ភាគ៩:ជម្រើស

145 20 2
                                    

       «ល្អ!» គាត់ញញឹមពេបជ្រាយ សម្លឹងពីចុងជើងរហូតដល់ចុងសក់របស់ស្ត្រីដែលជាម្ដាយរបស់ថេយ៉ុងបន្តិច រួចបែខ្លួនដើរទៅរកឡានរបស់គាត់ដោយមានកូនចៅបើកទ្វាជូន លោកស្រីចនចូលទៅក្នុងឡាន បន្ទាប់មកឡានសេរីទំនើបផ្លាកឈ្មោះត្រកូលចន បានបើកចេញពីផ្ទះរបស់រាងចំណាស់ បន្សល់ទុក្ខនៅទឹកមុខព្រួយបារម្មណ៍របស់ស្ត្រីចំ
ណាស់ដែលឈរសម្លឹងមើលទៅឡានដែរចាកចេញទៅមុននេះ។
      ...

       ងាកមកមើលគូរស្នេហ៍មួយគូនេះវិញ ជុងហ្គុកក៏បានជូនរាងតូចមកដល់មុខថ្នាក់ ហើយនាយតូចក៏ស្រដីឡើង :
      «អរគុណ! បងឆាប់ទៅថ្នាក់ទៅ» រាងតូចនិយាយទាំងញញឹមដាក់នាយ។
      «សម្លឹងអូនធ្វើអី? មុខអូនប្រឡាក់អីមែនទេ?» ថេយ៉ុង
សួរព្រមទាំងយកដៃមកស្ទាបមុខក្រែងល៎មានប្រឡាក់អ្វី ព្រោះឃើញនាយសម្លឹងមើលមុខគេមិនព្រឹចភ្នែកសោះ។
      «អត់ទេ»នាយឆ្លើយទាំងនៅសម្លឹងមុខរាងតូចដដែល។
      «បើ..បើអត់ម៉េចក៏បងសម្លឹងមុខអូនម្ល៉េះ?»
      «អូនស្អាត»
      «ហ្ហា៎ស?»
      «ហើយពេលអូនញញឹមកាន់តែស្អាត» ពាក្យសម្ដីរបស់គេដែលនិយាយគឺវាជាការពិត មែនរាងតូចពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយកាន់តែស្អាតនៅពេលដែលនាយតូចបញ្ចេញស្នាមញញឹម ធ្វើឲនាយឈឺបេះដូងហើយ ឈឺព្រោះធ្លាក់ក្នុងអន្លង់ស្នាមញញឹមអូន។
      ថេយ៉ុងអៀនឡើងក្រហមមុខ ពេលអៀនអញ្ចឹងទៅកាន់តែគួរឲស្រឡាញ់ចង់តែចាប់ក្រញិចថើបញក់ញីឲណាណី។
      «អៀនហ្ហេស?» ជុងហ្គុកអោនមុខសួរក្មេងខ្លះដែលកំពុងអៀននឹងសម្ដីនាយឡើងមុខក្រហមទុំដូចផ្លែម្ទេសទៅហើយ។
      «មិន..មិនបានអៀនទេ!» រាងតូចប្រឹងគេចមុខចេញពេលដែលជុងហ្គុកតាមសម្លឹងគេចង់ប៉ះមាត់គ្នាទៅហើយ អាខំអោនមុខចុះចង់បាក់.កហើយនឹងហា៎សនៅតាមសម្លឹងគេទៀត មិនឃើញគេកំពុងតែអៀនចង់រួញខ្លួនចូលគ្នាទេ? យីស!!!
      «មិនបានអៀនពិតមែន?»ជុងហ្គុកធ្វើជាសួរទាំងដែលការពិតនាយដឹងច្បាស់ណាស់ថាក្មេងខ្លះអៀនតែមាត់បែជាប្រកែកថាមិនបានអៀនទៅវិញ។
      «ឈប់និយាយជាមួយបងហើយ!» ថាចប់តែប៉ុន្នឹង ថេយ៉ុងក៏រត់ចូលទៅក្នុងថ្នាក់យ៉ាងលឿន. ជុងហ្គុកឈរអស់សំណើចនឹងក្មេងក្បាលខូចអៀននាយឆ្លើយមិនចេញរត់ទៅបាត់ សុទ្ធតែគម្រាមឈប់និយាយជាមួយទៀត ហឺស
ក្មេងអើយក្មេង។
       ម៉ោងសិក្សាក៏ត្រូវបានបញ្ចប់ ដល់ម៉ោងសម្រាកហើយសិស្សានុសិស្សគ្រប់រូបនាំគ្នាទៅផ្ទះរៀងៗខ្លួន ចំណែកឯគូស្នេហ៍មួយគូនេះវិញកំពុងតែជិះឡានជាមួយគ្នាដោយស្ងៀមស្ងាត់រាងខ្លួនព្រោះមិនដឹងថាត្រូវនិយាយពីអ្វី ហើយមិនយូរប៉ុន្មានជុងហ្គុកក៏ផ្ដើមបបួលរាងតូចនិយាយ :
      «បងចង់នាំអូនទៅកន្លែងមួយ»
      «កន្លែងណាទៅ?»រាងតូចងាកមកសួរ។
      «កន្លែងណាពេលទៅដល់អូនគង់តែដឹង» នាយងាកមក
និយាយរួចងាកទៅមើលផ្លូវវិញ។ រាងតូចថេយ៉ុងក្រឡាប់ភ្នែកឡើងលើ រួចក៏ស្ងាត់រាងខ្លួន។
       ប្រើរយ:ពេលជិះឡានមួយសន្ទុះ ជុងហ្គុកក៏បានមកដល់ទីតាំងដែលខ្លួនចង់នាំម្ចាស់ចិត្តមកទីនេះ ហើយនាយតូច
ក៏ស្រាប់តែជ្រួញចញ្ចើមចូលគ្នាទាំងមិនយល់ពេលដែលសង្សាររបស់គេកំពុងបត់ឡានចូលឈប់មុខហាងទូរស័ព្ទដៃ។
       «ឆាប់ចុះមកថេយ៍» នាយស្រដីឡើងពេលដែលរាងតូចនៅអង្គុយធ្វើមុខឆ្ងល់ៗដាក់គេ។
       «កន្លែងនឹងឬដែលបងថានាំអូនមក?»
       «ត្រូវហើយ អូនឆាប់ចុះមក»
       «ជាហាងទូរស័ព្ទនឹងបងនាំអូនមកធ្វើអី?»
       «នាំមកធ្វើអីអូនគង់តែដឹងទេ ឥឡូវយើងចូលក្នុងសិនទៅ»
       «តែ...អេ៎ជុង!» រាងតូចហើបមាត់និយាយបានតែមួយ
ម៉ាត់ ជុងហ្គុកក៏ចាប់ទាញដៃអូសចេញពីក្នុងឡាននាំចូលទៅក្នុងហាងទូរស័ព្ទម៉ាកល្បី ទោះរាងតូចប្រកែកក្រាញននាលមិនព្រមចូលទៅក៏នាយនៅតែមាន្នះចាប់អូសចូលទៅក្នុងទាល់តែបានសម្រេច។
      ...
       «ពេញចិត្តទូរស័ព្ទមួយណាដែលលោក?»
      «នៅទីនេះមានទូរស័ព្ទណាដែលល្អហើយតម្លៃថ្លៃជាងគេទេខ្ញុំយកមួយ» ជុងហ្គុកសួរទៅបុគ្គលិករកទូរស័ព្ទណាដែលល្អប្រើហើយតម្លៃថ្លៃជាងគេក្នុងហាងនេះ។
     «ចាសមានលោក! គឺមួយនេះ» បុគ្គលិកស្រីលូកយកទូរស័ព្ទចេញពីក្នុងទូរកញ្ចក់ហុចឲនាយ ជុងហ្គុកកាន់យកមកមើលបន្តិច រួចក៏ស្រដីឡើង :
     «ខ្ញុំយកមួយហ្នឹង ជួយរៀបចំឲបានស្អាតផង» ...
      បន្ទាប់ពីគិតលុយរួចរាល់អស់ ជុងហ្គុកនិងថេយ៉ុងក៏បណ្ដើរគ្នាចេញពីក្នុងហាង បើកឡានចេញពីទីនោះបាត់ទៅ។ នៅតាមផ្លូវជុងហ្គុកកំពុងតែផ្ចង់អារម្មណ៍បើកបរ រាងតូចដែលស្ងាត់យូរក៏ងាកទៅសួររាងក្រាស់ :
      «ជុងហ្គុក! បងទិញទូរស័ព្ទយកមកធ្វើអីទៀត? ក្រែងបងក៏មានប្រើហើយមិនចឹង?» គេឆ្ងល់យូរហើយតាំងតែពីនៅក្នុងហាងម្ល៉េះ ហើយទូរស័ព្ទមានប្រើហើយទៅទិញធ្វើអីទៀត? ក៏សម្បូរលុយម្ល៉េះ!
      «បងមិនមែនទិញយកប្រើខ្លួនឯងឯណា»
     ឃើញមុខឆ្ងល់ៗរបស់រាងតូចជុងហ្គុកក៏រកនឹករឿងយកមកនិយាយដើម្បីឲក្មេងខ្លះខឹងលេងមួយសិន។
     «បងទិញឲសង្សាទី2»
     «បង....?» គ្រាន់តែឮបែបនេះភ្លាម ថេយ៉ុងក៏ចាប់ផ្ដើមឈួលចុងច្រមុះរកយំ ជុងហ្គុកឃើញអញ្ចឹងក៏ឈប់ឡានរួចបែមកនិយាយលួងលោមរាងតូច ខំគិតថាធ្វើលេងឲក្មេងខ្លះខឹង ហើយចាំលួងតាមក្រោយ តែបែជារកចង់យំទៅវិញ ចុងក្រោយនាយលួងតាដែល។
      «កុំធ្វើមុខអញ្ចឹងបងនិយាយលេងទេ ការពិតទៅបងទិញវាឲអូននឹងហើយគ្មានសង្សារទី2ឯណាទេ»
      «ថាម៉េចទិញឲអូនឬ?» រាងតូចបើកភ្នែកធំៗសម្លឹងមើលមុខនាយដោយការភ្ញាក់ផ្អើល។
      «ពិតមែនហើយ» នាយងក់ក្បាលឆ្លើយរួចលូកយកប្រអប់ដែលមានទូរស័ព្ទក្នុងនោះប្រគល់ឲម្ចាស់ចិត្ត។
      «អូនមិនយកទេជុង...» មិនឲនាយតូចប្រកែកបានជុងហ្គុកក៏និយាយកាត់មុន :
      «ទទួលយកទៅ ឬអូនមិនស្រឡាញ់បងទេ?»
      «មិនមានន័យចឹងទេជុងហ្គុក...»
      «ចឹងអូនត្រូវតែទទួលយក បើអូនស្រឡាញ់បង»
      «មិនយកមិនបានទេឬ?»
      «មិនបានទេអូនត្រូវតែយក!»
      «យកក៏បានដែរ ហ្ហឹក!ចាំបាច់សម្លុត?» និយាយចុះឡើងៗយំមួយបាត់! និយាយស្រួលបួលទៅមិនបានទេឬយ៉ាងម៉េចនៀក៎ចាំបាច់សម្លុតដែរ? ដឹងគេលួសប្រលឹងអត់ មនុស្សអាក្រក់ ហឺស!!!!
      ...

        «អរគុណ! បើកឡានដោយសុវត្ថិភាពណាជុង»
      ជុងហ្គុកបានជូនថេយ៉ុងមកដល់ផ្ទះវិញ រាងតូចចុះពីលើឡាន និយាយផ្ដែផ្ដាំនាមជាសង្សារ។
      «បាទ!បងដឹងហើយសំណព្វចិត្ត អូនកុំបារម្មណ៍អី» បន្ទាប់ពីនិយាយលាគ្នារួច ជុងហ្គុកក៏បើកឡានទៅបាត់ រាងតូចដើរចូលទៅក្នុងផ្ទះដោយទឹកមុខមានក្ដីសុខ ពេលចូលដល់ក្នុងផ្ទះភ្លាម ស្រាប់តែស្ត្រីរាងចំណាស់ដែលត្រូវជាម្ដាយរបស់រាងតូចក៏រត់មកអោបកូនប្រុសយ៉ាងណែន ថេយ៉ុងក៏លើកដៃអោបគាត់វិញ។
       «ម៉ែ»
       «ថេយ៍ម៉ែមានរឿងចង់ប្រាប់ឯង»
       «រឿងអ្វីទៅម៉ែ?»
       «ឈប់ទាក់ទងជាមួយជុងហ្គុកទៅ» ឮបែបនេះភ្លាមថេយ៉ុងស្រាប់តែទម្លាក់ទឹកមុខចុះមួយរំពេច។
      «ម៉ែ...?»
      «បើឯងស្រឡាញ់ម៉ែ ស្ដាប់តាមម៉ែទៅណាថេយ៍»
      «ខ្ញុំស្រឡាញ់ម៉ែ តែខ្ញុំក៏ស្រឡាញ់ជុងហ្គុកដូចគ្នា...»
      «ម៉ែឲឯងជ្រើសរើសរវាងក្មួយជុងហ្គុកហើយនិងម៉ែ ឯងជ្រើសយកមួយណា»
To be continued...

You've reached the end of published parts.

⏰ Last updated: Sep 08, 2023 ⏰

Add this story to your Library to get notified about new parts!

ខ្ញុំនិងអ្នកWhere stories live. Discover now