The Wife : Ep12 [ស៊ុងហ៊ុន ហា៎...អូនមានអារម្មណ៍ថា....]
________
“ អរគុណបាទ! ” មកដល់តុអង្គុយភ្លាម ស៊ុងហ៊ុន ក៏ទាញកៅអីអោយ ជេគគី អង្គុយហើយនាយល្អិតក៏និយាយអរគុណទាំងស្នាមញញឹមយ៉ាងគួរអោយស្រឡាញ់ .
“ ដោយក្តីរីករាយបាទ! ” ស៊ុងហ៊ុន ក៏តបទៅ ជេគគី វិញព្រមជាមួយស្នាមញញឹមយ៉ាងស្រទន់ ប៉ុន្តែស្នាមញញឹមមួយនេះនាយញញឹមសម្រាប់តែគេម្នាក់ប៉ុណ្ណោះអ្នកផ្សេងកុំសង្ឃឹម! .
ពួកគេមិនបានអង្គុយនៅតុ VIP នោះទេ គឺពួកគេជ្រើសរើសតុអង្គុយធម្មតាដូចគេដូចឯងទូទៅ នេះក៏មកពី ជេគគី គេរំអ៊ុកដាក់ ស៊ុងហ៊ុន អោយមកអង្គុយតុធម្មតាព្រោះចង់អោយប្លែកអារម្មណ៍ម្តង ធ្លាប់តែរាល់ដងអង្គុយតុ VIP ឥឡូវមកអង្គុយតុធម្មតាម្តងមើល៎មានអារម្មណ៍ម៉េចដែរ .
“ សួរស្តីលោកប្រុសនឹងអ្នកប្រុសត្រូវការកុម្មង់អាហារអ្វីដែរបាទ? ” ពេលពួកគេអង្គុយហើយមេការហាងក៏ចូលទៅរាក់ទាក់ ព្រមទាំងចាំកត់ទុកនៅអាហារដែលពួកគេត្រូវការ នេះជាទម្លាប់ប្រចាំទៅហើយដែលរាល់ពេលដែល ស៊ុងហ៊ុន នឹង ជេគគី មកហាងនេះគឺគាត់ជាអ្នកដែលចេញទៅសួរនាំគាត់មិមអោយកូនចៅដែលនៅក្រោមបង្គាប់គាត់ទៅនោះទេ ព្រោះថានេះជាភ្ញៀវពិសេសនោះអី .
“ ជេគគី អូនចង់ញ៉ាំអីឆាប់កុម្មង់ទៅ ” ស៊ុងហ៊ុន ក៏ងើបមុខទៅសួរសំណព្វចិត្តរបស់ខ្លួនបន្ទាប់ពីនាយបានបើកមើល Menu ហើយ .
“ ចុះបងវិញ? ” ជេគគី ដកភ្នែកចេញពី Menu ហើយក៏សួរបងទៅ ស៊ុងហ៊ុន វិញ .
“ បងតាមតែអូនទេ! អូនកុម្មង់អីបងយកហ្នឹងដែរ! ” ដោយសារតែ ស៊ុងហ៊ុន នាយខ្ចិលកុម្មង់ច្រើនទៅចាំយកតាមអ្វីដែរ ជេគគី ចង់ញ៉ាំ គេញ៉ាំអីនាយញ៉ាំហ្នឹងដែរ .
“ Ok, ចឹងខ្ញុំយកស្ប៉ាកាទីពីរចានហើយខេកមួយដុំនឹងទឹកក្រូចច្របាច់ពីរកែវមក ” ឆ្លើយតបហ្នឹង ស៊ុងហ៊ុន ហើយ ជេគគី ក៏ងាកទៅកុម្មង់អាហារពីមេការហាងដែលឈរចាំកត់អាហារនៅខាងឆ្វេងដៃគេ .
“ សូមលោកប្រុសនឹងអ្នកប្រុសរង់ចាំមួយភ្លែតបាទ! ” មេការហាងនិយាយរួចគាត់ក៏ប្រញាប់ដើរចេញទៅយ៉ាងលឿន ព្រោះតែខ្លាចថាធ្វើអោយភ្ញៀវពិសេសប្រចាំហាងរង់ចាំយូរ .
YOU ARE READING
The Wife
Teen Fiction"ហេតុអ្វីក៏អូនលាក់បាំងរឿងទាំងនេះពីបង?" ស៊ុងហ៊ុន "មិនមែនអូនមិនចង់អោយបងដឹងពីរឿងរ៉ាវអាថ៌កំបាំងរបស់អូននោះទេ! អូនគ្រាន់តែមិនទាន់ត្រៀមខ្លួនរួចរាល់ហ្នឹងបញ្ចេញអាថ៌កំបាំងនោះអោយបងដឹង" ជេគគី ស៊ុងហ៊ុន ហ្កូដេនៀល៌ " Top " ជេគគី ក្លូរីអាណា " Btt " By: Berry