Episode 10

372 36 8
                                    

    The Wife : Ep10 [បងយ៉ាងមិចហ្នឹង?....]

    _______

  40នាទីក្រោយមក~~~~

+ហាង The special day

            រយៈពេល40នាទីកន្លងផុតទៅរាងក្រាស់នឹងរាងតូចក៏បានធ្វើដំណើរមកដល់កន្លែងដែលខ្លួនត្រូវលោរឈុតរៀបការទាំងស្នាមញញឹមយ៉ាងស្រស់ស្រាយទាំងពីរនាក់តែម្តងហើយ .

    “ ហាងមួយនេះហ៎ដែរបងនាំអូនមកលោរឈុតនោះ ” រាងតូចសួរទៅកាន់រាងក្រាស់ទាំងចម្ងល់ .

    “ បាទគឺហាងមួយនេះហើយ....យ៉ាងម៉េចដែរតើអូនពេញចិត្តហាងនេះឬអត់? ” រាងក្រាស់ឆ្លើយតបនឹងរាងតូចដើម្បីឲ្យនាងបាត់ចម្ងល់ បន្ទាប់មកនាយក៏សួរបកទៅគេវិញ ព្រោះខ្លាចថាអនាគតប្រពន្ធរបស់នាយមិនពេញចិត្តហ្នឹងហាងមួយនេះ បើថាគេមិនពេញចិត្តទេនាយហ្នឹងដូរហាងតែម្តង .

    “ មានអីហាងនេះក៏មើលទៅតុបតែងបានស្រស់ស្អាតម្យ៉ាងដែរតើ! ” ជេគគី ហាក់មានអារម្មណ៍ថាពេញចិត្តហ្នឹងហាងមួយនេះណាស់ ទោះមិនទាន់បានចូលមើលសម្លៀកបំពាក់នៅខាងក្នុងក៏គេអាចដឹងបានថាឈុតនីមួយៗនៅក្នុងហាងនេះគឺស្រស់ស្អាត ព្រោះគេអាចមើលឃើញខ្លះៗតាមរយៈផ្ទៃកញ្ចក់ដែរឆ្លុះបញ្ចាំអោយឃើញដល់ផ្នែកខាងក្នុង .

    “ បើអូនពេញចិត្តល្អហើយ! ចឹងតោះពួកយើងចូលទៅខាងក្នុងទៅ! ”  ថាហើយ ស៊ុងហ៊ុន ក៏ចាប់កាន់ដៃរបស់ ជេគគី ដើរចូលទៅខាងក្នុងហាងទាំងមានស្នាមមិនរលុបពីមុខសោះ .

    “ បាទតោះយើង! ” រាងតូចឆ្លើយតបទៅកាន់រាងក្រាស់ .

    “ ជម្រាបសួរបាទ/ចាសលោកប្រុស ស៊ុងហ៊ុន នឹងអ្នកប្រុស ជេគគី ហាងខ្ញុំពិតជាមាន កិត្តិយសខ្លាំងណាស់ដែលលោកប្រុសនឹងអ្នកប្រុសអញ្ជើញមកហាងយើងខ្ញុំបែបនេះ! ” ម្ចាស់ហាងនោះរួមជាមួយនឹងបុគ្គលិកក៏អោនគោរព ស៊ុងហ៊ុន នឹង ជេគគី ហាក់សប្បាយចិត្តខ្លាំងណាស់ដែលអ្នកទាំងពីរជ្រើសរើសហាងរបស់ពួកគេសម្រាប់ជ្រើសរើសឈុតអាពាហ៍ពិពាហ៍បែបនេះ .

    “ ហ៊ឹម! ” ស៊ុងហ៊ុន មិននិយាយអ្វីច្រើនទេគឺនាយគ្រាន់តែងក់ក្បាល់នឹងក្រហ៊ឹមបន្តិចប៉ុណ្ណោះ ចំណែកឯ ជេគគី វិញគឺគេឈរអោបដៃ ស៊ុងហ៊ុន ហើយក៏ញញឹមបន្តិចទុកជាការគួរសម .

The Wife Where stories live. Discover now