The Wife : Ep05 [បងនេះអីក៏....]
________
នៅពេលដែលព្រះអាទិត្យអស្ដង្គតទៅមិនថាមនុស្សឬសត្វគ្រប់គ្នាទាំងអស់ក៏ត្រឡប់ចូលទ្រនំវិញ បន្ទាប់ពីចេញទៅធ្វើការឬរកចំណីដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរួចហើយ .
“ ជេគគី ហា៎~~~ ភ្ញាក់ឡើងកូនឆ្កែតូច ដល់ម៉ោងត្រូវទៅផ្ទះហើយ! ” នៅពេលដែលដល់ម៉ោងត្រូវត្រឡប់ទៅផ្ទះវិញហើយក៏ជួនជានយក៏ធ្វើការរួចរាល់ល្មម ស៊ុងហ៊ុន ក៏ដើរមកដាស់អាល្អិតដែលគេងមិនទាន់ភ្ញាក់នោះដើម្បីត្រឡប់ទៅផ្ទះវិញ .
“ ហ៊ឹម!...ស៊ុងហ៊ុន នេះដល់ម៉ោងបងចេញពីធ្វើការហើយហ៎? ” ជេគគី ក្រហឹមបន្តិចរួចក៏ក្រោកឡើងពត់ពែនខ្លួន មុនហ្នឹងបោះសំណួរទៅកាន់ ស៊ុងហ៊ុន .
“ បាទ~តោះយើងទៅផ្ទះ! ” នាយនិយាយទាំងលើកដៃអង្អែលក្បាលក្មេងដែលគេងមិនព្រមងើបអង្គុយ .
“ អូខេ! ”
“ ឈប់សិន! អូនទៅលុបមាត់អោយស្វាងបន្តិចទៅ សឹមទៅផ្ទះ! ” ឃើញ ជេគគី ចង់ចេញទៅទាំងមិនទាន់ស្វាងងងុយស្រួលបួលបែបនេះ ស៊ុងហ៊ុន ក៏ដេញអោយគេទៅលុបមុខលុបមាត់សិន ទើបធ្វើដំណើរត្រឡប់ទៅផ្ទះ .
“ បាទ ”
Skip*
បើយើងក្រលេកទៅមើលនៅលើដងវិថីដ៏ស្រស់ស្អាតនៃទីក្រុងសេអ៊ូលវិញ នៅតាមផ្លូវដែលពពេញទៅដោយអ្នកធ្វើដំណើរ មិនថាធ្វើដំណើរដោយរថយន្តក្ដី ដោយម៉ូតូក្ដី ដោយកង់ក្ដី ឬ ដោយថ្មើរជើងក្តី អាស្រ័យទៅតាមជីវភាពគ្រួសារសារនីមួយៗផ្សេងៗគ្នា គឺពិតជាមានការមមាញឹកខ្លាំងណាស់នៅលើដងវិថីមួយនេះ ហើយយើងក៏ឃើញមានឡានមួយគ្រឿងដែលជាឡានទំនើបបំផុតបើគិតជាតម្លៃទៅអ្នកមានជីវភាពមានល្មមៗមិនអាចទិញឡានប្រភេទនេះបានឡើយ ហើយអ្នកដែលអង្គុយនៅក្នុងឡានមួយគ្រឿងនោះគឺជាសេដ្ឋីវ័យក្មេងនឹងជាម៉ាហ្វៀមួយរូបដែលនាយគឺជារាងក្រាស់របស់យើងនេះអែង ដោយអ្នកបើកបរគឺជា គ្រីស ហើយអ្នកដែរអង្គុយជិត គ្រីស គឺជា ឆាង ចំណែកឯអ្នកអង្គុយនៅបាំងខាងក្រោយគឺជារាងក្រាស់ ស៊ុងហ៊ុន នឹងរាងតូច ជេគគី ដែលកំពុងតែអង្គុយផ្អែមល្ហែមជាមួយគ្នាមិនចេះជិនណាយនោះ .
YOU ARE READING
The Wife
Teen Fiction"ហេតុអ្វីក៏អូនលាក់បាំងរឿងទាំងនេះពីបង?" ស៊ុងហ៊ុន "មិនមែនអូនមិនចង់អោយបងដឹងពីរឿងរ៉ាវអាថ៌កំបាំងរបស់អូននោះទេ! អូនគ្រាន់តែមិនទាន់ត្រៀមខ្លួនរួចរាល់ហ្នឹងបញ្ចេញអាថ៌កំបាំងនោះអោយបងដឹង" ជេគគី ស៊ុងហ៊ុន ហ្កូដេនៀល៌ " Top " ជេគគី ក្លូរីអាណា " Btt " By: Berry