The Wife : Ep04 [អូនគ្មានបំណងថាហ្នឹង....]
________
“ អា ជេគគី!! នេះឯងហ៊ានជេរយើងផងហែស អាឯង... ផាច់!!!! ” សម្លេងនៃការទះកំភ្លៀងបានបន្លឺឡើង ហើយផ្ទៃមុខសម៉ដ្ឋរលោងត្រូវងាគទៅម្ខាងតាមកម្លាំងដៃអ្នកទះ ក្រោមស្នាដៃស្រឡូនជាអ្នកទះ ហើយកុំច្រឡំថាអ្នកដែលទះនោះជា យូរី ណា! បើគិតបែបនោះមែនគឺមិនមែនទេអ្នកដែលត្រូវគេទះទើបជា យូរី .
ដោយសារតែ ជេគគី គេធុញនឹងសម្រែករបស់កញ្ញាមុខក្រាស់នោះខ្លាំងពេក ហើយវាក៏ជួនជាកញ្ញាមុខក្រាស់នោះចង់ទះគេផងចឹងហើយគេមិនអោយនាងទះគេបានមុនទេទើបគេទះនាងអោយបានមុនទៅ កុំចង់ហក់មីនាងស្រីក៏អូន ជេគគី វៃដែរអោយតែឈ្លើយវៃអលម៉ង ហើយបើចង់មករករឿងគេក៏គេវៃដែរ .
“ ស្ងាត់មាត់ខ្លះទៅថ្លង់ណាស់! ចេះចឹងស្រែកទៅកើតដែរ ពិតជាគួរអោយរំខានខ្លាំងណាស់ បើចង់ស្រែកក៏ទៅស្រែកនៅខាងក្រៅទៅ កុំមកស្រែកនៅទីនេះ ” បន្ទាប់ពីទះកញ្ញាមុខក្រាស់ យូរី រួចហើយ រាងតូចក៏បោះពាក្យសម្ដីទៅកាន់កញ្ញាមុខក្រាស់ យូរី ដោយពាក្យសម្ដីឌឺដងម៉ាឆ្ងាញ់ .
“ អាយ!!!! អា ជេគគី នេះ!...នេះឯងហ៊ានទះយើងផងហែសឯង..ផាច់!ផាច់!... ” ផ្ទៃមុខរបស់កញ្ញាមុខក្រាស់ យូរី ក៏ត្រូវងាគទៅឆ្វេងស្តាំម្តងទៀតដោយស្នាដៃរាងតូចជាអ្នកទះចំនួន2កំភ្លៀងបន្ថែមទៀត ហើយពេលនេះមុខរបស់ យូរី ក៏ចាប់ផ្ដើមឡើងស្នាមម្រាមនៅលើមុខម្ដងបន្តិចៗហើយ យូរី នាងពិតជាខឹងខ្លាំងណាស់ ព្រោះត្រឹមតែរយៈពេលខ្លីមួយពព្រិចភ្នែកសោះនាងក៏ត្រូវរាងតូចទះចំនួន3ដៃបាត់ទៅហើយ ខឹង!ខឹងពិតមែន .
“ យើងប្រាប់នាងហើយប្រាប់ទៀត! ថាកុំមកស្រែកជំទាលនៅទីនេះ! តែនាងវាឌឺនិយាយមិនចេះស្តាប់គ្នាដោយខ្លួនឯងទេ! កុំមកបន្ទោសថាយើងមិនបានប្រាប់អោយសោះនោះ! ” ជេគគី និយាយទាំងទឹកមុខឌឺសន្លប់ ហើយក៏សប្បាយចិត្តដែលបានកម្ដៅសាច់ដុំដៃដោយការទះកញ្ញាមុខក្រាស់ យូរី ហើយមិនបាច់ភ័យថាគេទះខ្លាំងទេព្រោះកម្លាំងដៃដែរគេទះនាងនោះគឺវាស្រាលៗមិនធ្ងន់មិនខ្លាំងទេ .
“ ហ៊ឹស!បើយើងទះឯងមិនបានទេយើងមិនមែនជា អូតូមេ យូរី នោះទេ ” យូរី នាងនិយាយរួចក៏ហក់ទៅវៃរាងតូចយ៉ាងលឿន តែគិតឬថា ជេគគី នាងអោយ យូរី ទះបានស្រួលៗនោះ កុំស្រមៃហ៎មីនាង .
YOU ARE READING
The Wife
Teen Fiction"ហេតុអ្វីក៏អូនលាក់បាំងរឿងទាំងនេះពីបង?" ស៊ុងហ៊ុន "មិនមែនអូនមិនចង់អោយបងដឹងពីរឿងរ៉ាវអាថ៌កំបាំងរបស់អូននោះទេ! អូនគ្រាន់តែមិនទាន់ត្រៀមខ្លួនរួចរាល់ហ្នឹងបញ្ចេញអាថ៌កំបាំងនោះអោយបងដឹង" ជេគគី ស៊ុងហ៊ុន ហ្កូដេនៀល៌ " Top " ជេគគី ក្លូរីអាណា " Btt " By: Berry