"យើងស្អប់ឯងណាស់ មុខស្លក់ៗស្លើតៗ កោតចេះបងម៉ៃខើលស្រឡាញ់ទៅកើត.."ខណ:ពេលនេះមានក្រុមសិស្សសាលាស្រីមួយក្រុមកំពុងតែព្រួតគ្នាវាយដុំបោចសក់ទៅនារីស្លូតបូតពាក្យវែនតាម្នាក់នាងគឺជាសិស្សពូកែ
"អួយ!កុំធ្វើបាបខ្ញុំ ហ្ហឹកៗ.."ថេយ៍ឡាយំអង្វរទៅពួកនាង
"ចាំទុកបើឯងហ៊ានទាក់ទងបងមៃខើលឯងងាប់!"នាងក្រមុំហ្សារីតានាងគឺជាស្រីស្អាតក៏ដូចជាពូកែខាងbullyគេពេញសាលាព្រោះនាងជាកូនស្រីរបស់ម្ចាស់ជំនួញដ៍ធំប្រចាំប្រទេស
_______________________________
"ប្រដៅកូនផងកុំអោយគេទំនើងខ្លាំងពេក រាល់ថ្ងៃបង្ករតែរឿងពេកហើយ"អ្នកជាឪពុកកំពុងតែនិយាយនៅក្នុងឡានទៅកាន់ម្ដាយហ្សារីតា
"កូនអូនគេពូកែបែបនោះហើយ ក្មេងណាស្លើៗអោយគេវៃខ្លះទៅ"អ្នកស្រីម៉ារី
"ទំរើសកូនខុសរបៀប"ជុងហ្គុកមានការខឹងសម្បារទៅកាន់ប្រពន្ធកូនរបស់នាយពិតណាស់បុរសឈ្មោះចនជុងហ្គុកវ័យ40ឆ្នាំម្នាក់នេះហើយគឺជាឪពុករបស់ហ្សារីតា
______________________________
ដឹប!
"អុស៎..."ពេលកំពុងឈក្បែរឡានមានក្មេងប្រុសម្នាក់រត់មកបុកនាយ
"សុំទោសលោកពូ"ថេហ្យុង
"មិនអីទេ គឺ..."នាយភ្ញាក់ផ្អើលបន្តិចពេលដែលឃើញមុខក្មេងស្រស់ស្អាតម្នាក់នេះទោះមើលទៅសម្លៀកបំពាក់ជាអ្នកក្រីក្រតែគេស្រស់ស្អាតណាស់
"សុំទោសលោកពូលាហើយ"ថេហ្យុង
"អេ..ឈប់សិន..ទៅបាត់"នាយរកហៅដែរតែហៅមិនទាន់ក្មេងនោះរត់ទៅយ៉ាងលឿន
______________________________
"យើងប្រាប់ហើយថាកុំអោយទាក់ទងបងម៉ៃខើលនាងថេយ៍ឡាថ្ងៃនេះឯងងាប់មិនខានទេ!.."ហ្សារីតាកំពុងតែឈមើលថេយ៍ឡាដែលត្រូវបុរសជាច្រើនយកទៅធ្វើអត្តឃាតក្នុងព្រៃ
.........
"បងស្រី!! ហ្ហឹកៗ..បងស្រីក្រោកឡើងមក អ្ហឹកអ្នកណាធ្វើអីបងស្រីខ្ញុំ អ្ហាយ!!"ក្មេងតូចថេហ្យុងយំយ៉ាងខ្លាំងអោបសាកសពបងស្រីរបស់គេ
______________________
"ធ្វើយ៉ាងមិចទៅម៉ាក់ខ្ញុំបានសម្លាប់វាទៅហើយ"ហ្សារីតា
"កុំបារម្ភកូនកុំអោយប៉ាកូនដឹងរឿងនេះអោយសោះទុកអោយម៉ាក់ចាត់ការ"អ្នកស្រីម៉ារី
"ដុតផ្ទះពួកត្រកូលគីមចោលសម្លាប់បំផុតពូជទៅធ្វើយ៉ាងណាកុំអោយមានរឿងពាក់ព័ន្ធដល់កូនស្រីយើង"អ្នកស្រីម៉ារី
_____________________________
"ហឹស! ផ្ទះធំនេះមែនទេ? រស់នៅមានក្ដីសុខណាស់ហ្ហេស..នាងហ្សារីតា សោជនាថកម្មគ្រួសារយើងកាលប៉ុន្មានឆ្នាំមុនមកវិញពេលនេះគឺមកព្យាបាទនាង"សម្លេងចេញពីម៉ាត់ក្មេងប្រុសម្នាក់គេគឺជា....ថេហ្យុង
"លោកម្ចាស់! ខ្ញុំយកកាហ្វេមកជូន"រាងតូចថេហ្យ្ងព្យាយាមបង្ហាញរាងកាយសីុចសីុទៅកាន់បុរសដែលមានឈ្មោះជាឪពុករបស់ហ្សារីតា
"ពិតជាល្អឥតខ្ចោះ...តើថេហ្យុងនឹងកំដរយើងទេ?"ជុងហ្គុក
"ខ្ញុំមិនអាចទេ..."មាត់ថាមិនអាចតែកាយវិការទាកទាញនាយរហូតដល់បានសម្រេចនៅអ្វីដែលគេព្រៀងទុក
"ហឹស!ជំហ៊ានដំបូងគឺធ្វើជាម៉ែចុងរបស់នាងឯង"ថេហ្យុថ
________________________
"តទៅគីមថេហ្យុងគឺជាភរិយាទីពីរបស់យើង"ជុងហ្គុក
"យើងនឹងព្យាបាទពីនាក់ម៉ែកូនឯងគ្មានអោយបានសុខនោះទេ"ថេហ្យុង
"លោកប៉ាស្រឡាញ់អូនខ្លាំងទេ?"ថេហ្យុង
"ស្រឡាញ់ខ្លាំងណាស់"ជុងហ្គុក
"ប៉ានិងហ៊ានធ្វើគ្រប់យ៉ាងដើម្បីអូនហ្ហេស?"ថេហ្យុង
"ប៉ាមិនដែលប្រកែកអូនឡើយ"ជុងហ្គុក
"ហឹសៗ ស្រឡាញ់លោកប៉ាជាងគេ*ចរឹកទំរើសកូនថោកទាបដូចលោកគ្មានអីគួរអោយស្រឡាញ់នោះទេគឺគួរអោយខ្ពើមរអើមបំផុត*"បបូរមាត់ថេហ្យុងនិយាយផ្សេងក្នុងចិត្តគេនិយាយផ្សេង
"បងពិតជាស្រឡាញ់ខ្លាំងណាស់អូនថេហ្យុងតើរាល់ថ្ងៃអូនស្រលាញ់បងឬអត់ តើអូនមានរឿងពីលាក់បាំងក្នុងចិត្ត?"ជុងហ្គុក
#អោយជ្រើសទម្រាំដល់ថ្ងៃadmin backវិញតើរវាងរឿង កុលាបមួយទង នឹងរឿងមហិចតាប្រពន្ធចុង ចង់អោយរឿងមួយណាចេញមុន??
#ខ្ញុំនឹងCheck cmmt បន្ទាប់ពីនោះ
STAI LEGGENDO
មហិច្ឆតាប្រពន្ធចុង[complete✅]
Fanfictionដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសចំណាស់ម្នាក់ឈ្មោះចនជុងហ្គុកគ្រប់យ៉ាងក៏ដើម្បីតែពាក្យមួយម៉ាត់គត់គឺ.....សងសឹក!!