EP : 25

273 43 7
                                    


      បន្ទាប់ពីទទួលបានចម្លើយរបស់ បៀវ រួចហើយ បៀវក៏បីក្មេងតូចយកមកដាក់ឲ្យគេងនៅលើគ្រែជាមួយគ្នាដោយមិនខ្វល់ពីរាងក្រាស់ឈរមើលពួកគេនោះទេ ឯVegas នាយក៏មិនបានទៅជំទាល់ឬក៏និយាយអ្វីដូចគ្នា នាយបានដើរចេះពីបន្ទប់អ្នកជំងឺមកខាងក្រៅបាត់ ហើយចំពោះពេលគ្មានវត្តមានរបស់រាងក្រាស់មួយរយះពេលធំនេះដោយមិនដឹងថាតើនាយទៅណា ទៅទាំងគ្មានអង្គរក្សទៅជាមួយរហូតដល់តែពេលយប់ប្រហែលជាម៉ោង10យប់ទៅហើយទើបឃើញថានាយដើរចូលមកក្នុងបន្ទប់របស់ បៀវ វិញ ។

« លោកប៉ា ទើបមកពីណា ហេតុអ្វីបានជាមកវិញយប់ជ្រៅម្ល៉េះ ? » Venice ក្មេងតូចដែលនៅអង្គុយលើគ្រែរបស់ បៀវ ជាមួយគ្នានោះគ្រាន់លោកប៉ាដើរចូលមកមិនទាន់ទាំងបានអង្គុយផងគេក៏ចោទសួរភ្លាមៗ ។

« ប៉ា មានការងារនៅខាងក្រៅ ហើយនេះញាំអ្វីហើយឬនៅ ? » Vegas រាងក្រាស់ដើរចូលមកជិតគ្រែហើយសួរមកកាន់រាងតូចនិងកូនប្រុសរបស់ខ្លួន ។

« បាទ គឺកូននិងប៉ាតូចញាំរួចហើយ ចុះលោកប៉ាមានញាំអ្វីហើយឬនៅ ? » Venice

« ប៉ាមិនអីទេ » Vegas

« លោកប៉ា ទៅញាំស្រាទៀតហើយមែនទេ ? » Venice
ក្មេងតូចគ្រាន់តែលោកប៉ាគេដើរចូលមកជិតក្លិនស្រាក៏សាយភាយចូលមកក្នុងច្រមុះរបស់គេស្របនិងនាយមិនអាចផ្តល់ចម្លើយត្រឹមត្រូវអោយខ្លួនទៀត ។

« បានហើយ ម៉ោះប៉ានាំកូនទៅគេងណា » Vegas មនុស្សប្រុសទឹកមុខស្ងប់ស្ងាត់ក៏នៅតែមិនអាចផ្តល់ចម្លើយអ្វីឲ្យកូនបានដូចដើមតែនាយក៏បង្វែររឿងទៅផ្សេងដោយមិនចង់ឆ្លើយអ្វីនោះទេ ។

« អត់ទេ កូនចង់គេងជាមួយប៉ាតូច » Venice

« Ven Build គេកំពុងតែឈឺ កូនមិនត្រូវរំខាន់គាត់នោះទេ មកប៉ានាំទៅគេង » Vegas សម្លេងរាបស្មើរបន្លឺដាច់ខាតមកកាន់កូនប្រុស ទាំងដៃនាយបោះទៅរករាងតូចអោយមករកគេ ក្មេងតូចស្រាប់តែពេបបបូរមាត់ហាក់ដូចជាចង់យំបន្តិច ដូចចង់ឲ្យអ្នកម្ខាងទៀតជួយខ្លួន ថាគេមិនចង់ទៅណាឆ្ងាយពីមនុស្សម្នាក់នេះនោះទេ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now