«អត់ទេ!» ជុងហ្គុកបែខ្លួនមកវិញ សម្លឹងមើលមុខរបស់រាងតូចមួយស្របក់ទើបបោះប្រយោគពីរម៉ាត់ ច្បាស់ៗដោយរក្សាទឹកមុខរាបស្មើមិនប្រែ។
គេនិយាយតែប៉ុន្នឹងរួចបង្វែលខ្លួនបម្រុងដើរចេញម្ដង
ទៀត ប៉ុន្តែស្រាប់តែឈរស្កប់ដោយសារតែប្រយោគប៉ុន្មានម៉ាត់របស់រាងតូច។
«ហ្ហឹក...បាន! មិននិយាយមែនទេ? បើចឹងអូននឹងស្លាប់ឲបងមើល!!!»មិននិយាយតែមាត់ រាងតូចក៏ស្ទុះឡើងទៅឈរលើជញ្ជាំងដំបូងអគារដែលមានកម្ពស់ត្រឹមចង្កេះ ជុងហ្គុកឃើញបែបនេះក៏បើកភ្នែកធំៗ រត់ទៅចាប់ក្ដោបចង្កេះតូចទាញចុះមកវិញ រួចចាប់ច្របាច់កដៃរាងតូចខ្លាំងៗព្រមទាំងស្រែកគំហកដាក់ឡើងប៉ោងសរសៃ.ក។
«គីម ថេយ៉ុង!!! ឯងឆ្កួតទេហេ្ហស៎?» ដឹងថាមិញគេភ័យប៉ុណ្ណាទេ! នេះបើរត់ទៅចាប់ឲចុះមកវិញមិនទាន់ ធ្លាក់
ចុះទៅក្រោមមែនទែនទៅគិតយ៉ាងម៉េច? ធ្វើអីមិនចេះគិត
សោះ។
«មែនខ្ញុំឆ្កួត! ឆ្កួតក៏ដោយសារតែលោកហ្នឹង...អឹម...» និយាយមិនទាន់ចប់អស់ពាក្យផង ស្រាប់តែជុងហ្គុកចាប់បឺតមាត់រាងតូចខ្លាំងៗ ប្ដូរសព្វនាមទៅជាខ្ញុំ.លោកផងហ្ហេស៎? គេមិនអនុញ្ញាតឲប្រើសព្វនាមខ្ញុំៗចំពោះគេដូចជាអ្នកដទៃទេ ពាក្យខ្ញុំគឺសម្រាប់តែគេនិយាយប៉ុណ្ណោះ!
«អឹម...លែង....» រាងតូចប្រើកម្លាំងអស់ពីក្នុងខ្លួន
ដើម្បីរុញនាយចេញរហូតដល់បានសម្រេច។
«ហ្ហឹក...អ្ហឹម...» រុញចេញមិនទាន់បាន១វិនាទីស្រួលបួលផង ជុងហ្គុកស្រាប់តែចាប់ក្រសោបមុខរបស់រាងតូចមកថើបវិញ នាយបឺតខ្លាំងៗជាងមុនតាមអារម្មណ៍ខឹងដែលមិញនេះរាងតូចហ៊ានរុញគេចេញ។ រាងតូចខំរើផង រុញនាយចេញផង គក់ផងអីផង នៅតែមិនឈ្នះបុរសមាឌធំ រហូតដល់អស់
កម្លាំងពីខ្លួន លែងរើតទៅទៀត ឈរស្ងៀមឲនាយលូកអណ្ដាតចូលក្រលាស់លេងក្នុងក្រអូមមាត់របស់គេព្រោះដឹងថាទោះរើក៏រើមិនឈ្នះដដែល នាយបឺតជញ្ជក់ខាំទាញទាល់តែអស់ចិត្តទើបនាយព្រមដកបបូរមាត់ចេញរួចអោនសម្លឹងរង្វង់មុខដែលដក់ជាប់ដោយទឹកភ្នែក មុននឹងលើកប្រអប់ដៃបម្រុងថានឹងជូតទឹកភ្នែកឲរាងតូចតែនាយត្រូវបង្ខំចិត្តទម្លាក់ដៃចុះវិញយ៉ាងលឿន រួចថយខ្លួនចេញឆ្ងាយពីរាងតូចកន្លះម៉ែត្ររួចស្រដីឡើង :
«កុំយកជីវិតមកលេងសើចក្នុងការស្លាប់ព្រោះតែរឿងស្នេហា បើមិនគិតពីអនាគតខ្លួនឯងគួរតែគិតពីអ្នកមីងនៅឯផ្ទះផង!» និយាយតែប៉ុន្នឹងគេក៏ដើរចេញទៅបាត់ នៅសល់តែរាងតូចដែលឈរយំឡើងញ័រស្មាទទ្រឺតដូចគេចាប់អង្រួន ព្រោះតែយំខ្លាំងពេក។
«សុំទោសថេយ៍ បងធ្វើបែបនេះព្រោះមានហេតុផលរបស់បង» ជុងហ្គុកដែលទើបតែចុះមកទម្លាក់ខ្លួនអង្គុយចុះលើកាំជណ្ដើរ អង្គុយខ្ទប់មុខបន្លឺឡើងនៅក្នុងចិត្តដោយពោលពាក្យសុំទោសទាំងធុញថប់តប់ប្រមល់ គេមិនចង់ធ្វើអញ្ចឹងទេ ប៉ុន្តែគ្រប់យ៉ាងដែលគេធ្វើព្រោះតែមានហេតុផល
របស់គេ។
...
YOU ARE READING
ខ្ញុំនិងអ្នក
Romanceពួកយើងកាន់ដៃគ្នាដើរទៅមុខដោយស្នាមញញឹម... Jk-top Tae-btt សរសេរដោយ:ថេយ៍យ៉ា 29/7/2023