Episode 17

333 30 0
                                    

    The Wife : Ep17 [វ៉ុននី អូនយ៉ាងម៉េចទៅហើយ!?....]

    ________

    “ លេងសើចម៉េចបានកូន! ” អ្នកស្រី ម៉ាលីយ៉ា និយាយទាំងព្រិចភ្នែកម្ខាង ចេះ Surprise អីតែពួកក្មេងៗឯង ពួកគាត់ចាស់ៗក៏ចេះដូចគ្នា .

    “ ចុះឯណាពួកបងៗទៅលោកប៉ាអ្នកម៉ាក់? ” អស់ពី ជេគគី សួរឥឡូវដល់វេន ស៊ុងហ៊ុន សួរវិញម្តង .

    “ ពួកគេត្រឡប់ទៅផ្ទះពួកគេវិញមុនពេលពួកកូនមកដល់មួយសន្ទុះមុនហ្នឹងឯង! ”

    “ លើកហ្នឹងហេតុអីក៏លោកប៉ាអ្នកម៉ាក់ឆាប់ត្រឡប់មកយ៉ាងនេះ? ” រាល់ដងធ្លាប់តែមួយខែទៅពីខែអីទើបលោកប៉ាអ្នកម៉ាក់របស់គេត្រឡប់មកកូរ៉េវិញ តែលើកនេះប្រើពេលតែមួយសប្តាហ៍សោះលោកប៉ាអ្នកម៉ាក់របស់គេក៏ត្រឡប់មកវិញទៅហើយ ហើយបើគេមិនឆ្ងល់វាមិនចម្លែកពេកទេឬ .

    “ និយាយធ្វើដូចមិនដឹងអីសោះចឹងកូននេះ ក្រែងមួយសប្តាហ៍ទៀតដល់ថ្ងៃកូនរៀបការហើយមិនចឹង? ហើយម៉េចបម្រុងអោយប៉ានឹងម៉ាក់ឯងមិនមកចូលរួមមង្គលការកូនពៅកូនពូជទេអី? ” លោក ក្យុនស៊ុក សែនហួសចិត្តដល់ប៉ែតមែនទែនក្រោយស្តាប់សំណួរដ៏សែនឆោតរបស់កូនខ្លួនហើយ យីកូននេះ!គិតមិនចង់អោយម៉ែឪវាមកចូលរួមមង្គលការវាទេអីទើបសួរដូចឆោតអញ្ចឹងនេះ .

    “ អួយ! Sorry ប៉ាប៉ា! មកពីកូនភ្លេចគិតហ្នឹងណា៎ ហិហិ ” ជេគគី ក៏អេះកញ្ចឹងករឆ្លើយទាំងញញឹមមិនសម ចំមែនហើយគេនេះចេះមកភ្លេចថ្ងៃការខ្លួនឯងទៅកើតដែរ .

    “ ហ៊ឹស!ហ៊ឹស~~~ ”

            នៅពេលដែលឃើញអាការៈឫកពារបស់ ជេគគី បែបនេះ ទាំងលោក ក្យុនស៊ុក ទាំងអ្នកស្រី ម៉ាលីយ៉ា ទាំងកម្លោះសង្ហារ ស៊ុងហ៊ុន ក៏នាំគ្នាអស់សំណើចហ្នឹង ឫកពារបស់ ជេគគី គ្រប់គ្នា កថាឡើយតែបីនាក់ហ្នឹងដែរ អស់សំណើចហ្នឹង ជេគគី សូម្បីតែម៉ែដោះនឹងអ្នកបម្រើនៅក្នុងផ្ទះក៏អស់សំណើចដែរ មានមនុស្សបែបនេះប៉ុន្មាននាក់ទៀតទៅដែរស្ទើរតែភ្លេចថ្ងៃមង្គលរបស់ខ្លួនឯងនោះ .

Skip

            កាត់មកមើល វ៉ុននី ឯណេះវិញម្តង ពេលនេះមានឡានសេរីទំនើបមួយគ្រឿងបើកចូលមកខាងក្នុងបរិវេណភូមិគ្រឹះ រួចក៏ឈប់នៅពីមុខភូមិគ្រឹះដែរមានអង្គរក្សចេញមកបើកទ្វារឡានអោយអ្នកដែរអង្គុយខាងក្នុងដែលម្នាក់នោះត្រូវជាចៅហ្វាយរបស់ពួកគេ .

The Wife Where stories live. Discover now