបានឃើញឬប៉ះរាងតូចយើងនោះទេ ទើបរាងក្រាស់
ក្រោបមកមិនបានឃើញប្រពន្ធជាទីស្រលាញ់របស់ខ្លួនមិនដឹងថាតើភីតគេទៅណាទាំងព្រឹក ទើបVegas ចុះពីគ្រែដើររករាងតូចពេញបន្ទប់ហើយតែក៏មិនមានអ្វីឆ្លើយតបមកវិញទៀត ។« Pete អូនលឺបងហៅទេ អូននៅណានិង កុំលេងសើចនិងបងណា Pete Pete » Vegas
នាយក្រាស់នៅតែព្យាយាមដើររកភីតរហូតចុះមកដល់ជន់ខាងក្រោមហើយនៅតែមិនឃើញទៀត ទើបនាយសម្រេចចិត្តថាដើរទៅផ្ទះបាយ ដើម្បីបានសួរម៉ែដោះថាតើមានឃើញភីតដែរទេ ។« អឺស... Vegas ហេតុអ្វីបងមកញាំពីមាត់អូនអញ្ចឹង » Pete
« បងហៅអូនមួយព្រឹកហើយ
តែអូននេះមិនឆ្លើយនិងបងសោះ » Vegas« គឺ អូនហេវពេកទើបចុះមករកអីញាំទៅ តែបងនេះមកដណ្តើមរបស់អូនទៅវិញ » Pete
រាងក្រាស់ខំដើររកភីតមួយព្រឹកទៅហើយតែក៏មកប្រទះឃើញថាភីតកំពុងតែធ្វើសាំវិចញាំនៅឯផ្ទះបាយ នាយក្រាស់ឈរផ្អែកជញ្ជាំងមើលថាតើភីតនិងអ្វីបន្តទៀត បន្ទាប់ពីឃើញរាងតូចរៀបចំធ្វើអាហារខ្លួនរួចរាលទើបគេយកមកខាំមួយមាត់ទំពារ
ខ្ញឹកៗក៏ស្រាប់តែមានស្រមោលស្ទុងៗមួយដើរចូលមករកខ្លួនហើយក៏អោនមកខាំសាំវិចដែលនៅជាប់និងមាត់ភីត ម្រាមដៃក្រាស់ស្រវាក្រសោបចង្កេះរាងតូចមកផឹបនិងចង្កេះខ្លួនទាំងដែលពេលនេះពោះរបស់រាងតូចយើងក៏ហាក់ដូចជាខ្ទាតធំបន្តិចហើយដែរ ។« បើឃ្លាន ហេតុអ្វីមិនប្រាប់ឲ្យបងធ្វើឲ្យញាំ មកធ្វើខ្លួនឯងបែបនេះ » Vegas
ដៃក្រាស់នៅតែអោបរាងតូចមិនលែងទាំងដែលពេលនេះភីតគេមានអារម្មណ៍មិនសូវជាស្រួលប៉ុន្មាននោះទេ តែនាយកាន់តែអោនមុខមកជិតកាន់តែប្រកៀកនិងមុខភីត ។« គឺ អូនឃើញបងគេងលក់ហើយ ទើបមិនចង់ដាស់បង Ve Vegas បងលែងអូនសិនទៅមើល អូនហប់ណាស់ » Pete
ផ្ទៃមុខមាំកាន់តែអោនមកជិតទៅៗរហូតដល់ភីតស្រូបយកខ្យល់ដង្ហើមរបស់នាយចូលមកក្នុងពោះខ្លួនឯងទៅហើយ តែអ្វីដែលធ្វើឲ្យភីតកាន់តែពិបាក់ទ្រាំនៅពេលនេះគឺអាកាំភ្លើងខ្លីរបស់នាយកំពុងតែផ្ជុងផ្នែកខាងក្រោមរបស់ខ្លួនហើយ មិនដឹងថាវាក្រោបមកចង់ធ្វើស្អីពេលនេះឬក៏មកពីម្ចាស់វាបញ្ជារនោះទេ ។