ព្រឹកថ្ងៃថ្មី ជីមីនក៏បានមកដល់មុខផ្ទះរបស់រាងតូចដើម្បីឌុបទៅសាលារៀនជាមួយគ្នាតាមសម្ដីដែលខ្លួនបាន
និយាយកាលពីម្សិលមិញ។
«ថេយ៍ហា៎...យើងមកហើយ» ជីមីនស្រែកហៅមិត្ត។
«ខ្ញុំទៅរៀនហើយណាម៉ែ ជុប៎!» រាងតូចឮសម្លេងដែលជាសម្លេងមិត្តរបស់គេហៅ ទើបលាម្ដាយទៅរៀនតែមុននឹងទៅគឺថើបថ្ពាល់រាងចំណាស់មួយខ្សឺតសិនដើម្បីឲមានកម្លាំង។
«អឹម!ទៅចុះ ខំរៀនឮទេ?»
«ខ្ញុំដឹងហើយម៉ែ កូនម៉ែម្នាក់នេះជាសិស្សពូកែប្រចាំសាលាណា» រាងតូចនិយាយទាំងសើចស្ញេញលិបភ្នែកដាក់
ម្ដាយ។
«ឥឡូវក្លាយជាសិស្សពូកែប្រចាំសាលាផង?»គាត់លាន់មាត់ មិនដែលដឹងថាកូនរបស់គាត់ក្លាយជាសិស្សពូកែប្រចាំសាលានោះទេដោយសារតែមិនសូវបានរវល់សួរនាំរឿងការសិក្សារបស់រាងតូចប៉ុន្មាននោះទេ ដល់ពេលឮអញ្ចឹងគាត់សប្បាយចិត្តពេកហើយ។
«បាទ! ឃើញកូនម៉ែពូកែទេ?»
«ពូកែណាស់! អឺឆាប់ទៅៗណាកុំឲក្មួយជុងហ្គុកចាំយូរ» គាត់ដេញកូនឲប្រញ៉ាប់ទៅទាំងគាត់មិនបានដឹងថាអ្នកមកយករាងតូចគឺមិនមែនជាជុងហ្គុកព្រោះតែគាត់នៅខាងក្នុងរវល់រៀបចំបន្លែសម្រាប់យកទៅលក់ ណាមួយសម្លេង
ហៅមុននេះគាត់ក៏មិនបានឮដែរ ទើបបានជាមិនដឹងបែបនេះ។
«បាទ» រាងតូចស្រាប់តែមុខស្រពោនភ្លាមៗពេលឮឈ្មោះរបស់មនុស្សប្រុសដែលចិត្តដាច់ម្នាក់នោះ រួចកាន់កាតាបដើរចេញទៅរកជីមីនដែលអង្គុយចាំនៅលើម៉ូតូ។
«នៅធ្វើអីយូរម្ល៉េះយើងប្រុងទៅចោលឯងហើយតាស៎! ហើយកើតអីមុខស្រពោនម្ល៉េះ? នឹកអាប្រុសដែលដៀលឯងកប់ៗមាត់នឹងទៀតហេ៎ស?» ជីមីនសម្លក់ពេលរាងតូចដើរមក
ដល់ ព្រមទាំងនិយាយបន្ទោសប៉ុន្តែពេលឃើញទឹកមុខមិត្តមិនស្រស់បស់ស្រពោនគ្មានជាតិជូវ ទើបសួរ ហើយសំណួរមួយនេះក៏បានធ្វើឲរាងតូចបើកភ្នែកសម្លក់គេដូចចង់សុីសាច់ហុតឈាមទាំងរស់អញ្ចឹង។
«បិទកញ្ចប់មាត់របស់ឯងទៅហើយឈប់និយាយពីគេ
ម្នាក់នោះឲយើងឮទៀតឲសោះ មិនចឹងយើងនឹងឈប់និយាយរកឯងរហូត!» រាងតូចនិយាយម៉ាត់ៗទាំងមុខស្មើបញ្ជាក់បានថាគេមិនបាននិយាយលេងសើចនោះទេ។
«ចិត្តត្រជាក់ៗ យើងឈប់និយាយទៀតក៏បាន ណេះមួក!ប្រយ័ត្នទៅសាលាមិនទាន់» ឮអញ្ចឹងជីមីនក៏ប្រញ៉ាប់និយាយសម្រួល រួចហុចមួកសុវត្ថិភាពឲទៅរាងតូច. ថេយ៉ុងក៏កញ្ឆក់យកមកពាក់កឹបគន្លឹះរួចរាល់ហើយឡើងលើម៉ូតូ ជីមីនក៏កាច់សោរម៉ូតូមូលហ្គែរបើកចេញទៅសាលាដោយមានរាងតូចជិះពីក្រោយ។
...
YOU ARE READING
ខ្ញុំនិងអ្នក
Romanceពួកយើងកាន់ដៃគ្នាដើរទៅមុខដោយស្នាមញញឹម... Jk-top Tae-btt សរសេរដោយ:ថេយ៍យ៉ា 29/7/2023