«ហេតុអីទៅម៉ាក់?»
«ក៏ព្រោះ......»
...ព្រឹកថ្ងៃថ្មី.
ជុងហ្គុកធ្វើមុខក្រញ៉ូវ ចូលក្នុងឡានអង្គុយនៅបាំងខាងក្រោយដោយមាននាយវ៉ុនដែលជាកូនចៅម៉ាក់របស់គេបើកទ្វាជូនចាំរួចជាស្រេច។ វ៉ុនបិទទ្វាឡានរួចដើរវាងចូលមកកន្លែងបញ្ជាឡាន រួចបញ្ឆេះបរចេញពីវិឡាស្កឹមស្កៃទៅបាត់។
នៅតាមផ្លូវជុងហ្គុកអង្គុយមិនស្រណុកក្នុងខ្លួន ក្នុងចិត្តគិតពីរាងតូចដែលជាសង្សារ ចាំគេនៅឯផ្ទះមកទទួលទៅសាលា តែឲធ្វើយ៉ាងម៉េចទៅបើពេលនេះឡានរបស់គេត្រូវបានកូនចៅម៉ាក់គេជាអ្នកបើក ដោយមិនអាចធ្វើអ្វីបានក្រៅពីអង្គុយដកដង្ហើមធំទាំងធុញធប់។
...ងាកមកខាងរាងតូចឯណេះវិញ ឈរមុខផ្ទះចាំមើលផ្លូវសង្សារបណ្ដូលចិត្តមកយក តែថ្មើលនេះទៅហើយមិនទាន់ឃើញស្រមោលឡានមកដល់ទៀត នេះក៏ជិតដល់ម៉ោងត្រូវចូលរៀនដែរហើយ តើមានរឿងអ្វីកើតឡើងលើគេឬអត់?
«ក្មួយជុងមិនទាន់មកយកកូនទេហ្ហេ៎សថេយ៍?» ស្ត្រីវ័យចំណាស់ដែលត្រូវជាម្ដាយរបស់រាងតូចដើរចេញពីក្នុងផ្ទះបាយសួរកូន ព្រោះឃើញនៅឈររេរ៉នៅមាត់ផ្លូវ មិនទាន់ឃើញទៅសាលា រឿងកូនរបស់គាត់និងជុងហ្គុកទាក់ទងគ្នាគាត់បានដឹងយូរហើយ គាត់មិនថាអ្វីនោះទេបើកូនៗស្រឡាញ់គ្នាទៅហើយនោះ តែគាត់ចេះតែខ្លាច ខ្លាចថាម្ដាយខាងគេនោះប្រកាន់មិនព្រមឲកូនៗយកគ្នា ព្រោះតែគ្រួសារគាត់ជាអ្នកក្រ។
«បាទម៉ែ»
«ចឹងចូលក្នុងផ្ទះសិនទៅកូន ក្រែងល៎ក្មួយជុងរវល់មិនទាន់មក បន្តិចទៀតប្រហែលគេមកដល់ហើយ» គាត់ប្រាប់កូនព្រោះឃើញឈរយូរហើយ ទឹកចិត្តជាម្ដាយស្រឡាញ់កូនបារម្មណ៍ខ្លាចកូនចុកជើង។
«មិនអីទេម៉ែ ខ្ញុំចង់នៅឈរចាំគាត់»
«អឹម...» គាត់គ្រាន់តែក្រហឹមយល់ស្របរួចបង្វែខ្លួនដើរចូលទៅក្នុងវិញ។
«ហេតុអីថ្មើរនេះហើយគាត់នៅមិនទាន់មកទៀតអញ្ចឹង? ឬក៏គាត់ឈឺមិនបានមក?» រាងតូចលួចសួរខ្លួនឯងក្នុងចិត្តទាំងបារម្មណ៍ពីនាយយ៉ាងខ្លាំង ភ្នែកចេះតែសម្លឹងមើលទៅផ្លូវក្រែងល៎សង្សាររបស់គេរវល់ទើបមកយឺត ប៉ុន្តែចាំយូរទៅកាន់តែយូរទៅ រហូតដល់កៀកម៉ោងចូលរៀន ទើបរាងតូចដាច់ចិត្តដើរទៅសាលាដោយថ្មើរជើង ក្នុងចិត្តកាន់តែលួចបារម្មណ៍ពីរាងក្រាស់កាន់តែខ្លាំងឡើង នេះបើសិនជាគេមានទូរស័ព្ទ គេប្រាកដជាខលទៅសួរហើយ តែគេគ្មាននោះទេ ហេតុអ្វីបានគ្មាន? ចម្លើយក៏ព្រោះតែគេជាកូនអ្នកក្រ!។ និយាយដល់ត្រឹមនេះប្រាកដជាឆ្ងល់ហើយត្រូវទេថាហេតុអ្វីបានជារាងតូចអាចចូលរៀនសាលាថ្លៃដូចកូនអ្នកមានៗបាន? តើគេបានលុយមកពីណារៀនបើរាល់ថ្ងៃម្ដាយរបស់គេលក់បន្លែរកលុយបានក្នុងមួយថ្ងៃហូបព្រឹកខ្វះល្ងាចហើយអាចឲគេរៀននៅសាលាល្បីឈ្មោះដែលសុទ្ធតែជាកូនលំដាប់អ្នកមានបាន! ក៏ព្រោះតែគេជាសិស្សពូកែប្រចាំសាលា ជាប់អាហាររូបករណ៍រៀនមិនអស់លុយ។
...
YOU ARE READING
ខ្ញុំនិងអ្នក
Romantikពួកយើងកាន់ដៃគ្នាដើរទៅមុខដោយស្នាមញញឹម... Jk-top Tae-btt សរសេរដោយ:ថេយ៍យ៉ា 29/7/2023