Episode 06

449 49 3
                                    

    The Wife : Ep06 [បើឯងមិននិយាយ....]

    ________

    “ ហាស~~~ហាស~~ ” ទាំងចៅហ្វាយទាំងកូនចៅក៏ស្រាប់តែផ្ទុះសំណើចឡើងមកក្រោយពេលដែលស្តាប់លោកបងអង្គរក្សទាំងពីរនាក់នោះនិយាយចប់ .

    “ នេះពួកបងដាក់ម៉ោគ្នានិយាយហ៎? ” ជេគគី សួរទាំងសើចមិនឈប់ .

    “ ហួយ~~មិនមែនទេអ្នកប្រុស! អ្នកណាទៅដឹងទៅថាអា គ្រីស វាចង់និយាយតាមខ្ញុំដែរទៅ? ” ឆាង និយាយតបទៅ ជេគគី បណ្តើរភ្នែកសម្លក់ទៅ គ្រីសបណ្តើរ .

    “ យើងមិនបានចង់និយាយតាមឯងទេ! ឯងទេជាអ្នកដែលចង់និយាយតាមយើងនោះអា ឆាង! ” គ្រីស ក៏ប្រកែកឡើងដោយការមិនសុខចិត្ត ព្រោះតែ ឆាង និយាយថានាយចង់និយាយតាមគេ .

    “ ឯងទេដែលចង់និយាយតាមយើងនោះ! ”

    “ ឯងចង់និយាយតាមយើង! ”

    “ ជាឯង! ”

    “ ជាឯង! ”

    “ ឯង! ”

    “ ឯង! ”

    “ ឯង! ”

           ឆាង នឹង គ្រីស ក៏ចាប់ផ្តើមប្រកែកគ្នាដូចជាកូនក្មេងយ៉ាងអញ្ចឹង ហើយដោយឃើញពួកគេប្រកែកគ្នាមិនឈប់បង្កជាសម្លេងរំខានខ្លាំងរហូតដល់ថ្នាក់ ជេគគី យកដៃបិទត្រចៀកបែបនេះ ស៊ុងហ៊ុន ក៏និយាយឡើងមកមួយប្រយោគយ៉ាងខ្លីថា....

    “ តើក្នុងខែនេះយើងគួរតែកាត់ប្រាក់ខែពួកឯងដែរទេ?! ” គ្រាន់តែឮចៅហ្វាយខ្លួននិយាយបែបនេះភ្លាម ទាំង ឆាង ហើយនិង គ្រីស ក៏ប្រញាប់បិទមាត់យ៉ាងលឿន ព្រោះចៅហ្វាយគេនិយាយយ៉ាងម៉េចគឺធ្វើយ៉ាងហ្នឹងហើយ ចឹងហើយបើពួកគេនៅតែបន្តប្រកែកគ្នាទៀត ធានាថាខែនេះគ្មានប្រាក់ខែបើកប្រាកដណាស់ .

20នាទីក្រោយមក~~

            ង៉ឺត!!~~~ក្រោយ20នាទីកន្លងផុតទៅសម្លេងចាប់ហ្វ្រាំងនៃឡានម៉ាកស៊េរីទំនើបបានបន្លឺឡើងឈប់នៅពីមុខភូមិគ្រឹះនៃត្រកូល ក្លូរីអាណា ដែរត្រូវជាផ្ទះរបស់រាងតូច ក្រោយបញ្ឈប់រថយន្តហើយ ឆាង គេក៏ចុះទៅបើទ្វាឡានដើម្បីអោយរាងតូចនឹងរាងក្រាស់ចុះចេញមក .

    “ នេះបងពិតជាមិនចូលទៅលេងនៅខាងក្នុងផ្ទះអូនសិនពិតមែនហ៎?? ” ជេគគី និយាយទាំងធ្វើមុខ Cute cute ទៅកាន់រាងក្រាស់ដែរកំពុងតែឈរនៅពីមុខខ្លួន.

The Wife Where stories live. Discover now