«ខ្ញុំមិននឹកស្មានសោះថាម៉ាក់ជាមនុស្សមុខលុយ ហើយថែមទាំងអាធ្មានិយមជាទីបំផុត!»
ផាច់!!! គ្រាន់តែបញ្ចប់សំដីភ្លាម សម្លេងស្នូលទះកំភ្លៀងលាន់ឮសូរតែផាច់! ធ្វើឲមុខសង្ហាររបស់ជុងហ្គុកងាកទៅម្ខាងដោយសារកម្លាំងទះរបស់លោកស្រីចនអម្បិញមិញ បណ្ដាលឲជាប់ស្នាមម្រាមដៃប្រាំនៅលើផ្ទៃមុខខាងឆ្វេង នាំឲនាយកម្លោះស្ពឹកមុខមិនស្ទើ។
«កុំប្រើសម្ដីបែបនេះដាក់ម៉ាក់ឲសោះណាជុងហ្គុក!» លោកស្រីចនសង្គ្រឺតជើងធ្មេញគ្រឺតគ្រតដោយក្ដីក្ដៅក្រហាយនៅពេលបានឮសម្ដីរបស់កូនប្រុសពៅនិយាយថាគាត់មុខលុយ ព្រមទាំងថាគាត់អាធ្មានិយម ស្ដាប់មើលទៅថាគួរឲក្ដៅចិត្តប៉ុណ្ណា? ពេលដែលកូនទំនើងរបស់គាត់ដៀលគាត់យ៉ាងនៀក៎!ទាំងដែលគ្រប់យ៉ាងគាត់ធ្វើដើម្បីគេសោះ។
«ម៉ាក់ចាំបាច់ក្ដៅក្រហាយធ្វើអី? ឬខ្ញុំនិយាយត្រូវ?» នាយកម្លោះងាកមុខមកវិញ ស្របកែវភ្នែកទាំងគូរសម្លឹងមុខរបស់អ្នកជាម្ដាយមុននឹងបោះប្រយោគប៉ុន្មានម៉ាត់ចេញមកដោយលើកចញ្ចើមម្ខាងព្រមជាមួយនឹងធ្វើទឹកមុខបែបឌឺដងឲលោកស្រីចនក្ដៅទ្រូងថែមមួយកម្រិតទៀត។
«កាន់តែផ្ដេសផ្ដាស់ហើយណាជុងហ្គុក!»
«ចុះកាលដែលម៉ាក់មកចាប់បង្ខំខ្ញុំឲភ្ជាប់ពាក្យជាមួយមនុស្សស្រីដែលខ្ញុំមិនបានស្រឡាញ់នឹងមិនហៅថាផ្ដេស
ផ្ដាស់ដែរទេហេ្ហស៎?» ជុងហ្គុកនិយាយទាំងច្រឡោត។
ផាច់!!!
ផ្ទៃមុខសង្ហារក៏ត្រូវងាកទៅម្ខាងដោយកម្លាំងទះរបស់រាងចំណាស់វាត់ទៅលើថ្ពាល់ខាងឆ្វេងដដែលជាលើកទី2 យ៉ាងចាស់ដៃ ម្ដងនេះរាងធ្ងន់ជាងមុនបណ្ដាលឲបែកឈាមតាមកែមមាត់ ប៉ុន្តែសាមីខ្លួនដែលជាម្ចាស់ផ្ទៃមុខបែជាមិនបានឈឺចាប់ឬស្កៀបជើងធ្មេញសូម្បីតែបន្តិច ថែមទាំងមិនញញើត នាយងាកមុខមកវិញដោយនៅសម្លឹងមុខរាងចំណាស់យ៉ាងជាប់ដោយមិនរ៉េក្រស៊ែភ្នែកទៅណាឡើយ។
«កុំចេះថាឲម៉ាក់ណាជុងហ្គុក! ម៉ាក់ធ្វើគ្រប់យ៉ាងព្រោះម៉ាក់ស្រឡាញ់ឯង»
«ហឺស! បើម៉ាក់ស្រឡាញ់ខ្ញុំ មិនមែនម៉ាក់មកចាប់បង្ខំខ្ញុំទាំងដែលខ្ញុំមិនបានពេញចិត្តនូវរឿងដែលម៉ាក់កំពុងតែធ្វើដោយគ្មានការយល់ព្រមពីខ្ញុំអញ្ចឹងទេ!» នាយហាក់អស់
សំណើចនឹងប្រយោគដែលម៉ាក់របស់គេនិយាយថា"ធ្វើគ្រប់យ៉ាងព្រោះតែស្រឡាញ់គេ" ទង្វើចាប់បង្ខំកូនឲទៅភ្ជាប់ពាក្យជាមួយមនុស្សស្រីមុខមាត់ ចរឹកមាយាទបែបណាមិនដឹងនឹងហ្ហេស៎ដែលហៅថាធ្វើព្រោះតែស្រឡាញ់នោះ? គេប្រាប់ថាមិនព្រមហើយក៏នៅតែបង្ខំ នឹងស្រឡាញ់ឬ? ប៉ុន្តែវាមិនបានធ្វើឲគេសប្បាយចិត្តជាមួយទេ!
«រឿងគូអនាគតរបស់ឯងម៉ាក់ជាអ្នករៀបចំចាត់ចែងរើសឲ ដូច្នេះហើយមិនចាំបាច់មានការយល់ព្រមពីឯងទេ! ជុងហ្គុកតាមម៉ាក់ទៅណាកូន គ្រប់យ៉ាងម៉ាក់ធ្វើព្រោះស្រឡាញ់កូន ចង់ឲកូនមានអនាគតល្អ មានភរិយាល្អដែល
មានមុខមានមាត់ក្នុងសង្គម ជឿម៉ាក់ទៅណា កុំចចែសហើយត្រៀមខ្លួនភ្ជាប់ពាក្យនៅអាទិត្យក្រោយនេះទៅ ពេលឯងរៀនចប់ពេលណាចាំម៉ាក់រកវេលាល្អការឲបានឆាប់» ម្ដងនេះលោកស្រីចន មិនបានគំហកឬច្រឡោត តែប្ដូរដើរមកចាប់ប្រអប់ដៃកូនប្រុសមកកាន់ រួចនិយាយភាសាបែបលួងលោមដោយប្រើពាក្យផ្អែមល្ហែមបន្ទន់ចិត្តកូនប្រុសដោយមិនប្រើអំពើហិង្សាដើម្បីឲនាយយល់ស្របតាម គាត់គិតថាវិធីនេះអាចនឹងធ្វើឲកូនប្រុសពៅដ៏មហារសែនរឹងទទឹងទិសរបស់គាត់ទន់ចិត្តហើយយល់ព្រមតាមសំណើររបស់គាត់ តែ...គិតឬថាជុងហ្គុកព្រម?
«ម៉ាក់!»
«យ៉ាងម៉េចភ្ញាក់ផ្អើលហ្ហេស៎កូនប្រុស?»
«ខ្ញុំអង្វរម៉ាក់ឈប់បង្ខំខ្ញុំទៀតទៅបានទេ?»
«ជុង...បើឯងស្រឡាញ់ម៉ាក់ កុំចចែសបានទេ? តាមតែម៉ាក់ទៅណា កុំឲម៉ាក់និយាយច្រើនសារ»
«យ៉ាងណាក៏ខ្ញុំមិនព្រម! កុំថាឡើយភ្ជាប់ពាក្យ រឿង
រៀបការស្អីនោះក៏វាគ្មានថ្ងៃកើតឡើងសមតាមបំណងម៉ាក់
នោះដែរ!»ចប់សម្ដី នាយក៏បោះជំហ៊ានដើរចេញទៅបាត់ ទោះលោកស្រីចនខំស្រែកបញ្ឈប់យ៉ាងណាក៏គេធ្វើមិនឮ ថែមទាំងមិនឈប់ មិនខ្វល់ថាគាត់ខឹងនឹងគេខ្លាំងប៉ុណ្ណានោះទេ សំខាន់ពេលនេះគេចង់ចាកចេញពីទីនេះឥឡូវនេះ!
«ជុងហ្គុកឈប់ភ្លាម មកនិយាយគ្នាឲដឹងរឿងសិនជុង ម៉ាក់ប្រាប់ថាឲឈប់! ហឺយ...ឯណាបំពង់ហុឺត»
«នែ៎នាងឆាប់ទៅយកបំពង់ហុឺតមកឲឆាប់ឡើង» អ្នកបម្រើរត់មកជួយគ្រារាងចំណាស់ទៅដាក់ឲអង្គុយលើសាឡុង រួចស្រែកឲម្នាក់ទៀតរត់ទៅយកបំពង់ហុឺត មិនយូរបំពង់ហុឺតក៏បានមកដល់ច្រមុះលោកស្រីចន ហុឺតខ្យល់ដោយដង្ហើមដង្ហក់ញ៉ាប់ៗ ឃើញអញ្ចឹងពួកនាងៗអ្នកបម្រើស្រីៗពីរបីនាក់នាំគ្នាមកគក់ច្របាច់ដៃច្របាច់ជើងរហូតដល់លោកស្រីចនបានធូរស្រាលឡើងវិញ។
YOU ARE READING
ខ្ញុំនិងអ្នក
Romanceពួកយើងកាន់ដៃគ្នាដើរទៅមុខដោយស្នាមញញឹម... Jk-top Tae-btt សរសេរដោយ:ថេយ៍យ៉ា 29/7/2023