ភាគ៧:បងស្រឡាញ់អូនទេ?

117 18 0
                                    

        «មោះសុំបឺតមាត់មួយមកនឹកណាស់» ជុងហ្គុកចាប់ក្រសោបមុខរបស់រាងតូចចេញពីទ្រូងរបស់ខ្លួនរួចបួញមាត់បម្រុងចង់បឺតមាត់ម្ចាស់ចិត្តព្រោះតែនឹកបបូរមាត់ពណ៌ផ្កាឈូកមួយនេះខានប៉ះយូរថ្ងៃមកហើយ ប៉ុន្តែត្រូវនាយតូច
លើកដៃស្រឡូនស្អាតទះមាត់នាយដោយកម្លាំងដៃស្រាល
បំផុត រួចប្រើដៃទាំងគូរុញទ្រូងនាយចេញ ស្របលើកដៃក្រវៀសទឹកភ្នែកចេញពីថ្ពាល់បន្ទាប់មកក៏ស្រែកដាក់អ្នកកម្លោះ :
      «ឆ្កួត!» រាងតូចក្ដាប់មាត់សម្លក់ជុងហ្គុកបណ្ដាលឲនាយខាំមាត់ខ្នាញ់ជាខ្លាំងសឹងតែស្ទុះទៅចាប់បឺតមាត់ឲដង្ហក់ខ្យល់ទេនេះ។
      «បងនឹកអូន ចង់បឺតមាត់អូន សុំបឺតមួយសោះ ម្ដេចក៏កំណាញ់ដាក់សង្សារដ៏សង្ហារដូចជាបងម្ល៉េះ?» មិនថាជា
ទោះនៅក្នុងកាល:ទេស:ណាក៏ចនជុងហ្គុកយើងនេះមិនភ្លេចលើកសរសើរខ្លួនឯងដែរ និយាយទៅនាយឈ្លក់វង្វេងនឹងខ្លួនឯងសាហាវ ដូចឃើញចឹងមិនចាំបាច់មានអ្នកណាមកសរសើរគេទេ ប៉ុន្តែមិនថ្វីឡើយព្រោះគេសង្ហារពិតមែន គេជឿជាក់។
      «ជឿជាក់សម្បើមណាស់» រាងតូចនិយាយខ្សឹបៗអាចឮតែម្នាក់ឯងទាំងក្រឡាប់ភ្នែកចុះឡើងដោយសារតែជ្រេញសម្ដីនាយពេក។
      «មាត់នឹងនិយាយអីមិញ?» ជុងហ្គុកស្រាប់តែសួរឡើង ព្រោះពេលនាយតូចនិយាយអម្បិញមិញតិចៗពេកគេស្ដាប់មិនឮ។
     «គ្មាននិយាយស្អីទេ!»
     «អីយ៉ា...បណ្ដោយអូនប៉ុន្មានថ្ងៃសោះឥឡូវសម្ដីបាន
ដាក់បងណាស់ន៎ ចាប់ប្រដៅចេញសិន» នាយពោលទាំងខាំមាត់គ្រឺតខ្នាញ់នឹងរាងតូច ចំណែកឯនាយតូចដល់ឮអញ្ចឹងក៏រត់ឡើងទៅលើគ្រែពេលជុងហ្គុកស្ទុះមករកចាប់គេដូចសម្ដីមែន។
     «អាយ!!!អត់ទេជុងហ្គុក»
     «កុំរត់! ឲបងចាប់តាមសម្រួលមកបើមិនចង់ត្រូវធ្ងន់»
     «អត់ទេ!» រាងតូចរត់ចុះគ្រែឡើងគ្រែទៅវិញទៅមកតាមដែលជុងហ្គុកដេញតាម ម្នាក់ខំប្រឹងគេច ម្នាក់ទៀតខំប្រឹងដេញតាមចាប់ឡើងបែកញើសកក្លាក់រៀងៗខ្លួន ចុះឡើងៗថេយ៉ុងក៏ត្រូវជុងហ្គុកចាប់បានផ្ដួលទៅលើគ្រែចាប់បឺតមាត់រាងតូចទាល់តែគ្នាឡើងស្រងល់ដូចកូនមាន់ឈឺ ទើបព្រមឈប់ បន្ទាប់ពីត្រូវប្រុសមាឌឌាំងឡើងសង្កត់សំងំបឺតមាត់ចង់ដាច់ដង្ហើមហើយ ពួកគេទាំងពីរក៏មកអង្គុយនិយាយគ្នាវិញម្ដង។
       
       «ជុង...បងស្រឡាញ់អូនទេ?» រាងតូចសួរទៅជុងហ្គុក
ដោយសម្លេងស្រទន់ ទោះមិនបាច់នាយឆ្លើយក៏រាងតូចដឹងនៅក្នុងចិត្តច្បាស់ថាបុរសដែលអង្គុយនៅចំពោះមុខគេនេះគឺស្រឡាញ់គេដែរ ប៉ុន្តែ...គេសួរនេះគ្រាន់តែចង់ស្ដាប់វា ស្ដាប់វាម្ដងទៀតចេញពីមាត់មនុស្សប្រុសដែលគេស្រឡាញ់
បើបានស្ដាប់រាល់ថ្ងៃទៀតគឺកាន់តែល្អ។
       «ស្រឡាញ់! បងស្រឡាញ់អូនលើសពីស្រឡាញ់ទៅទៀតថេយ៉ុង!» សំណួរមួយនេះមិនពិបាកឆ្លើយសម្រាប់ចនជុងហ្គុកដូចជាគេទេ ហើយគេក៏ពេញចិត្តនឹងឆ្លើយសំណួរមួយនេះដូចគ្នា ទោះពេញមួយជីវិតក៏មិនហត់នឹងឆ្លើយ ព្រោះក្ដីស្រឡាញ់ដែលគេមានឲទៅរាងតូចគឺមិនអាចវាស់ទំហំបានឡើយ។
      «អូនក៏ដូចគ្នាជុងហ្គុក អូនស្រឡាញ់បង ស្រឡាញ់លើសជីវិតអូនទៅទៀត! បងដឹងទេ ថ្ងៃនោះអូនយំអូនឈឺខ្លាំងណាស់ ឈឺដូចគេយកកាំបិតមកឆ្កៀលច្របាច់បេះ
ដូងអូនអញ្ចឹងពេលដែលបងសុំអូនបែកគ្នានៅថ្ងៃនោះ ដូច្នេះបងកុំនិយាយពាក្យនោះឲអូនឮទៀតអីបានទេ? អូនមិនចង់ឮពាក្យនោះទេជុង...វាឈឺត្រង់កន្លែងនេះខ្លាំងណាស់» រាងតូចរៀបរាប់ពីអារម្មណ៍ក្នុងចិត្តទាំងអស់ឲនាយបានដឹង នៅប្រយោគចុងក្រោយ រាងតូចចាប់ដៃរបស់ជុងហ្គុកមកដាក់លើទ្រូងខាងឆ្វេងរបស់ខ្លួន ចុងប្រាប់ថាគឺត្រង់កន្លែងនេះហើយវាឈឺខ្លាំងណាស់!!!
      «បងសុំទោសណាថេយ៍ ថ្ងៃនោះបងនិយាយទាំងបង្ខំចិត្តទេ បងមិនដែលគិតសូម្បីម្ដងថានឹងនិយាយពាក្យនោះទៅអូន បន្តិចក៏គ្មានក្នុងគំនិតបងដែរ»
     «អូនជឿបង» មែន! គេជឿជាក់ថានាយសុំបែកគេនៅថ្ងៃនោះគ្រាន់តែជាពាក្យសម្ដីកុហក ហើយគេក៏មិនបានជឿដែរថាជុងហ្គុកសុំគេបែកគ្នាព្រោះតែអស់ចិត្តស្រឡាញ់ ហេតុអីបានគេមិនជឿហើយជឿជាក់ម្ល៉េះថាជុងហ្គុកនិយាយកុហក? ក៏ព្រោះតែស្រឡាញ់គ្នារាប់ឆ្នាំហើយគិតថាគេមិនដឹងចិត្តនាយបែបណា? ស្រឡាញ់គ្នាថ្នាក់សឹងបាត់មុខគ្នាមិនចង់បាន រឿងអីដែលគេទៅជឿពាក្យឆ្កួតឡប់ទាំង
នោះទាំងដែរដើរលេងញុំាអីជាមួយគ្នាសុខៗស្រាប់តែស្អែក
ឡើងមកសុំបែកផុយៗស្រួលៗបែបហ្នឹង?
       «បងអាចប្រាប់អូនអំពីហេតុផលដែលបងសុំបែកអូន
នៅថ្ងៃនោះបានទេ?»
      «គឺបង...បង...» ជុងហ្គុកស្រាប់តែនិយាយមិនចេញ
នៅពេលដែលរាងតូចសួរបែបនេះ គេម៉េចនឹងអាចប្រាប់ថេយ៉ុងថាម៉ាក់របស់គេជាអ្នកមិនឲគេទាក់ទងជាមួយរាងតូច
បានទៅ...
      «អូនគ្រាន់តែចង់ដឹង តែបើបងមិននិយាយក៏មិនអីដែរ សំខាន់ឲតែបងស្រឡាញ់អូនរហូតទៅបានហើយ» ថេយ៉ុងឃើញនាយដូចជាឆ្លើយមិនចេញ ទើបនិយាយទាំងញញឹមស្រាលប្រាប់ទៅវិញ បើប្រាប់មិនបានក៏មិនអីដែរ សុំត្រឹមតែនាយស្រឡាញ់គេរហូតទៅគឺគេសប្បាយចិត្តណាស់ហើយ។
     ពួកគេអោបគ្នាទាំងមានក្ដីសុខរាងខ្លួន មិនថានៅទីណាឬកន្លែងណាគ្រប់ពេលដែលពួកគេបាននៅក្បែរគ្នាគឺពិតជាមានក្ដីសុខខ្លាំងពុំអាចថ្លែងបាន។
     ពេលរសៀលជុងហ្គុកត្រូវបានម្ដាយរបស់ថេយ៉ុងឃាត់
ឲនៅញុំាបាយផ្ទះគាត់មួយពេល ទោះមើលទៅម្ហូបធម្មតាៗ
ប៉ុន្តែនាយចូលចិត្តហើយក៏ពេញចិត្តរួមតុអាហារជាមួយគាត់
និងថេយ៉ុង អ្នកទាំងបីក៏ស្រស់ស្រូបអាហារយ៉ាងរីករាយ បន្ទាប់ពីញុំាអាហារពេលល្ងាចរួច ជុងហ្គុកក៏មិនទាន់ត្រឡប់ទៅផ្ទះវិញដែរ គេនៅជជែកគ្នាលេងជាមួយរាងចំណាស់និងថេយ៉ុងរហូតដល់មេឃបាក់ងងឹតទើបនាយរៀបចំត្រឡប់ទៅផ្ទះវិញ។
      «បងទៅហើយណា ស្អែកចាំបងមកទទួលទៅសាលា អូខេ?»
       «អឹមអូខេ! បើកឡានតាមផ្លូវប្រយ័ត្នប្រយែងផងណា»
       «បងដឹងហើយ! ខ្ញុំជម្រាបលាអ្នកមីងទៅវិញសិនហើយអរគុណសម្រាប់អាហារថ្ងៃនេះ អ្នកមីងពូកែធ្វើម្ហូបឆ្ញាញ់ខ្លាំងណាស់» ជុងហ្គុកឆ្លើយតបទៅរាងតូច រួចងាកមកលារាងចំណាស់ដោយមិនភ្លេចអរគុណសម្រាប់អាហារ
ថ្ងៃនេះផងដែរថែមទាំងលើកសរសើរពីស្នាដៃរបស់គាត់ពូកែផ្សំគ្រឿងពិតមែន។
       «ចាមិនអីទេក្មួយ មិនបាច់សរសើរមីងពេកក៏បានដែរ ទៅវិញបើកឡានស្រួលបួលណា»
      «បាទអ្នកមីង! បងទៅហើយណា» ជុងហ្គុកតបរាងចំណាស់រួច ក៏បែមកនិយាយជាមួយថេយ៉ុង
      «បាទ»
      ជុងហ្គុកញញឹមបន្តិចរួចដើរទៅរកឡានបើកចេញទៅបាត់ ចំណែកឯថេយ៉ុងនិងម្ដាយរបស់គេក៏ចូលទៅក្នុងផ្ទះវិញ ដូចគ្នា។
...

ខ្ញុំនិងអ្នកWhere stories live. Discover now