ភាគ២: តើអូនខុសអ្វី?

154 22 2
                                    

ពាក្យបីម៉ាត់យ៉ាងខ្លីចេញពីមាត់របស់ជុងហ្គុកតែអាចធ្វើឲអ្នកដែលស្ដាប់ឮពេញៗត្រចៀក គាំងធ្មឹង សំណើមក្ដៅអ៊ុនៗហូរចេញពីប្រឡុងភ្នែកកាត់ផែនថ្ពាល់ម៉ដ្ឋរលោងខ្ជោកៗជោកពេញផែនថ្ពាល់ព្រោះតែប្រយោគបីម៉ាត់ចេញពីមាត់
សង្សារជាទីស្រឡាញ់របស់គេ។
«ជុង..បងកុំលែងសើចអីណា» រាងតូចចាប់ផ្ដើមអួលដើម.ក និយាយមិនចង់ចេញ គេមិនជឿទេ សង្សារបស់គេអាចគ្រាន់តែនិយាយលេងសើចជាមួយគេតែប៉ុណ្ណោះ ពិត
មែនហើយគ្រាន់តែលេងសើចប៉ុណ្ណោះ។
«ឯងគិតថាខ្ញុំនិយាយលេងសើច? ហឺស..គិតខុសហើយ!» ជុងហ្គុកធ្លោយសម្លេងសើចមួយហឺស ព្រមទាំងក្រោកឈរអស់កម្ពស់លូកដៃចូលក្នុងហោប៉ៅខោសំញ៉ែងឬកហំហួន សម្លឹងមើលរង្វង់មុខមូលក្រឡង់ដែលពោពេញទៅដោយទឹកភ្នែកដាមថ្ពាល់។
«តើអូនបានធ្វើអ្វីខុសឲបងខឹងមែនទេ? ប្រាប់អូនមក បើអូនបានធ្វើអ្វីខុសឲបងខឹងឲអូនសុំទោស កុំបែកគ្នាអីណាជុង ហ្ហឹក!» រាងតូចចាប់ដើមដៃរបស់ជុងហ្គុកព្រមដោយសំណួរ ទាំងយំលែងខ្មាស់អ្នកណាទាំងអស់ ប្រាប់គេមកបើគេបានធ្វើអ្វីខុស ឲគេសុំទោស! ប៉ុន្តែត្រូវរាងក្រាស់ចាប់ក្រវាសដៃចេញ រួចប្រើដៃទាំងគូររុញស្មារាងតូចឲដួលអុកគូទ
ស្ទើបាក់ចង្កេះ។
«អួយ...»
«នេះដូចជាជ្រុលពេកហើយណា!» ជីមីនដែលឈរ
មិនមាត់យ៉ាងយូរពេលឃើញនាយរុញមិត្តរបស់គេឲដួលបែបនេះក៏ប្រញ៉ាប់ជួយគ្រាឲក្រោករួចស្រែកថាឲប្រុសចិត្តខ្មៅដែលហ៊ានរុញមិត្តគេឲដួលអម្បិញមិញនេះ។
«មិនឃើញជ្រុលត្រង់ណាផង» ជុងហ្គុកញ៉ាក់ស្មាធ្វើមុខគួរឲចង់ដាល់ ច្រានគេឲដួលប៉ុន្នឹងហើយនៅសម្ដីឡូយថាមិនបានជ្រុលទេប៉ុន្នឹង? នេះគេឡប់សតិទេដឹង?
«អា-»
«បានហើយជីមីនកុំអី» គ្រាន់តែឮសម្ដីឡូយៗរបស់ជុងហ្គុកភ្លាម ជីមីនខឹងជំនួសមិត្តបម្រុងហារមាត់ជេគេទៅ
ហើយ តែត្រូវរាងតូចឃាត់បានមុន ជីមីនបានត្រឹមគុំគួនជុងហ្គុកក្នុងចិត្ត ព្រោះមិនអាចធ្វើអីបានដោយសារតែមិត្តចំកួតរបស់គេឃាត់។
«ហ្ហឹក! បើជ្រុលជាបែបនឹងហើយ បងអាចប្រាប់ពីមូលហេតុដែលបងសុំបែកអូនឲអូនអស់ចិត្តផងបានទេ?» រាងតូច
ងាកមកសួរសង្សារបណ្ដូលចិត្តទាំងអណ្ដឺតអណ្ដក ព្រោះតែការយំ មិនអីទេបើជ្រុលជានាយសុំបែកហើយ គេសុំត្រឹមដឹងពីមូលហេតុដែលសុំគេបែកឲគេបានអស់ចិត្ត លេងមានចម្ងល់ទៀត។
«ចង់ដឹងហ្ហេ៎ស?» ជុងហ្គុកលើកចញ្ចើមត្បកសួរដោ
យឃើញរាងតូចងក់ក្បាលជាចម្លើយហើយគេក៏ញញឹមចុងមាត់រួចផ្ដល់ចម្លើយ មួយម៉ាត់ៗ ច្បាស់ៗ។
«ចម្លើយងាយៗមិនពិបាកឆ្លើយ! ព្រោះតែឯងនេះណាវាក្រ ហើយខ្ញុំក៏លែងមានអារម្មណ៍ចំពោះឯងទៀតដែរ ប៉ុន្នឹងចប់!» ឃើញទេ? ដូចដែលគេបាននិយាយអញ្ចឹង ចម្លើយគឺងាយៗ ស្រួលៗ មិនពិបាកនឹងឆ្លើយ ឲអ្នកដែលឈរចាំស្ដាប់ឮសម្ដីរបស់គេហើយស្ទើតែទន់ជង្គង់ដួលខ្ពៀក។
បន្ទាប់ពីបានបកស្រាយនូវមូលហេតុដែលគេសុំបែក
ឲរាងតូចបានដឹងហើយ ជុងហ្គុកក៏ដើរទៅបំបុកស្មារាងតូច
មួយទំហឹងសឹងតែដួលម្ដងទៀតតែបានជីមីនជួយទប់ទាន់ ទឹកភ្នែកក្ដៅអ៊ុនៗក៏បានហូរចេញពីប្រឡង់ភ្នែករបស់រាងតូចគីមថេយ៉ុង ស្រក់កាត់ផែនថ្ពាល់សារជាថ្មីម្ដងទៀត និយាយអ្វីលែងចេញ យំក៏យំលែងឮសម្លេង ដោយឃើញបែបនេះ ជីមីនក៏ជួយគៀកស្មាមិត្តរបស់ខ្លួននាំទៅថ្នាក់វិញ ទោះឃ្លានក៏បាយលែងចូលដែលពេលនេះ។

ដល់ម៉ោងចេញពីរៀន រាងតូចត្រូវបានជីមីនឌុបទៅផ្ទះដោយម៉ូតូរបស់គេ ទោះប្រកែកតវ៉ាថាអាចដើរទៅផ្ទះដោយខ្លួនឯងបានក៏ជីមីនមិនស្ដាប់នៅតែចចែសទាល់តែរាងតូចប្រកែកលែងបាន។ អាចនិយាយបានថាជីមីនមិនមែនជាកូនអ្នកមានអីនោះទេ គ្រាន់តែធូរធារជាងគ្រួសាររបស់រាងតូចតែប៉ុណ្ណោះ។

ខ្ញុំនិងអ្នកWhere stories live. Discover now