The Wife : Ep02 [នេះអូនអៀន....]
________
“ អរមែនហើយ ជេគគី និយាយអញ្ចឹងអូនជិះឡានមកដោយខ្លួនឯងឬ?? ” ស៊ុងហ៊ុន នាយសួរព្រោះខ្លាចថាក្មេងម្នាក់នេះបើកឡានមកដោយខ្លួនឯង គឺនាយមិនសូវទុកចិត្តអោយគេទៅណាមកណាតែម្នាក់ឯងហ្នឹងណា គួរតែដឹងហើយថាសត្រូវរបស់នាយគឺមានច្រើនបែបនេះហើយទើបនាយតែងតែបញ្ជូនមនុស្សអោយទៅការពាររាងតូចមិនអោយរបូតពីភ្នែកទេ .
“ អត់ទេ! គឺអូនអោយបង ធីប៊េ ជូនមកហ្នឹងណា តែឥឡូវគាត់ត្រឡប់ទៅភូមិគ្រឹះវិញបាត់ហើយ ព្រោះអូនចាំទៅវិញជាមួយបង ” ជេគគី ក៏តបទៅរាងក្រាស់វិញទាំងញញឹមចេញមកយ៉ាងគួរអោយស្រឡាញ់ .
“ ចឹងអូនហ្នឹងនៅទីនេះកំដរបងរហូតដល់ម៉ោងចេញពីធ្វើការមែនទេ? ”
“ ពិតមែនហើយ ”
“ ចឹងក៏ល្អម្យ៉ាងដែរបងហ្នឹងបានអោបអូនអោយបាត់ហត់ ” និយាយរួចនាយសង្ហារក៏ញញឹមបញ្ចេញធ្មេញមកយ៉ាងស្រស់ យល់ថាគួរអោយភ្ញាក់ផ្អើលណាស់មែនទេ?ដែរម៉ាហ្វៀកំណាចដូចជានាយចេះញញឹមនោះ? តែវាគ្មានអ្វីគួរអោយភ្ញាក់នោះទេប្រសិនបើអ្នកដែលអាចធ្វើអោយម៉ាហ្វៀកំណាច ស៊ុងហ៊ុន ហ្កូដេនៀល៌ ម្នាក់នេះញញឹមគឺជា ជេគគី ក្លូរីអាណា នោះ! .
“ បងឯងនេះរកតែចំណេញលើអូនរហូតហើយ! ” រាងតូចវៃដៃរាងក្រាស់បន្តិចព្រោះតែខ្នាញ់ហ្នឹងចរឹកច្រឡើមរបស់នាយ រួចគេក៏និយាយបន្តទៀត " ចឹងបងឆាប់ញ៉ាំអាហារទៅកុំអោយតហរជាក់ទាន់ បើត្រជាក់ញ៉ាំមិនឆ្ងាញ់ទេណា ហើយណាមួយអាហារទាំងនេះអូនខំធ្វើជូនបងជាពិសេសណា "
“ ពិតមែនហែស! បែបនេះបងប្រហែលជាត្រូវញ៉ាំអោយច្រើនៗហើយ ហិហិហិ ហើយអូនញ៉ាំអាហារហើយឬនៅហ៊ឹម~~សំណព្វចិត្តរបស់បង ” ស៊ុងហ៊ុន នាយនិយាយទាំងភ្ញាល់ផ្អើលនឹងសប្បាយចិត្តដែលបានសំណព្វចិត្តរបស់នាយធ្វើអាហារឲ្យញ៉ាំបែបនេះ តែនាយក៏មិនភ្លេចសួរទៅកាន់សំណព្វចិត្តរបស់ខ្លួនទាំងបារម្ភខ្លាចថាគេហ្នឹងមិនទាន់បានញ៉ាំអាហារ .
“ គឺនៅទេ..គឺអូ.... ” ជេគគី ក៏ឆ្លើយតាមកាពិតព្រោះគេនៅមិនទាន់បានញ៉ាំបាយថ្ងៃត្រង់នៅឡើយទេ បម្រុងហ្នឹងនិយាយបន្តតែក៏...
YOU ARE READING
The Wife
Teen Fiction"ហេតុអ្វីក៏អូនលាក់បាំងរឿងទាំងនេះពីបង?" ស៊ុងហ៊ុន "មិនមែនអូនមិនចង់អោយបងដឹងពីរឿងរ៉ាវអាថ៌កំបាំងរបស់អូននោះទេ! អូនគ្រាន់តែមិនទាន់ត្រៀមខ្លួនរួចរាល់ហ្នឹងបញ្ចេញអាថ៌កំបាំងនោះអោយបងដឹង" ជេគគី ស៊ុងហ៊ុន ហ្កូដេនៀល៌ " Top " ជេគគី ក្លូរីអាណា " Btt " By: Berry