« អត់ទេអ្នកប្រុសតូច ខ្ញុំមិនធ្វើទេ អត់ទេៗអ្នកប្រុសតូច កុំអី » Pete« ខ្ញុំមិនព្រមទេ ប៉ាតូចត្រូវធ្វើវាណា មកខ្ញុំធ្វើឲ្យ » Venice
« អត់ទេអ្នកប្រុសតូច ខ្ញុំមិនអាចធ្វើទេ មើលទៅវាមិនសមទេ កុំណាអ្នកប្រុសតូច អ៊ូយ...» Pete
« បើប៉ាតូចមិនធ្វើទេ ខ្ញុំនឹងយំហើយ
ហឹកៗៗ... ប៉ាតូចលែងស្រលាញ់ខ្ញុំហើយ ប៉ាតូចចិត្តអាក្រក់ ប៉ាតូចឈប់ស្រលាញ់ Venice ហា៎ៗៗ » Venice« អ្នកៗ..ហូយ! អ្នកប្រុសតូចកុំធ្វើអញ្ចឹងអី ក៏ៗ..បានខ្ញុំព្រមហើយព្រមធ្វើហើយ អ្នកប្រុសតូចឈប់យំទៅណា៎ » Pete
« ពិតមែនណា ម៉ោះ ខ្ញុំពាក់អោយ... ឃើញទេស្អាតហើយសមនិងប៉ាតូចទៀត » Venice
« តែខ្ញុំថា វាយ៉ាងម៉េចមិនដឹងទេអ្នកប្រុសតូច » Pete
សម្លេងស្រែកប្រកែកគ្នាចេកចាយលឺពេញផ្ទៃបន្ទប់ ដែលមានរាងតូចនិងអ្នកប្រុសតូចយើងនេះ ដោយមិនដឹងថាតើពួកគេចង់ធ្វើអ្វីនោះទេ ដឹងត្រឹមថាពេលនេះរាងតូចយើងព្រមធ្វើតាមចិត្តគេនេះហើយ តែក្នុងចិត្តpeteមើលខ្លួនឯងដូចជាឆ្គងៗមិនដឹងនោះទេ ។« បា៉តូច ពេលណាឈប់ហៅខ្ញុំបែបនេះទៀត ហៅថាកូនសម្លាញ់ឬ ក៏កូន Venice មកទើបស្តាប់ទៅវាពិរោះហើយក៏ស្និទ្ធស្នាលទៀតផង » Venice ក្មេងតូចគេនៅតែមិនពេញចិត្តនូវពេលដែរភីតហៅខ្លួនបែបនេះ ដោយស្តាប់ទៅគឺមានការប្រកាន់ឋានះនៅឡើយ ឯភីតក៏មិនទាន់និងទម្លាប់ហៅក្មេងតូចអោយដូចជាកូនខ្លួនទៀត ក៏ព្រោះតែតាំងតែពីដើមមកគឺ Venice ជាកូនប្រុសរបស់ចៅហ្វាយខ្លួនហើយមកអោយប្តូរការហៅភ្លាមៗវាមិនមែនជាការងាយស្រួលនោះទេ ម្យ៉ាងភីតដឹងថាគេនៅក្នុងតួនាទីជាអ្វី ឋានះជាអ្វី ខ្លួនគេផ្ទាល់ក៏មិនមែនជាសត្វក្អែកពាក់ស្លាបហង្សនោះទេ ។
« អើ...ខ្ញុំអាចសួរអ្វីខ្លះបានទេ អ្នក... កូនVenice » Pete រាងកាយតូចទាំង2បានប្រាស់ខ្លួនមកគេងនៅលើគ្រែងធំសមនិងពួកទន់ល្មើយទៀតផងនោះ ដោយកែវភ្នែកមូលក្រឡង រេរកនឹកគិតពីអ្វីហើយក៏ទើបតែដាច់ចិត្តសួរទៅក្មេងតូចម្នាក់នេះតែម្តងទៅ ។
![](https://img.wattpad.com/cover/346994378-288-k715294.jpg)