ភាគ៥:ខ្ញុំមិនព្រមដាច់ខាត!!!

164 23 1
                                    

          ធ្មឹចបើកៗចូលដល់ថ្ងៃថ្មីទៀតហើយ យើងក្រឡេក
មកមើលរាងតូច គីមថេយ៉ុង ឈរលក់បន្លែជំនួសម្ដាយដោយឲរាងចំណាស់អង្គុយនឹងមួយកន្លែងទុកឲគេជាអ្នកលក់ព្រោះខ្លាចម្ដាយហត់(កូនល្អ)។
        «អរគុណអ៊ំស្រីដែលបានជួយទិញ» រាងតូចច្រកបន្លែចូលថង់រួចហុចឲស្ដ្រីចំណាស់រួចទទួលលុយពីគាត់ដោយនិយាយអរគុណជាមួយស្នាមញញឹមយ៉ាងគួរឲស្រឡាញ់ មុខអ្នកលក់ញញឹមស្រស់រីកដូចគ្រាប់ជីអញ្ចឹងនរណាដែលថាដើររំលងមិនចូលទិញនោះ?។
       «ថេយ៍...ទៅផ្ទះទៅទុកឲម៉ែនៅលក់វិញ» រាងចំណា
ស់ក្រោកដើរមកជិតកូនរួចនិយាយដេញរាងតូចឲទៅផ្ទះ ចង់ឲកូនទំនេរបានមួុយថ្ងៃមិនបាច់មកជួយលក់គាត់ទេ បើគាត់
ហត់ឲគាត់ហត់តែម្នាក់ឯងបានហើយ គាត់មិនអូសកូនឲមកហត់ជាមួយគាត់នោះទេ នេះហើយទឹកចិត្តម្ដាយដែលស្រឡាញ់កូនលើសពីស្រឡាញ់ខ្លួនឯង។
      «អត់ទេ ខ្ញុំចង់នៅជួយលក់ជាមួយម៉ែ»
      «កុំរឹងក្បាល ប្រាប់ឲទៅផ្ទះគឺត្រូវតែទៅ!» កូននេះចចែសណាស់ ដេញប៉ុន្នឹងហើយមិនព្រមទៅទៀត។
      «ម៉ែ...» រាងតូចហើបមាត់បានបន្ដិចគាត់ក៏និយាយកាត់
មិនឲរាងតូចបាននិយាយចប់។
      «បិតមាត់! ហើយត្រឡប់ទៅផ្ទះបើមិនចង់ឲម៉ែខឹងឯងខ្លាំង» គាត់និយាយម៉ាត់ៗដោយទឹកមុខកាចៗ ថេយ៉ុងពេបមាត់រួចក៏និយាយឡើងដោយអង្វរទាំងមុខស្អុយប៉ែ
      «ហួយ!!!ម៉ែហ៎.នៅផ្ទះមិនដឹងធ្វើអីផង អប្សុកសឹងអីហើយ ឲខ្ញុំនៅជួយលក់ជាមួយម៉ែទៅណា ណាៗ ម៉ែ...»
      «យើងរាប់ពីមួយដល់បី បើឯងមិនទៅមិនបាច់មកហៅយើងថាម៉ែទេ!» គាត់និយាយដោយមុខមាំបញ្ជាក់ថាមិនបានលេងសើចជាមួយឡើយ មុននឹងចាប់ផ្ដើមរាប់ ឃើញដូចនេះរាងតូចក៏ប្រញ៉ាប់យល់ព្រមទាំងញ៉ាប់មាត់។
     «ទៅហើយម៉ែទៅហើយ» និយាយតែប៉ុន្នឹងគេក៏រត់ប្រុចទៅបាត់យ៉ាងរហ័ស លែងប្រកែកតវ៉ាអ្វីបន្តទៀតដោយ
សារតែខ្លាចគាត់ខឹងហើយគាត់កាត់ការគេចោលមែនឲគិត
យ៉ាងម៉េចទៅ? មើលតែទឹកមុខទៅដឹងហើយមិនមែនលេងសើចទេ។
      រាងចំណាស់ឈរក្រវីក្បាលអស់សំណើចនឹងកូនរបស់គាត់ អម្បាញ់មិញនេះរឹងក្បាលណាស់ ប្រកែកនិយាយ
មិនស្ដាប់ ប្រឹងទទូចសុំនៅជួយលក់ជាមួយមិនដាច់ពីមាត់ប៉ុន្តែដល់ពេលគាត់ប្រើល្បិចលេងមួយក្បាច់ជាមួយកូនកំហូច បែជាស្របតាមយ៉ាងលឿន រត់ទៅត្រុយរហ័សដូចព្យុះ ចេះខ្លាចគាត់កាត់ការចោលដែរតាស៎។
      ....

ខ្ញុំនិងអ្នកWhere stories live. Discover now