ដំណើររបស់មនុស្សពីរនាក់កាន់ដៃគ្នាចូលក្នុងសាលា ម្នាក់ខ្ពស់ហើយសង្ហារមានឈ្មោះថា ចន ជុងហ្គុក អាយុ
20ឆ្នាំ និស្សិតឆ្នាំទីពីរ ចំណែកឯម្នាក់រាងទាបកម្ពស់ត្រឹមទ្រូងគេហើយមាឌតូចល្អិតមានឈ្មោះថា គីម ថេយ៉ុង អាយុ18ឆ្នាំ រៀនឆ្នាំទីមួយ ពួកគេទាំងពីរគឺជាសង្សារនិងគ្នា។ ពួកគេទាំងពីរដើរបណ្ដើរនិយាយគ្នាពីនេះពីនោះបណ្ដើររហូតមកដល់មុខថ្នាក់ ទើបរាងតូចនិយាយអរគុណទៅកាន់នាក់ដែលមាន
នាមជាសង្ហារបណ្ដូលចិត្តរបស់គេ។«អរគុណ»
«បាទ! ចឹងបងទៅថ្នាក់ហើយណា ខំរៀនឮទេ?» ជុង
ហ្គុក
«អូនដឹងហើយ បងក៏ដូចគ្នា»
«បាទម៉ែប្រពន្ធ» ជុងហ្គុកនិយាយចប់រត់ទៅប្រូចព្រោះតែរាងតូចក្ដាប់មាត់សម្លក់ចង់លានគ្រាប់ភ្នែក នៅមិនបានទេខ្លាចល៎ម៉ែប្រពន្ធហក់មកច្របាច់កចង់លានអណ្ដាតដូចលើកមុនដោយសារតែហៅបែបនឹងទៀត ឆ្នាស់មិនណយទេ។
«ប្រុសចំកួត!» តាមសម្លក់ដល់បាត់ស្រមោលមនុស្សហើយ រាងតូចក៏ប្រែជាញញឹមខ្ចឹបដើរចូលទៅក្នុងថ្នាក់រៀន មកដល់តុហើយដាក់គូទអង្គុយញញឹមញញែមមិនព្រមបាត់ ធ្វើឲអ្នកជាមិត្តឆ្ងល់ក៏ស្រែកដាក់ត្រចៀកសួរ:
«ហេ៎...គីមថេយ៉ុង! ញញឹមស្អីក៏ញញឹមម្ល៉េះ?»
«ហឺយ...បែកក្រដាសត្រចៀកយើងហើយ និយាយ
ស្រួលបួលអត់កើតទេហ្ហេស៎អាកាតឿ!» ថេយ៉ុងលើកដៃខ្ទប់ត្រចៀកងាកមកសម្លក់មិត្ត ព្រមទាំងស្រែកសួរបកទៅវិញ។
«ឃើញឯងញញឹមតាំងពីដើរចូលមក សង្សារឯងសុំឯង
រៀបការមែន?» ផាក ជីមីន អាយុ18ឆ្នាំ ជាមិត្តជិតស្និតរបស់រាងតូច ធម្មតាទៅហើយមិត្តស្រែកថាឲយ៉ាងម៉េចក៏មិនខ្វល់ដែល នៅសួរនាំធម្មតាដូចគ្មានរឿងអីកើតឡើងអញ្ចឹង។
«សុំរៀបការក្បាលឯងស្អី»
«ហើយបើមិនមែនចឹង ហើយឯងញញឹមអីក៏ញញឹមសម្បើមម្ល៉េះ?» ជីមីនសួរទាំងលើកដៃអះក្បាល។
«បិតកញ្ចប់មាត់ទៅគ្រូមកហើយ»
«ប្រាប់តិចមិនបាន» ជីមីននិយាយតិចៗទាំងលួចដៀងភ្នែកសម្លក់មិត្ត រួចផ្ដោតអារម្មណ៍ងាកមកមើលគ្រូពន្យល់មេរៀនវិញ។
...ដល់ម៉ោងចេញទៅផ្ទះ សិស្សគ្រប់គ្នាក៏នាំគ្នាទៅផ្ទះរាងៗខ្លួន ងាកមកមើលសង្សារមួយគូរនេះវិញ ដើរកាន់ដៃគ្នានិយាយពីនេះពីនោះឥឈប់ ឲតែបាននៅជាមួយគ្នាមិនដែលខ្វះពាក្យនិយាយនោះទេ។
ពួកគេទាំងពីរក៏ឡើងឡានសេរីទំនើប ហើយឡាន
នោះគឺជាឡានរបស់ជុងហ្គុកនឹងអែង ឲតែចេញពីរៀនជុងហ្គុកគឺតែងតែជូនរាងតូចមកដល់ផ្ទះរៀងរាល់ថ្ងៃ ហើយពេលមករៀននាយក៏ជាអ្នកទៅយករាងតូចដូចគ្នា។
«បងទៅណា?» រាងតូចសួរឡើងពេលដែលចាប់អារម្មណ៍ថានាក់ជាសង្សារបើកឡានទៅផ្លូវមួយផ្សេងទៀត
ដែលមិនមែនជាផ្លូវទៅផ្ទះរបស់គេ។
«គឺបងចង់នាំអូនទៅញុំាអីសិនរួចចាំទៅផ្ទះ» ជុងហ្គុក
ងាកមកនិយាយជាមួយរាងតូចរួចងាកមុខទៅមើលផ្លូវវិញ។
«ប៉ុន្តែនេះល្ងាចណាស់ហើយ អូនខ្លាចម៉ែចាំផ្លូវ»
«មិនបាច់បារម្មណ៍ទេ ពេលបងទៅយកអូនព្រឹកមិញ បងបានសុំអ៊ំស្រីរួចហើយ និយាយចឹងអូនចង់ទៅញុំាអីនៅកន្លែងណា? ហាងល្បី ឬក៏...» នាយនិយាយមិនទាន់ចប់
ផងរាងតូចក៏និយាយកាត់។
«កុំខ្ជះខ្ជាយពេកប្រុសសម្អុយ ញុំារបស់តាមផ្លូវធូរថ្លៃ
ហើយឆ្ញាញ់ជាងផង កុំរកតែកន្លែងមួយចានរាប់រយដុល្លានោះ» រាងតូចប្រទឹចថាឲនាយ ព្រោះវាក៏ពិតមែន ម្ហូបមួយចាន សាច់ប៉ុនមេដៃ តម្លៃខ្ទង់រយដុល្លា ញុំាមិនឆ្អែតដូច
យកលុយទៅគប់ចោល នាយធ្លាប់នាំទៅម្ដងគេដេកស្ដាយលុយរហូតដល់ឥឡូវមិនទាន់អស់កម្សួលស្ដាយផង បើទិញតែអាហារនំចំណីចំណុកតូបៗតាមផ្លូវញុំាបែកពោះស្លាប់ទៅណាមិនអស់។
«តែបងមានលុយតើ មិនមែនអត់ឯណា»
«បិតមាត់! បើទៅកន្លែងនោះទៀតអូនសុំមិនទៅជាមួយ» រាងតូចថាហើយងាកមុខចេញពីនាយទៅមើលអ្វីផ្សេងទាំងអោបដៃចូលគ្នាធ្វើមុខក្រញ៉ូវ។
«អូខេៗ ទៅញុំាអីតូបតាមផ្លូវក៏បាន»
«ចឹងបានគួរឲស្រឡាញ់» ឮជុងហ្គុកនិយាយអញ្ចឹង រាងតូចងាកមកភ្លាម លើកដៃច្បិចថ្ពាល់សង្សារសំណព្វចិត្តទាំងញញឹមបិតមាត់មិនជិត ចេះតាមគេខ្លះចឹងហេ៎កបានគួរឲស្រឡាញ់។
....
បន្ទាប់ពីញុំាអីរួច ជុងហ្គុកក៏បានជូនថេយ៉ុងមកដល់ផ្ទះ រាងតូចក៏ចុះពីលើឡានរួមទាំងជុងហ្គុកចុះមកជាមួយផងដែរ។
«អរគុណបងហើយណាដែលបានជូនមក»
«បាទ!ឆាប់ចូលទៅក្នុងទៅណា ងូចទឹករួចចូលគេង
យប់ឡើងកំភ្លេចសុបិន្តឃើញបងផង ពេលព្រឹកក្រោករៀបចំខ្លួនចាំបងមកទទួលទៅសាលាឮទេ?» ជុងហ្គុកឈររៀបរាប់មួយខ្សែរជាពាក្យដែលគេនិយាយប្រាប់រាងតូចមុនរៀប
ទៅផ្ទះរបស់គេវិញគ្មានលួសមួយថ្ងៃ។
«ដឹងហើយ បើកឡានដោយសុវត្ថិភាពណា អូនចូលផ្ទះហើយ ជុប៎» រាងតូចនិយាយផ្ដែផ្ដាំរួច ហក់ទៅថើបថ្ពាល់នាយមួយខ្សឺត មុននិងរត់ត្រុយចូលក្នុងផ្ទះបាត់ ទុកឲកម្លោះសង្ហារ ចន ជុងហ្គុកយើង ឈរញញឹមស្ញេញចេញធ្មេញទន្សាយ លើកដៃប៉ះថ្ពាល់ខ្លួនឯងកន្លែងរាងតូចថើបអម្បិញមិញមួយសន្ទុះ ទើបចូលក្នុងឡានបើកចេញទៅ
បាត់ស្រមោល។
...វិឡាចន.
ឡានសេរីទំនើបបើកចូលទៅក្នុងដោយមានអ្នកយាមចាំបើកទ្វាឲរួចជាស្រេច។ កម្មោះសង្ហារ ចន ជុងហ្គុក ចុះពីលើឡាន ដើរចូលទៅក្នុងផ្ទះដ៏ធំ ពន្លឺភ្លើងភ្លឺចញ្ចាច ស្រាប់តែមានសម្លេងមួយហៅគេ ហើយសម្លេងនោះគឺជាសម្លេងបងស្រីបង្កើតរបស់គេនឹងឯង។
«ជុងហ្គុក ឈប់សិន!» ឃើញប្អូនប្រុសឈប់ហើយ នាងក៏និយាយបន្ត
«ម៉ាក់ប្រាប់ថាបើឯងមកដល់ ឲឯងឡើងទៅជួបនៅបន្ទប់របស់គាត់»
«ម៉ាក់មានរឿងអីនិយាយជាមួយខ្ញុំមែនទេបងរីន?» ជុងហ្គុកសួរ ព្រោះថាថ្ងៃនេះចម្លែកដែលម៉ាក់របស់គេហៅឲទៅជួប បើរាល់ដងមានរឿងអីនិយាយគ្នានៅខាងក្រោមជុំបងប្អូនរហូត តែថ្ងៃនេះហៅគេទៅតែម្នាក់ឯង ទើបរាងចម្លែកចិត្តបន្តិច។
«បងមិនដឹងដែរតែម៉ាក់ប្រាប់មកចឹង ឯងឆាប់ទៅៗកុំឲម៉ាក់គាត់ចាំយូរ»
ជុងហ្គុកមិននិយាយអ្វីគ្រាន់តែងក់ក្បាលរួចឡើងទៅជាន់លើ ដើម្បីទៅជួបម៉ាក់របស់គេ។
ក្រាកកក!!!
«មកហើយហ្ហេស៎កូនជុង» ស្ត្រីវ័យចំណាស់បង្វែកៅអីបង្វិលមករកកូនប្រុសពៅ ដោះវែនតាទុកលើតុយ៉ាងមាន
របៀប មុននឹងមានប្រសាសន៍។
«បាទអ្នកម៉ាក់ហៅខ្ញុំឲមកជួបមានការអ្វីឬ?»
«អង្គុយចុះសិនមក»
ឮគាត់និយាយអញ្ចឹងនាយក៏ដាក់គូទអង្គុយលើកៅអីចាំស្ដាប់។
«ចាប់ពីស្អែកនេះទៅ ម៉ាក់លែងឲកូនបើកឡានដោយខ្លួនឯងហើយ គឺម៉ាក់ឲវ៉ុនជាអ្នកបើកឡានជូនឯងទៅរៀន និងមកវិញ» គាត់និយាយមួយៗច្បាស់ៗ ធ្វើឲជុងហ្គុកដែលឮអញ្ចឹងក៏ចេញប្រតិកម្មភ្ញាក់ផ្អើល យ៉ាងម៉េចសុខៗលែងឲគេបើកឡានដោយខ្លួនឯងចឹង? មិនបានទេ មិនបានដាច់ខាតគេមិនចង់មានអ្នកបើកឡានឲគេទេនាំតែទើសទាល់។
«ហេតុអីទៅម៉ាក់?»
«ក៏ព្រោះ......».....
To be continued.....
YOU ARE READING
ខ្ញុំនិងអ្នក
Romanceពួកយើងកាន់ដៃគ្នាដើរទៅមុខដោយស្នាមញញឹម... Jk-top Tae-btt សរសេរដោយ:ថេយ៍យ៉ា 29/7/2023