EP : 20

401 54 24
                                    


ពេលវេលាដែលបានកន្លងផុតទៅយ៉ាងលឿនដោយមិនបានរង់ចាំ ឬក៏ត្រូវរង់ចាំអ្នកណាដូចយើងកំពុងរង់ចាំនៅពេលវេលានោះទេ ហើយពេលនេះផងដែររាងកាយភីតកាន់តែប្រែប្រួលខុសពីមុនច្រើនណាស់ ពោះធ្លាប់តែរាប់ស្មើតូចក៏ប្រែទៅជាខ្ទាតធំ ដែលរាល់ថ្ងៃភីតគេងក៏មិនសូវបាន ដើរក៏មិនស្រណុក ព្រោះពោះនេះធំជាងមុនហើយក៏ប្រគៀកជិតដល់ថ្ងៃសម្រាលផងដែរ កូនក្នុងផ្ទៃក៏កាន់តែរើបំរាស់ខ្លាំងដោយតាមកម្លាំងនិងសុខភាពរបស់កូនក្នុងផ្ទៃផងដែរ ។

« Pete អូនចុកចង្កេះមែនទេ ? » Vegas រាងក្រាស់ដើរចេញពីបន្ទប់ទឹកមកដោយកាន់ទឹកក្តៅអ៊ុនៗមួយកូនចានដែកផងដែរ ស្របដែលភីត
អេនខ្នងធ្វើមុខមិនសមនោះ រាងក្រាសដាក់ទឹកក្តៅអ៊ុនៗនោះចុះ ហើយក៏យកជើងតូចទាំងគូនេះមកត្រាំទឹកក្តៅអ៊ុនៗនោះ តែពេលនេះជើងភីតក៏ប្រែជាហើមធំជាងមុនផងដែរ ដែលនេះវាជាអាការះអ្នកជិតសម្រាលនេះឯង ។

« អូនដូចជាចុកចង្កេះខ្លាំងណាស់ ហើយក៏ធ្ងន់ៗពោះចុះមកខាងក្រោមទៀត » Pete
រាងតូចសម្លឹងមើលកាយវិការរបស់រាងក្រាស់ដែលកំពុងតែធ្វើការម៉ាស្សាប្រអប់ជើងខ្លួនដោយការយកចិត្តទុកដាក់ ។

« ចាំបងធ្វើសសៃអោយអូនណា ...បានធូខ្លះទេ ? » Vegas
ដោយលឺរាងតូចនិយាយត្អួញត្អែរបែបនេះហើយនាយក៏ក្រោបមកឈ្លី
តិចៗនៅត្រង់តំបន់ដែលភីតបានប្រាប់នោះ ហើយក៏ចេះតែធ្វើជារឿយៗមិនថាចង្កេះ ឆ្អឹងខ្នង និងស្មារបស់ភីតនោះទេ ឯរាងតូចបានត្រឹមតែបិតភ្នែកទទួលយកភាពស្រួលនៃការធ្វើម៉ាស្សារបស់រាងក្រាស់យើងនិងការត្រាំទឹកក្តៅអ៊ុននោះ ហើយវាក៏ជាទម្លាប់ទៅហើយដែលរាងក្រាស់យើងតែងតែធ្វើបែបនេះសម្រាប់ភីតកន្លងមកដូចគ្នា ពេលខ្លះភីតត្រូវរមួលក្រពើជើងទាំងកណ្តាលយប់ ភីតឡើងមកអង្គុយយំក៏មាន ហើយVegas ក៏បានត្រឹមតែមើលថែគួកច្របាច់ធ្វើសសៃអោយរាងតូចយើងរហូតដល់គេងលក់ ហើយចំពោះរបបអាហាររបស់រាងតូចវិញគឺនាយជាអ្នករៀបចំគ្រប់ជ្រុងជ្រោយទៀតផងដែរ ។

« Vegas..» Pete

« បាទ...» Vegas

« អូនអរគុណបងច្រើនណាស់ដែរមើលថែអូននិងកូនបានល្អបែបនេះ អូនមិនគិតទេថា អូនមានសំណាងដល់ថ្នាក់នេះ ដែលមានបងជាប្តី យកចិត្តទុកដាក់ពីអូនមិនថាផ្លូវចិត្តឬផ្លូវកាយនោះទេ អូនសូមប្រាថ្នាជួបបងគ្រប់ជាតិណា Vegas » Pete
រាងកាយតូចផ្តួលទៅកើយលើស្មារបស់ Vegas ហើយក៏និយាយពាក្យពិតដែលមាននៅក្នុងចិត្តរបស់ខ្លួនអោយនាយបានដឹងនៅពេលនេះ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now