ថ្ងៃថ្មីក៏បានចូលមកដល់ ជុងហ្គុកស្ពាយកាតាបរៀនចុះពីលើកាំជណ្ដើរប្រណិតភ្ជាប់ជាមួយទឹកមុខស្រស់បំព្រងរីកខុសភ្លែកពីរាល់ដង នាយដើរដោយដំណើរស្វាហាប់ឆ្ពោះ
ទៅរកឡានសេរីទំនើបរបស់ខ្លួន បើកទ្វាចូលក្នុងឡានបន្ទាប់
មកក៏បញ្ឆេះម៉ាសុីនឡានបើកចេញពីផ្ទះទាំងអារម្មណ៍ល្អ ព្រោះឥឡូវនេះគេកំពុងតែបើកឡានទៅផ្ទះរបស់រាងតូចដើម្បីទទួលម្ចាស់បេះដូងទៅសាលារៀនជាមួយគ្នា គ្រាន់តែគិតក៏មានក្ដីសុខដែរ។ជុងហ្គុកជាន់ហ្វ្រាំងឈប់នៅពេលមកដល់មុខផ្ទះរបស់រាងតូចដែលឈរចាំនាយរួចជាស្រេចនោះ នាយចុចបើកកញ្ចក់ឡានដើម្បីមើលមុខសំណព្វចិត្តឲបានកាន់តែច្បាស់រួចនិយាយឡើង :
«សួរស្ដីអូនសម្លាញ់!ឈរចាំអ្នកណានឹង? ត្រូវការឲបងសង្ហារជូនទៅសាលាទេ? ធានាថាបងជូនអូនទៅដោយ
សុវត្ថិភាពនិងមិនគិតប្រាក់ពីអូនទេ សុំតែបឺតមាត់មួយខ្សឺតបានហើយ»
«បងទៅពុលស្អីមកពីណា?»
«បងហ្ហេស? បងមានពុលអីឯណា»
«បើមិនបានពុលស្អីម៉េចក៏បងឆ្កួត?»
«អូនកុំចេះតែថា មនុស្សឆ្កួតឯណាសង្ហារហើយថែមទាំងស្មោះដូចបងអញ្ចឹងនោះ»ចេញមកលើកសរសើរខ្លួនឯងទៀតហើយជឿជាក់សាហាវណាស់។
ថេយ៉ុងក្រឡាប់ភ្នែកឡើងលើពេបមាត់ជ្រេញ បានសង្សារមួយពូកែជឿជាក់ឈ្លក់វង្វេងនឹងខ្លួនឯងសាហាវ។
«ឆាប់ឡើងឡានមកម៉ែប្រពន្ធ នៅលួចឈរជ្រេញ
បងដល់ណាទៀត» ជុងហ្គុកនិយាយប្រាប់ឲរាងតូចឆាប់ឡើងឡាន ព្រោះគ្រាន់តែឃើញទឹកមុខនឹងដឹងធ្លុះដល់ចិត្តគំនិតរបស់រាងតូចបាត់ទៅហើយថាកំពុងតែលួចជ្រេញសម្ដីគេក្នុងចិត្ត ហើយបន្ទាប់ពីឮសម្ដីរបស់នាយហើយថេយ៉ុងក៏សម្លក់មុខនាយបន្តិចរួចទើបកញ្ឆក់ខ្លួនដើរវាងទៅបើកទ្វាឡានម្ខាងទៀត ប៉ុន្តែស្រាប់តែធ្វើឲជុងហ្គុកចងចញ្ចើមចូលគ្នានៅពេលដែលរាងតូចមិនបានមកអង្គុយកៅអីខាងមុខ
បែជាទៅអង្គុយនៅបាំងខាងក្រោយទៅវិញ។
«យ៉ាងម៉េចអូនហ្នឹង?» នាយងាកទៅសួររាងតូចដែលអង្គុយអោបដៃធ្វើមុខក្រញ៉ូវដូចគេយកទៅបាញ់ចោល។
«អូនយ៉ាងម៉េច?» ថេយ៉ុងឆ្លើយទៅវិញដោយសម្ដីកំបត់កំបុយអត់ជាតិ ដូចសម្លម្ជូរដាក់តែស្លឹកអំពិលអត់ស្ករអំបិល
ប៊ីចេង។
«ក៏អូនទៅអង្គុយអីនៅខាងក្រោយ? ឆាប់មកអង្គុយខាងមុខវិញឲឆាប់!»
«អត់! អត់ចង់»
«ហេតុអី? ឬខឹងបង?»
«មិនបានខឹងទេគ្រាន់តែអង្គុយខាងមុខវាមិនស្រួល!»
«បើមិនស្រួលមកអង្គុយលើភ្លៅបងមក»
«...» រាងតូចមិននាយអ្វីថែមទាំងបើកភ្នែកសម្លក់នាយ ធ្វើរឹកគួរឲចង់ចាប់ផ្ញាច់តើនេះ។
«ឲលឿន»នាយខាំមាត់បញ្ជាដោយសម្លេងរឹងកំព្រឹសបន្ទាប់ពីនិយាយប៉ុន្មានម៉ាត់មិនព្រមធ្វើតាម។
«ចាប់រំលោភអូនឲដកដង្ហើមចង្រឹតសិនចាំទៅសាលាក៏មិនហួសពេលដែរ អូនគិតចឹងទេ?» ជុងហ្គុកនិយាយហើយថែមទាំងក្រោកសសៀរមករករាងតូច ក្នុងគោលបំណងចង់ឲក្មេងខ្លះខ្លាចហើយព្រមមកអង្គុយនៅខាងមុខវិញ ហើយវាក៏បានផលពិតមែន រាងតូចក៏ព្រមរុលខ្លួនមកអង្គុយនៅកៅអីខាងមុខវិញ នាំឲនាយលួចអស់សំណើច ក្បាលរឹងណាស់ធ្វើឯងខ្លាំងមុននឹង ដល់ពេលនិយាយបន្លាចរកចាប់
រំលោភចេះភ័យខ្លាចដែរ ចំមែនហើយ។
«ម៉េចមិនមកអង្គុយលើបង ក្រែងអូនថាកន្លែងនឹងពិបាកអង្គុយហ្ហែស?» មុននឹងទៅញ៉ោះក្មេងខ្លះឲខឹងឲណាណីមួយសិន។
«បិទមាត់សម្អុយរបស់បងហើយបើកឡានទៅសាលា
ទៅ!»រាងតូចងាកមកនិយាយទាំងសម្លក់នាយបន្តិច រួចងាក
មុខទៅវិញចង់បាក់.ក។
«សើចស្អី?» ថេយ៉ុងងាកមកសួរពេលដែលឮនាយសើច សើចស្អី? មានរឿងស្អីត្រូវសើច?
ជុងហ្គុកឈប់សើចវិញពេលងាកប៉ះចំកែវភ្នែកមួយគូរសម្លក់ខ្លួនចង់លានភ្នែក រួចប្រញ៉ាប់បើកឡានឆ្ពោះទៅ
សាលារៀនខ្លាចម៉ែប្រពន្ធចាប់ហែកសាច់សុី ព្រោះថ្ងៃនេះកាចឆ្នាស់ខុសភ្លែក។
...
YOU ARE READING
ខ្ញុំនិងអ្នក
Romanceពួកយើងកាន់ដៃគ្នាដើរទៅមុខដោយស្នាមញញឹម... Jk-top Tae-btt សរសេរដោយ:ថេយ៍យ៉ា 29/7/2023